home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ហេតុអីស្ត្រីពពោះប្រឈមខ្លាំងនឹងការខ្វះជាតិដែក? ជាតិដែកជួយអីខ្លះ?

ហេតុអីស្ត្រីពពោះប្រឈមខ្លាំងនឹងការខ្វះជាតិដែក? ជាតិដែកជួយអីខ្លះ?

ពេល​ពពោះ ​ស្ត្រី​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ដែក បែប​នេះ​ទើប​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​លេប​ថ្នាំ​ជាតិ​ដែក​ឲ្យបាន ៩០ គ្រាប់​អំឡុង​ពពោះ និង ៤២ គ្រាប់ ក្រោយ​ពេល​សម្រាល​កូន។ ហេតុ​អី​ស្ត្រី​ពពោះ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ដែក? ជាតិ​ដែក​ជួយ​អីខ្លះ?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​ស្ត្រី​ពពោះ​ងាយ​ខ្វះ​ជាតិ​ដែក​ ថា ពេល​ពពោះ​ អ័រម៉ូន​ម៉ាក់ៗ​ប្រែប្រួល ​ត្រូវការ​ជាតិ​ដែក​ទ្វេដង ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ដែល​វា​មាន​តួនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​នានា​ពេញ​រាងកាយ ពិសេស​ខួរក្បាល។

អត្ថប្រយោជន៍ជាតិដែក៖

– ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម
– កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង
– ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ
– បង្ការ​កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ
– កាត់​បន្ថយ​ហានិភ័យ​ពេល​សម្រាល​កូន។

ក្រៅ​ពី​ថ្នាំ​ជាតិ​ដែក​ជាតិ ស្រីៗ​ពពោះ​ក៏​អាច​បង្កើន​បរិមាណ​ជាតិ​ដែកតាមរយៈរបបអាហារដែលមាន​នៅ​ក្នុង​សាច់​សត្វ បន្លែ និង​គ្រាប់​ធញ្ញជាតិ។

– សត្វសាច់ក្រហម៖ សាច់​សត្វ​ក្រហម ឬ​សាច់​គ្មាន​ខ្លាញ់ ក្រៅ​ពី​សម្បូរជាតិ​ប្រូតេអ៊ីន ក៏​សម្បូរជាតិ​ដែក​ដែរ តែ​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​សាច់​សុទ្ធ​នោះ​ទេ ព្រោះ​អាច​លើស​ជាតិ​ប្រូតេអ៊ីន។ យក​ល្អ ​ញ៉ាំ​សាច់​ជាមួយ​បន្លែ។

– ថ្លើម៖ ថ្លើម​សត្វ​គ្រប់​ប្រភេទ មាន​ថ្លើម​ជ្រូក ថ្លើម​មាន់ ថ្លើមគោ សុទ្ធ​តែ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ជាតិ​ដែក ដូច្នេះ​ម៉ាក់ៗអាច​បញ្ចូល​ថ្លើម​សត្វ​ក្នុង​របប​អាហារ តែ​ត្រូវ​ប្រាកដ​ថា ថ្លើម​ទាំង​នោះ​ចម្អិន​បាន​ឆ្អិន​ល្អ។

– បង្គា៖ ក្រៅ​ពី​សម្បូរ​ជាតិ​ស័ង្កសី បង្គា​ក៏​មាន​ជាតិ​ដែក​ច្រើន​ដែរ ញ៉ាំ​បង្គា​អាច​ជួយ​បំពេញ​រាង​កាយ​យើង​កាយ​ពី​ការ​ខ្វះ​ជាតិ​ដែក។

– បន្លែ​បៃតង៖ បន្លែ​ស្លឹក​បៃតង ពិសេស​ត្រកួន ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក វីតាមីន​ C ជាតិ​កាក​សរសៃ ញ៉ាំ​ទៅ​ល្អ​ចំពោះ​សុខភាព​ណាស់ ពិសេស​ស្រីៗ​មាន​ផ្ទៃពោះ​ដែល​ត្រូវ​ការ​ពពួក​វីតាមីន និង​ជាតិ​ដែក​ជា​ចាំបាច់។

– គ្រាប់​ធញ្ញជាតិ៖ គ្រាប់​ធញ្ញជាតិ​គ្រប់​ប្រភេទ មាន​សណ្តែក​គ្រប់​មុខ គ្រាប់​ស្វាយ​ចន្ទី គ្រាប់អាល់មុន គ្រប់ល្ពៅ មាន​បរិមាណ​ជាតិ​ដែក​ច្រើន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 23/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x