ហេតុអីស្រ្តីមានផ្ទៃពោះ មានអាការៈឈឺនោមញឹកញាប់?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 18 ខែ​ឧសភា 2020
Share now

ស្ត្រីមានផ្ទៃពោះ​ កាលណា​ពោះកាន់តែ​ធំ កាន់តែ​មាន​អាការៈ​ឈឺ​បត់ជើង​តូច​ញឹកញាប់​ឡើងៗ តើ​អាការៈ​នោះ​មក​ពី​អ្វី​ទៅ? អាចមានវិធីដោះស្រាយដែរ ឬទេ?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​ប្រាកដជា​ចេញ​ចូល​បន្ទប់​ទឹក​ញឹកញាប់​លើស​ពី​មនុស្ស​ស្រី​ធម្មតា​ ២ឬ​៣​ដង។

រីឯ​មូលហេតុ​មកពី​អំឡុង​ពេល​មាន​ផ្ទៃពោះ បរិមាណ​ឈាម​ដែល​ហូរ​ចូល​ទៅ​ក្នុង​រាងកាយ​កើន​ឡើង​ខ្លាំង ហើយ​តម្រង​នោម​នឹង​ដំណើរ​ការ​ច្រោះ​សារធាតុរាវ​កាន់​តែ​ច្រើន​ឡើង​ដែរ។ មួយ​វិញ​ទៀត​មក​ពី​កូន​ក្នុង​ស្បូន​លូតលាស់​ចេះ​តែ​ធំ​ទៅ​ៗ ស្បូន​របស់​យើង​សង្កត់​​ទៅ​លើ​ប្លោកនោម នាំ​ឲ្យ​ប្លោក​នោម​កាន់តែ​មាន​ចន្លោះ​តូច​ទៅ​ៗ ធ្វើឲ្យ​ការ​ច្រោះ​ទឹកនោម​ឆាប់​ពេញ​ជាង​ធម្មតា។

ចំណែក​កត្តា​សំខាន់​មួយ​ទៀត ទាក់ទង​នឹង​កម្រិត​អ័រម៉ូន ដែល​ភ្ញោច​ទៅ​លើ​តម្រង​នោម​ទើប​ធ្វើឲ្យ​នោម​ញឹក ហើយ​ជាពិសេស​នោះ​អ្នក​មាន​ផ្ទៃពោះ​មាន​អាការៈក្ដៅក្នុង​ដែល​ត្រូវការជាតិ​ទឹក​ច្រើន​ទៀត​នោះ ទើប​ជួប​បញ្ហា​បែបនេះ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា អាការៈ​ទាំងនេះ នៅ​ត្រីមាស​ទី​១ មិន​សូវ​កើត​មាន​ឡើង​ឡើយ ដោយ​ភាគច្រើន​ចាប់ផ្ដើម​មាន​នៅ​ត្រីមាស​ទី​២ នៃ​ការ​មាន​ផ្ទៃពោះ ហើយ​កាន់​តែ​ញឹក​លើស​ដើម​នៅ​ត្រីមាស​ទី​៣ និង​ត្រីមាស​ចុងក្រោយ​តែម្ដង។

អាការៈ​ឈឺ​នោម​ញឹក​នេះ តែងតែ​កើត​ឡើង​នៅ​ពេល​យប់ ដែល​នាំឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​បញ្ហា​គេង​មិន​គ្រប់គ្រាន់ និង​នាំឲ្យ​ម៉ាក់​ៗ​ជាច្រើន​កើត​អារម្មណ៍​មួម៉ៅ ស្រ្តេស ឬ​ខឹង​ច្រើន​ផង​ដែរ។ ដើម្បី​ដោះស្រាយ ម៉ាក់ៗ​គួរតែ​កុំ​ផឹក​ទឹកពេល​យប់​ច្រើន​ពេក តែ​អាច​ផឹក​នៅ​ពេល​ថ្ងៃ និង​ព្យាយាម​នៅ​កន្លែង​ត្រជាក់​ៗ ទើបអាច​ជួយ​កាត់បន្ថយ​ការ​ក្រាក​ឡើង​យប់​។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ​ ទាំងគភ៌ (វីដេអូ)

ស្រីៗ​កំពុងពពោះដំបូង ច្បាស់​ជាមាន​អារម្មណ៍​ល្វើយ ងងុយ​ខ្លាំង​ ចង់តែគេង។ ធម្មតា ...

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy
វីដេអូ, ពពោះ 26 ខែ​ឧសភា 2020

ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

ឱសថ - ក្រសួង​សម្រេច​ព្យួរ​ទិដ្ឋាការ បញ្ជិកា​ឱសថ ហាម​ការផលិត និងការ​នាំ​ចេញ នាំ​ចូល​ឱសថ​ដែល​មាន​សារធាតុ​សកម្ម Ranitidine មួយ​រយៈ​សិន ព្រោះ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ (វីដេអូ)

ក្មេង​តូចៗ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ខ្លាំង​ណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដង​ឯណោះ ...

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy
វីដេអូ, ថែទាំកូន 26 ខែ​ឧសភា 2020

គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ

គេងមិនលក់ពេលពពោះ - អាច​ជាបញ្ហា​ធម្មតា មិន​គួរ​ឲ្យ​បារម្ភ ប៉ុន្តែក៏​ត្រូវ​រក​វិធីដោះស្រាយ​ផង​ដែរ ខណៈអត្ថបទ​នេះ នឹង​លម្អិត​ខ្ទេច​ពាក់ព័ន្ធបញ្ហា​នេះ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា

អត្ថបទគួរអាន

វិធីកុំឲ្យខ្វះគ្រាប់ឈាមក្រហមពេលពពោះ (វីដេអូ)

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
អាហារល្អសុខភាពសួត

អាហារ​ទាំង៩ប្រភេទនេះ ជួយឲ្យ​សុខភាព​សួតរឹងមាំ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020

វិធីសង្គ្រោះបឋម ពេលកូនក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់ (វីដេអូ)

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
ពពោះ

ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020