តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាហារពង្រឹងប្រព័ន្ធការពាររាងកាយស្ត្រីពពោះ មិនងាយឈឺ

    អាហារពង្រឹងប្រព័ន្ធការពាររាងកាយស្ត្រីពពោះ មិនងាយឈឺ

    ជា​ទូទៅ ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ស្ត្រីមាន​ផ្ទៃ​ពោះតែងចុះ​ខ្សោយ​ ហើយ​នៅ​ក្នុង​អំឡុង​ពេល​ដែល​វីរុស COVID-19 កំពុង​រាតត្បាត​ផង​ដែរ​នោះ ម៉ាក់ៗ​អាច​នឹង​ប្រឈម​នឹង​គ្រោះ​ថា្នក់​ដល់​សុខភាព​ផ្ទាល់ខ្លួន និង​កូន​ក្នុង​ផ្ទៃ។ ដើម្បី​ការពារ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ មិន​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ណែនាំ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ញ៉ាំ​អាហារ​មួយ​ចំនួនខាងក្រោម។

    ១. អាហារសម្បូរ Probiotics

    Probiotics ជាពពួកបាក់តេរី និងផ្សិតល្អ ជួយការពារ និងជំរុញមុខងារប្រព័ន្ធរំលាយអាហារ រារាំងការលូតលាស់នៃពពួកបាក់តេរី ឬផ្សិតអាក្រក់។ យើងគ្រប់គ្នាសុទ្ធតែមាន Probiotics ក្នុងក្រពះពោះវៀន គ្រាន់តែតិច ឬច្រើន អាស្រ័យទៅតាមសុខភាព និងបុគ្គលិកលក្ខណៈរបស់យើងម្នាក់ៗ។ ពេលដែលក្រពះខ្វះសារធាតុ Probiotics នឹងពិបាករំលាយអាហារ ថយចុះការស្រូបសារធាតុចិញ្ចឹម ងាយនឹងទាស់ចំណីអាហារ ដែលទាំងនេះធ្វើឲ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តកាន់តែចុះខ្សោយ ពិសេសស្ត្រីមានផ្ទៃពោះដែលមានសុខភាពខ្សោយស្រាប់។

    អាហារសម្បូរ Probiotics ដែលស្ត្រីមានផ្ទៃពោះត្រូវញ៉ាំឲ្យច្រើន ដើម្បីពង្រឹងប្រព័ន្ធការពារ​រាងកាយឲ្យរឹងមាំ រួមមាន ម្សៅទឹកដោះសម្រាប់ស្ត្រីមានផ្ទៃពោះ គ្រាប់ធញ្ញជាតិ សណ្តែក បន្លែ ផ្លែឈើមួយចំនួន ដូចជា ខ្ទឹមបារាំង ទំពាំងបារាំង ផ្លែចេក ផ្លែប៊ើរី។

    ២. អាហារសម្បូរប្រូតេអ៊ីន

    រាងកាយ​របស់​ស្រ្តី​មាន​ផ្ទៃពោះ​មិន​ត្រឹម​តែ​ត្រូវ​ការ​ប្រូតេអ៊ីន​សម្រាប់​កម្លាំង​ថាមពល​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​ការ​លូតលាស់​ខួរក្បាល​របស់​កូន​ផង​ដែរ។ ក្រៅ​ពី​ស៊ុត សាច់ ​​បន្លែ​បៃតង ទឹក​ដោះ​គោ​ម្សៅ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​គ្រាប់​ធញ្ញជាតិ ជា​ពិសេស​គ្រាប់​អាល់ម៉ុន ត្រូវ​បាន​រក​ឃើញ​ថា​អាច​ទប់​ស្កាត់ និង​ប្រឆាំង​វីរុស​ផ្សេងៗ​ដោយ​ចិញ្ចឹម​ប្រព័ន្ធ​ការពារ​រាងកាយ។

    ៣.​ បន្លែ និង​ផ្លែ​ឈើគ្រប់ប្រភេទ

    បន្លែ ផ្លែឈើ​គឺ​ពោរពេញ​ទៅ​ដោយ​វីតាមីន ជាតិរ៉ែ និង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ​ទាំង​អស់នេះ​ដែល​រាងកាយ​របស់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវការ​ដើម្បី​រក្សា​ប្រព័ន្ធ​ភាព​សាំ​រឹងមាំ។ ស្រ្តី​មាន​ផ្ទៃពោះ​ត្រូវ​បញ្ចូល​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ចូល​ទៅ​ក្នុង​របប​អាហារ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ញ៉ាំ​ទឹកដោះ​ម្សៅ​សម្រាប់​ស្ត្រីមាន​ផ្ទៃ​ពោះ។

    សារធាតុ​បំប៉ន​ខ្លះ​ទៀត​ដែល​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​បាន​ល្អ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដូចជា ស័ង្កសី និង​វីតាមីន D ជាដើម។ ក្រៅ​ពី​របប​អាហារ និង​អាហារ​បំប៉ន​ផ្សេងៗ មធ្យោបាយ​ដែល​ល្អ​សម្រាប់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​សាំ​រឹងមាំ គឺ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់​ និង​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​ក្នុង​ខ្លួន ញ៉ាំ​អាហារ​ឆ្អិនល្អ ទៅ​កុំ​ក្បែរ​អ្នក​មាន​ជំងឺ ត្រូវ​រក្សា​អនាម័យ​ជានិច្ច ដោយ​ពាក់​ម៉ាស់ ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត អាល់កុល ឬ​ជែល។ ការគិត​របស់​ស្រ្តី​មាន​ផ្ទៃពោះ​មាន​តួនាទី​សំខាន់​មួយ​ចំពោះ​សុខភាព​ផ្ទាល់​ខ្លួន និង​សុខភាព​កូន​ក្នុង​ផ្ទៃដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 27/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: