ពពោះនោមញឹកមែនទេ នេះជាវិធីដោះស្រាយ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 01/10/2019
Share now

ពេល​ពពោះ កូន​ក្នុង​ផ្ទៃ​លូត​លាស់​បន្តិច​ម្តងៗ ធ្វើ​ឲ្យ​សាច់ដុំស្បូន​រីក​ទៅ​តាម​នោះ​ដែរ បញ្ហា​ទាំង​នេះ​ធ្វើ​ឲ្យ​ប្លោក​នោម​ដែល​នៅ​ជិត​ស្បូន​ដោល​ឡើង បង្ក​ទៅ​ជា​នោម​ញឹក។ អាការៈ​នោម​ញឹក​ពេល​មាន​ផ្ទៃពោះ​ត្បិត​ជា​រឿង​ធម្មតា តែ​យប់​ឡើង​ងាក​ចូល​បន្ទប់​ទឹកៗ ម៉ាក់ៗ​គេង​មិន​ស្កប់​ឡើយ ធ្វើ​ឲ្យ​អស់​កម្លាំង។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ Hello គ្រូពេទ្យ មាន​តិច​និក​ខ្លះៗ កាត់​បន្ថយ​ការ​នោម​ញឹក​ពេល​មាន​​ផ្ទៃពោះ។

១- កុំ​ផឹក​ទឹក​ច្រើន​ពេក​នៅ​ពេល​យប់

ស្រីៗ​គ្នា​យើង​ប្រហែល​ជា​គិត​ថា ផឹក​ទឹក​ច្រើន​ជា​មូលហេតុ​នាំ​ឲ្យ​នោម​ច្រើន អ៊ីចឹង​មិន​ចង់​ញ៉ាំ​ទឹក​ច្រើន។ ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ ធ្វើ​ឲ្យ​រាងកាយ​យើង​ខ្វះ​ជាតិ​ទឹក យក​ល្អ​ស្រីៗ​ពពោះ​ត្រូវ​ផឹក​ទឹក​ហោច​ណាស់ ៨ កែវ/ថ្ងៃ តែ​កុំ​ញ៉ាំ​ច្រើន​នៅ​ពេល​យប់ នាំ​ស្រីៗ​ពពោះ​នោម​ញឹក​ញាប់។

២- កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិកាហ្វេអ៊ីន

កុំ​កាត់​បន្ថយ​ការ​ញ៉ាំទឹក ឬ​បន្លែ​ផ្លែឈើ ដែល​សម្បូរ​ជាតិ​ទឹក ព្រោះ​រាងកាយ​យើង​ត្រូវការ​ចាំបាច់ តែ​យើង​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ ឬ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ដូចជា​កាហ្វេ កាកាវ តែ សូកូឡា ឲ្យ​នៅ​កាន់​តែ​តិច កាន់​តែ​ល្អ។ ជាតិ​ហ្វេអ៊ីន​ជា​ពពួក​សារធាតុ​ទាញទឹកនោម​កាន់​តែ​ច្រើន នេះ​ហើយ​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​នោម​ច្រើន​ដែរ។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗញៀនកាហ្វេអំឡុងពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃអត់?

៣- គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន ​កុំ​ឲ្យ​ឡើង​ខ្លាំង​​ពេក

ពេល​ពពោះ គ្រូពេទ្យ​​តម្រូវ​ឲ្យ​គីឡូ​ច្រើន​បំផុត ត្រឹម​តែ ១០-១២ គីឡូ​ប៉ុណ្ណោះ បើ​លើស​ពី​នេះធ្វើ​ឲ្យ​កូន​ថ្លោស​ពិបាក​សម្រាល​តាម​ធម្មជាតិ និង​ដាក់​សម្ពាធ​លើ​ប្លោកនោម ធ្វើ​ឲ្យ​នោម​ញឹក​ញាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ទារកពាក់ស្រោមដៃ-ជើង ពេលដោះចេញបែកញើស អាចមានបញ្ហាអីអត់?

    ថែទាំកូន - មាន​ម៉ាក់​ៗ​ជាច្រើន​បាន​សាកសួរ​មក​កាន់ Helloគ្រូពេទ្យ ថា​កូន​របស់​ពួកគាត់​មាន​អាការៈ​បែក​ញើស ត្រជាក់​ចុង​ដៃ​ត្រជាក់​ចុង​ជើង​រហូត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    កូនក្នុងផ្ទៃ អាចរស់បានយូរប៉ុនណាបន្ទាប់ពីបែកទឹកភ្លោះ?

    បែកទឹកភ្លោះ- ជាធម្មតា ពេលជិតសម្រាល ស្រ្តីពពោះតែងបែកទឹកភ្លោះមុន ប៉ុន្តែប្រសិនបើបែកទឹកភ្លោះហើយកូននៅក្នុងផ្ទៃ អាចរស់នៅក្នុងពោះម្តាយបាន......

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ទាហានមួកខៀវកម្ពុជាម្នាក់ ស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសម៉ាលី

    COVID-19 - ទាហាន​​មួកខៀវកម្ពុជា​ម្នាក់ គឺ​ឧត្តមសេនីយ៍​ទោ ស សាវី ស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​ប្រទេស​ម៉ាលី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    ព្រឹកនេះរកឃើញអ្នកផ្ទុក COVID-19 ១ ករណីថ្មីទៀត និងជាសះស្បើយ ១ នាក់

    COVID-19-តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ១ នាក់ នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ ២០២០...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី