តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្ត្រីពពោះដល់ថ្ងៃចាក់ថ្នាំ ឬទៅពេទ្យ តែខ្លាច COVID-19 អ៊ីចឹង គួរធ្វើម៉េចទើបល្អ?

    ស្ត្រីពពោះដល់ថ្ងៃចាក់ថ្នាំ ឬទៅពេទ្យ តែខ្លាច COVID-19 អ៊ីចឹង គួរធ្វើម៉េចទើបល្អ?

    ពេល​ពពោះ ម៉ាក់ៗ​គ្រប់​រូប តែង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង ជា​ហេតុ​ដែល​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​បាន​ល្អ ក៏​ដូចជាត្រូវ​ណាត់​ជួប​ពេទ្យ​ចាក់ថ្នាំបង្ការ ឬ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ពីសុខភាព​ខ្លួន និង​គត៌​ផងដែរ។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ពេល​រាលដាល​វីរុស Covid-19 ម៉ាក់ៗគួរ​ធ្វើ​បែប​ណា បើ​ត្រូវ​ទៅ​ចាក់​ថ្នាំ​នៅ​ពេទ្យ តែ​ខ្លាច​ឆ្លង​?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែនសុខ បាន​ឲ្យ​ដឹងថា ទោះ​ពេល​នេះ មាន​ការ​រាលដាល​ពី​វីរុស Covid-19 ក៏​ដោយ ម៉ាក់ៗ​ដែល​ត្រូវ​មាន​ណាត់​ចាក់​ថ្នាំ នៅ​តែ​ត្រូវ​ទៅ​ចាក់​ថ្នាំ​តាម​កាល​កំណត់​ដដែល តែ​ក្នុង​ករណី​ដែល​មាន​ការ​ផ្ទុះរីករាលដាល​ខ្លាំង ម៉ាក់​ៗអាច​ពន្យារពេល​ចាក់​បាន​ទៅ​តាម​កាលៈទេសៈ និងមានការសួរយោបល់ ឬការណែនំាពីគ្រូពេទ្យ។

    ស្របគ្នា​នេះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា បើ​ត្រូវ​ទៅ​ចាក់​នៅ​ក្នុង​ពេល​រាលដាល​វីរុស Covid-19 បែប​នេះ ម៉ាក់ៗ​ត្រូវ​ចេះ​ការពារ​ខ្លួន​ដោយ៖

    – លាង​ដៃ​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក អាល់កុល ឬ​ជែល
    – ចៀសឲ្យឆ្ងាយពីការប្រមូលផ្តុំ
    – នៅគំលាតគ្នា​យ៉ាង​តិច ១ម៉ែត្រ
    – ប្រកាន់ខ្ជាប់អនាម័យជានិច្ច។​​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 23/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: