backup og meta

កូនក្រៅស្បូន បើទុកយូរអាចនាំទុក្ខដល់ម៉ាក់ៗកាត់ដៃស្បូនម្ខាងចោល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

    កូនក្រៅស្បូន បើទុកយូរអាចនាំទុក្ខដល់ម៉ាក់ៗកាត់ដៃស្បូនម្ខាងចោល

    នៅពេល​លទ្ធផល​ពិនិត្យ​ទឹកនោម​​​បង្ហាញ​ថា​ មាន​ផ្ទៃ​ពោះ ម៉ាក់​ៗ​ប្រាកដជា​មាន​អារម្មណ៍​រំភើប​​ជា​មិន​ខាន ព្រោះ​បាន​សមាជិក​គ្រួសារ​បន្ថែម។ ពេល​ដឹង​ខ្លួន​ថា​មាន​កូន ស្រីៗ​គ្នា​យើងត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ដើម្បី​ពិនិត្យ​អេកូ​ឲ្យ​ដឹង​ពី​ទីតាំង​កូន ថា​នៅ​ក្នុង ឬ​ក្រៅ​ស្បូន ហើយបើដឹង​ថា​កូន​ក្រៅ​ស្បូន ត្រូវ​យក​ចេញ​ជា​បន្ទាន់ ចៀសវាង​គ្រោះថ្នាក់​ពេល​វិវត្ត​ធំ។

    លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​មាន​បច្ចេកទេស​ទំនើប ដូចនេះ​បើ​យើង​ពិនិត្យ​ដឹង​ទាន់​ពេល​វេលា​គ្រូពេទ្យ​អាច​ជួយ​សង្គ្រោះ​ម៉ាក់​ៗ​ដោយ​មិន​បាច់​កាត់​ដៃ​ស្បូន គ្រាន់តែ​ចោះ ហើយ​បក​យក​តែ​កូនចេញ និង​រក្សា​ដៃស្បូន​នៅ​ធម្មតា​ដោយ​គ្មាន​ការ​ឈឺចាប់។ គ្រូពេទ្យឯកទេស​រោគ​ស្ត្រី​រូប​នេះ​ក៏បាន​បន្ត​ទៀត​ថា ក្រោយ​ចោះ​យក​កូន​ក្រៅ​ស្បូន​ហើយ អត្រា​មាន​កូន​របស់​ស្រី​នៅ​ធម្មតា មិន​ដូច​អ្នក​កាត់​ដៃ​ស្បូន​ឡើយ។

    អត្ថបទពាក់ព័ន្ធ៖ 

    កូនក្រៅស្បូនHello_គ្រូពេទ្យ

    វេជ្ជបណ្ឌិត​ដដែល​ក៏​បន្ត​ពន្យល់​ទៀត​ថា បើ​កាលណាទុក​កូន​យូរ​រហូតទាល់​​បែក​គ្រាប់​ឈាម​ពេញ​ដៃ​ស្បូន នោះ​គ្រូពេទ្យ​មិន​អាច​ជួយ​ដោយ​ការ​ចោះ​ទៀត​នោះ​ទេ គឺ​ប្រើ​វិធី​កាត់​ដៃស្បូន​ចោល ដើម្បី​ជួយ​សង្គ្រោះ​ម៉ាក់ៗ។ ក្នុង​ករណី​នេះ​បើនៅ​ដៃស្បូន​ម្ខាងល្អ ម៉ាក់ៗ​នៅ​តែ​អាចមាន​កូន​បាន ប៉ុន្តែអត្រា​ដែល​មាន​កូន​លើកក្រោយ​នេះអាច​ថយ​ចុះ​រហូត​ដល់ ៥០%ឯណោះ តែ​បើ​មិន​ល្អ​អាច​សង្ឃឹម​តិច​ជាង​នេះ។

    ស្រីៗ​ដែល​មាន​កូន​ក្រៅ​ស្បូន​តម្រូវ​ឲ្យ​យក​ចេញ​ជា​បន្ទាន់ ព្រោះ​គភ៌​មិន​អាច​លូតលាស់​បាន​ឡើយ ហើយ​បើ​គភ៌​វិវត្ត​ធំ​ទៅ​ៗ​អាច​បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​ពេញ​ពោះ ហើយ​ម៉ាក់​ៗ​អាច​នឹង​​ស្លាប់​ប្រសិនបើ​ទុក​រហូត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរខ្លាំង។ រោគសញ្ញា​ដែល​បញ្ជាក់​ថា​កូន​ក្រៅស្បូន​មាន​ដូចជា ការ​ធ្លាក់​ឈាម ឈឺចាប់​ត្រង់​អាង​ត្រគាក ឬ​ពោះ​ឡើង​រឹង​ជាដើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម