backup og meta

កូនកើតមករាងកាយមិនមាំទាំ មកពីម៉ាក់ខ្វះសារជាតិមួយនេះពេលពពោះ

កូនកើតមករាងកាយមិនមាំទាំ មកពីម៉ាក់ខ្វះសារជាតិមួយនេះពេលពពោះ

ម៉ាក់ៗ​មួយ​ចំនួន​ពេល​កូន​កើត​មក បែរ​ជា​រាង​កាយ​មិន​សូវ​មាំ​ទាំ​នោះ​ទេ តើ​មក​ពី​អ្វី​ទៅ? បើ​តាម​ការ​លើក​ឡើ​ង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ក្មេង​ដែល​កើត​មក​មាន​រាង​កាយ​មិន​មាំ​អាច​មក​ពី​សុខភាព​ម្តាយ​មិន​អំណោយ​ផល​ពេល​កំពុង​ពពោះ ពិសេស​មក​ពី​កង្វះ​ជាតិ​កាល់ស្យូម

លោក​វេជ្ជបណ្ឌិត​បន្ត​ថា ពេល​ពពោះ រាង​កាយ​យើង​បាន​ទាញ​យក​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង និង​ធ្មេញ ទៅ​ឲ្យ​កូន​ក្នុង​ផ្ទៃ ដូច្នេះ​ដើម្បី​ឲ្យ​ឆ្អឹង និង​ធ្មេញ​យើង​នៅ​តែ​រឹង​មាំ​ចាំបាច់​ត្រូវ​បន្ថែម​​កាល់ស្យូម​អំឡុង​​កូន​ក្នុង​ផ្ទៃ​កំពុង​លូត​លាស់។

១. អត្ថប្រយោជន៍​កាល់ស្យូម

ក្រៅ​ជួយ​ឲ្យឆ្អឹង និង​ធ្មេញ​រឹងមាំ កាល់​ស្យូម​ក៏​មាន​នាទី​ជួយ​ឲ្យ​ចលនា​ឈាម​រត់​បាន​ស្រួល សាច់ដុំ​បត់​បែន​បាន​ល្អ និង​ជួយ​ប្រព័ន្ធ​សរសៃ​ប្រសាទ​​ក្នុង​ការ​បញ្ជូន​សារ​ពី​ខួរក្បាល​ទៅ​រាង​កាយ។

២. កម្រិត​កាល់ស្យូម​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ការ

រាងកាយ​យើង​មិន​អាច​ផលិត​កាល់ស្យូម​បាន​ទេ ដូច្នេះ​ហើយ​ទើប​យើង​ត្រូវ​ទាញ​យក​វា​ពី​អាហារ ឬ​ថ្នាំ​ជំនួយ​ផ្សេងៗ។ អំឡុង​​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវ​ការ​ជាតិ​កាល់ស្យូម​យ៉ាង​តិច ១,២០០ មិល្លីក្រាម/ថ្ងៃ អំឡុងពពោះនៅត្រីមាសទី៣ និងបន្តញ៉ាំឲ្យបាន ១,០០០ មិល្លីក្រាម/ថ្ងៃ អំឡុងបំបៅដោះកូន រហូតដល់គ្រប់១២ខែ។

៣. អាហារ​សម្បូរ​ជាតិ​កាល់ស្យូម

អាហារ​សម្បូរជាតិ​កាល់ស្យូម​រួមមាន ទឹកដោះគោ យ៉ាអួ ឈីស សណ្តែកសៀង តៅហ៊ូ ទឹកក្រូច ឬ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​ម្សៅ​ទឹកដោះ​ដែល​ផលិត​ឡើង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​បាន ដោយញ៉ាំ ៣-៤ កែវ/ថ្ងៃ

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Nosiani


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម