ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 13/07/2020 . អាន 2 នាទី
Share now

តាម​ទម្លាប់​ចាស់​បុរាណ តម្រូវ​ឲ្យ​ស្រីៗ​ប្រើ​ថ្នាំ​ខ្មែរ​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល។ ការ​ញ៉ាំ​ថ្នាំ​ខ្មែរ​អំឡុង​ពេល​ពពោះៗ ចាស់ៗ​មាន​ជំនឿ​ថា កើត​កូន​ស្រួល ឈឺពោះ​មិន​យូរ​នោះ​ទេ ផ្ទុយ​ស្រឡះ​ទៅ​វិញ តាម​ក្បួន​ពេទ្យ​ហាម​ផ្តាច់​ចំពោះ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​គ្រូពេទ្យ​ហាម​ម៉ាក់ៗ​មិន​ឲ្យ​ញ៉ាំ​ថ្នាំ​ខ្មែរ​ថា ថ្នាំ​បុរាណ​ខ្មែរ​ដែល​ផ្សំ​ពី​ដើម ស្លឹក មែក ឬ​ឫស​រុក្ខជាតិ យក​ទៅ​ដាំ​ទឹក​ផឹក​នោះ​មិន​ត្រឹម​តែ​មិន​អាច​ជួយ​ដល់​សុខភាព​ស្រីៗ​ពេល​ពពោះ​នោះ​ទេ តែ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ពោះ​ថែម​ទៀត។

ចំពោះ​ការ​លើក​ឡើង​ថា ផឹក​ថ្នាំ​បុរាណ ធ្វើ​ឲ្យ​កូន​កើត​ស្រួល​នោះ លោក​វេជ្ជបណ្ឌិត​អះអាង​ថា មិន​ពិត​នោះ​ទេ កត្តា​ដែល​ជំរុញ​ឲ្យ​ស្រីៗ​កើត​កូន​ស្រួល គឺ​ម៉ាក់ៗ​មាន​អាង​ត្រគាក​ធំ​ល្អ កូន​មិន​ថ្លោស​ពេក សុខភាពម្តាយល្អ  ភាព​រហ័ស​រហួន​ពេល​ពពោះ រាងកាយ​មាំមួន មិន​មាន​ជំងឺប្រចាំកាយ​អ្វី​មក​ពាក់ព័ន្ធ។

អត្ថបទពាក់ព័ន្ធ៖ 

ពពោះ

ផល​ប៉ះពាល់​នៃ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ៖

– សុកក្រិន ស្អិតជាប់ស្បូន
– សុកអត់ធ្លាក់
– ទឹកភ្លោះមិនថ្លាល្អ
– មាត់ស្បួនមិនបើក
– កូនពិបាកកើត
– ធ្លាក់ឈាមខ្លាំង
– ឈាមរាវ
– កូនខ្សោយ ឬស្លាប់ក្នុងពោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    បុរសនេប៉ាល់ ១ នាក់ទើបជា COVID-19 ដើមខែនេះ ឥឡូវមកដល់ខ្មែរឆ្លងម្ដងទៀត

    COVID-19-មាន​ជនជាតិ​នេប៉ាល់ ១ នាក់​បាន​ឆ្លង COVID-19 បន្ទាប់​ពី​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២០ កន្លង​...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    ម៉ាក់ៗពពោះកើតគ្រុនឈាមធ្ងន់ធ្ងរ អាចបណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃបាន

    គ្រុនឈាម - ក្នុង​ករណី​ដែល ម៉ាក់ៗ​វិវត្ត​ដល់​ជំងឺ​គ្រុន​ឈាម​ប្រភេទ​ធ្ងន់ធ្ងរ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​មិន​បាន​ព្យាបាលត្រឹមត្រូវ ហើយកូនក្នុងផ្ទៃ..

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    មានផ្ទៃពោះ, ពពោះ 24/11/2020 . អាន 2 នាទី

    ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ

    មេជីវិត - មាន​ហេតុផល​ជាច្រើន​ធ្វើឲ្យ​គូស្នេហ៍​មួយចំនួនពិបាក​មាន​កូន ហើយមូលហេតុ​ធំ​បណ្ដាល​មកពី​ភាគី​បុរស​ច្រើន​ជាង​ស្ត្រី ក្នុងនោះក៏មក​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ឆ្លងកាត់ ៥ ដំណាក់កាល ទើបភ្ញៀវជាតិ-អន្តរជាតិអាចចូលគាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ

    COVID-19-ក្រសួង​សុខាភិបាល​បាន​ជូន​សេចក្ដី​ណែនាំ​​ថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មាន​បំណង​ចូល​គាល់​ព្រះមហាក្សត្រ និង​សម្តេច​ព្រះ​វររាជ​មាតា​​...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    អត្ថបទគួរអាន

    អេដស៍

    អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យថយចុះ ឯអត្រាស្លាប់ក៏ថយចុះដូចគ្នា

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 25/11/2020 . អាន 2 នាទី
    អាហារមានជាតិបារត

    មានគ្រោះថ្នាក់ដល់គភ៌បែបនេះ ទើបម៉ាក់ៗពពោះ មិនគួរញ៉ាំអាហារសម្បូរជាតិបារត

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 25/11/2020 . អាន 2 នាទី
    ស្នាមផ្លែ

    មានបញ្ហាផ្លែសាច់ ស្រីៗគួរធ្វើបែបណាទើបអស់ស្លាកស្នាម?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 25/11/2020 . អាន 1 នាទី
    សុខភាពគភ៌

    ពេលពពោះម៉ាក់ៗមានសញ្ញាបែបនេះ កូនក្នុងផ្ទៃសុខភាពមិនល្អទេ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 25/11/2020 . អាន 2 នាទី