បញ្ហាសុកពាំងមាត់ស្បូន ផ្ដល់ផលពិបាកទាំងម៉ាក់ៗ និងអាអូនក្នុងផ្ទៃ

    បញ្ហាសុកពាំងមាត់ស្បូន ផ្ដល់ផលពិបាកទាំងម៉ាក់ៗ និងអាអូនក្នុងផ្ទៃ

    ម៉ាក់ៗ​រូប​ណា​ដែល​មិន​ចង់​ឲ្យ​ការ​ពពោះ​រយៈ​ពេល​៩​ខែ ទៅ​ដោយ​រលូន​គ្មាន​បញ្ហា​នោះ ប៉ុន្តែ​អំឡុង​ពេល​ពពោះ ម៉ាក់ៗ​មួយ​ចំនួន​អាច​ជួប​បញ្ហា​តូច ឬ​ធ្ងន់ធ្ងរ។ ហើយ​បញ្ហា​មួយ​ដែល​ម៉ាក់ៗ​ពពោះ គួរ​ប្រយ័ត្ន គឺ​សុក​ពាំង​មាត់​ស្បូន ដែល​អាច​ផ្ដល់​ជា​ផល​វិបាក​ច្រើន​ដល់​ទាំង​ម៉ាក់ៗ និង​អា​អូន​ក្នុង​ផ្ទៃ។

    តាម​ការ​បកស្រាយ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី សុក​ពាំង​មាត់​ស្បូន ជា​សុក​ស្ថិត​នៅ​ក្នុង​ស្បូន មាន​ទីតាំង​មិន​ធម្មតា​នៅ​ទាប ឬ​នៅ​ពី​លើ​មាត់​ស្បូន​តែ​ម្ដង​។ បញ្ហា​សុក​ពាំង​មាត់​ស្បូន​នេះ អាច​បង្ក​ផល​វិបាក​ច្រើន​ដល់​ម្ដាយ និង​គភ៌​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដូច​ជា៖

    ផល​វិបាក​ចំពោះ​ម្ដាយ

    – ធ្លាក់​ឈាម​មុន​សម្រាល
    – កូន​បង្ហាញ​ទម្រង់​មិន​ត្រឹម​ត្រូវ
    – សុក​កូន​មិន​ធម្មតា
    – ធ្លាក់​ឈាម​ក្រោយ​សម្រាល
    – បង្ក​រោគ​ក្រោយ​សម្រាល

    ផល​វិបាក​ចំពោះ​ទារក

    – ការ​លូតលាស់ និង​ការ​ធំធាត់​ក្នុង​ផ្ទៃ​យឺត
    – ខ្វះ​អុកស៊ីសែន កូន​ខ្សោយ
    – កូន​មិន​គ្រប់​ខែ
    – កូនស្លាប់

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ចំពោះ​ម៉ាក់ៗ​ពពោះ​តិច​ជាង​ ៣៦​ សប្ដាហ៍ មាន​ធ្លាក់​ឈាម​តិច​តួច​ត្រូវ​សម្រាក​លើ​គ្រែ ចៀស​វាង​ការ​រួម​ភេទ ឬ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ បើ​ឈាម​បន្ត​ធ្លាក់​ទោះ​តិច​ក្ដី ឬ​ច្រើន​ក្ដី។ ក្នុង​ករណី​ដែល​គភ៌​លើស​ពី ៣៦ ​សប្ដាហ៍ ឬ​មាន​ឈាម​ធ្លាក់​ច្រើន ពេទ្យ​អាច​សម្រេច​ឲ្យ​ម៉ាក់ៗ​សម្រាល​ដោយ​វះ​កាត់​ជា​បន្ទាន់។

    ពពោះ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 30/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត