home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពេលពពោះ ស្ត្រីងាយកើតបញ្ហាមាត់ធ្មេញ ៣ យ៉ាងនេះញឹកជាងគេ

ពេលពពោះ ស្ត្រីងាយកើតបញ្ហាមាត់ធ្មេញ ៣ យ៉ាងនេះញឹកជាងគេ

សុខភាព​មាត់​ធ្មេញ ក៏​ជា​ផ្នែក​មួយ​ដែល​ម៉ាក់​ៗ​ពពោះ​គ្រប់​រូប​គួរ​ថែ​ទាំ​ឲ្យ​បាន​ល្អ​ប្រសើរ ព្រោះ​ថា​វា​ងាយ​នឹង​កកើត​រោគ​ក្នុង​មាត់។ នៅ​ពេល​ពពោះ ក៏​អ្នក​ជំនាញ​មិន​ឲ្យ​មាន​ការ​ធ្វើ​ធ្មេញ​ផ្ដេស​ផ្ដាស​ដែរ ខ្លាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ប៉ុន្តែបើ​ម៉ាក់​ៗ​មិន​សម្អាត និង​ថែ​ទាំ​មាត់​ធ្មេញ​ល្អ​ទេ វា​ងាយ​ស្រួល​ក្នុង​ការ​កើត​បញ្ហា​មាត់​ធ្មេញ​ទាំង​នេះ​ខ្លាំង។

តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ពពោះ នៅ​ក្នុង​មាត់​ស្ត្រី​នឹង​មាន​ការ​ប្រែ​ប្រួល ហើយ​ងាយ​កើត​បញ្ហា​៣​ នៃ​សុខភាព​មាត់​ធ្មេញ​ដូច​ជា៖

១. ងាយ​រលាក​អញ្ចាញ​ធ្មេញ និង​ឈាម​តាម​ជើង​ធ្មេញ
២. ងាយ​ហើម និង​ដុះ​លូតវែង
៣. កើត​ឡើង​នូវ​ពង​បែក​ក្នុង​មាត់​ជា​ញឹកញាប់

បើ​ម៉ាក់​ៗ​ពពោះ​ឈឺ​ធ្មេញ​ក្នុង​ត្រី​មាស​ទី១ ឬ​ទី​៣​គួរ​ធ្វើ​ម្ដេច?

– ម៉ាក់​ៗ​ត្រូវ​ប្រឹក្សា​ជាមួយ​ទន្ដ​បណ្ឌិត​ជំនាញ ដើម្បី​រក​វិធីសាស្ត្រ​ជួយ​បំបាត់​អាការៈ​ឈឺ​ចាប់
– ការ​ប្រើ​ថ្នាំ​ដោយ​មិន​មាន​វេជ្ជបញ្ជា អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ
– ក្នុង​ករណី​មាន​ការ​រលាក​ស្រួច​ស្រាល់​ដែល​ត្រូវ​ព្យាបាល​បន្ទាន់​ដូច ការ​ករ​ខ្ទុះ​ពី​ធ្មេញ​នាំ​ឲ្យ​ហើម​មុខ ត្រូវ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ផ្នែក​សម្ភព និង​ទន្តបណ្ឌិត ដើម្បី​រក​ដំណោះ​ស្រាយ​មាន​សុវត្ថិភាព។

ចុះ​ការ​ថត​កាំរស្មី X-ray សម្រាប់​ព្យាបាល​ធ្មេញ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ ឬ​អត់? នៅ​ក្នុង​ត្រី​មាស​ទី១ ប្រសិន​បើ​អាច គួរ​ជៀស​វាង​ការ​ថត​កាំរស្មី។ ប៉ុន្តែ ក្នុង​ករណី​ដែល​ម៉ាក់ៗ​ត្រូវ​ថត ក្រុម​គ្រូពេទ្យ​នឹង​មាន​អាវ​សំណ​ការពារ ដែល​ផ្ដល់​សុវត្ថិភាព​ដល់​ទារក​ក្នុង​ផ្ទៃ។

ក្រៅ​ពី​បញ្ហា​ងាយ​កើត​៣​ខាង​លើ​នេះ ស្ត្រី​ពពោះ​នៅ​ប្រឈម​នឹង​បញ្ហា​មាត់​ធ្មេញ​ច្រើន​ទាំង​ការ​ករ​ខ្ទុះ និង​ការ​រលាក សុទ្ធ​តែ​ទាម​ទារ​ការ​ព្យាបាល និង​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ច្រើន​ស៊ាំញ៉ាំ។ ដូច​នេះ ម៉ាក់​ៗ​ពពោះ​គួរ​តែ​សម្អាត និង​មាន​អនាម័យ​មាត់​ធ្មេញ​ជា​ប្រចាំ និង​ណាត់​ជួប​ជាមួយ​ទន្ដ​បណ្ឌិត ​៦ខែ​ម្ដង ដើម្បី​ពិនិត្យ​សុខភាព​មាត់​ធ្មេញ។

ដុសធ្មេញ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 02/03/2021
x