ម៉ាក់ៗចៀសបានអាហារប៉ុន្មានមុខនេះ កូនក្នុងផ្ទៃលូតលាស់ល្អ កើតមកឆ្លាត

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/10/2019
Share now

ពេល​ពពោះ​ពេទ្យ​ណែនាំ​ឲ្យ​ម៉ាក់ៗ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​កូន​លូតលាស់​បាន​ល្អ តែក្នុងនោះក៏មានហាមនូវចំណីអាហារមួយចំនួន ដែលអាចប៉ះពាល់ដល់កូន។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាពកម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត នឹង​បង្ហាញ​ពី​ចំណី​អាហារ​មួយ​ចំនួន ដែល​ស្រីៗ​ពពោះ​ត្រូវ​តម​ឲ្យ​បាន។

១- ត្រី​សមុទ្រ​ធំៗ៖ ត្រីឆ្លាម ត្រីធូណា ត្រីដាវ ត្រីស្បែកា ជា​ពពួក​ត្រី​សមុទ្រ​ដែល​សម្បូរ​ជាតិ​បារ៉ត​ខ្ពស់ ញ៉ាំ​ទៅ​អាច​ប៉ះពាល់​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​កូន​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ភាព​មិន​ប្រក្រតី ធ្វើ​ឲ្យ​ខូច​ខួរក្បាល ការ​លូត​លាស់​កូន​មិន​ល្អ។

អត្ថបទពាក់ព័ន្ធ៖ ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន

២- ជាតិ​កាហ្វេអ៊ីន៖ កាហ្វេ សូកូឡា តែ សូដា ភេសជ្ជៈ​ប៉ូវ​​កម្លាំង​ផ្សេងៗ ផ្ទុក​ដោយ​​សារធាតុ​កាហ្វេអ៊ីន ញ៉ាំ​ច្រើនអាច​ប៉ះពាល់​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ ពេល​យើង​ផឹក​កាហ្វេ​មួយ​ពែង ជាតិ​កាហ្វេ​អ៊ីន​ អាច​​ឆ្លង​​តាមសរសៃឈាមតាមរយៈទងផ្ចិតកូន ហើយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចរន្ត​ឈាម​ទារក។ ដូច​នេះ​ ដោយ​សារ​ជាតិ​កាហ្វេ​អ៊ីន ​ធ្វើ​ឲ្យ​កើន​ចង្វាក់​បេះដូង និង​បង្កើន​ការ​ធ្វើ​មេតាបូលីស នាំ​​ឲ្យ​យើង​មាន​អារម្មណ៍​ភ្ញាក់ អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​រង​ឥទ្ធិពល​នេះ​ដូច​គ្នា។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗញៀនកាហ្វេអំឡុងពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃអត់?

៣- ជាតិ​អាល់កុល៖ គ្រូពេទ្យ​តែង​ហាម​ស្ត្រី​មាន​ផ្ទៃ​មិន​ឲ្យ​ផឹក​គ្រឿង​ស្រវឹង​ឡើយ ព្រោះ​ជាតិ​អាល់កុល​ដែល​មាន​នៅ​ក្នុង​គ្រឿង​ស្រវឹង អាច​ធ្វើ​ឲ្យ​គភ៌​លូតលាស់​ខុស​ប្រក្រតី កូន​មាន​ពិការ​ភាព​ពី​កំណើត។

៤- អាហារ​មិន​បាន​សម្លាប់​មេរោគ ឬឆៅ៖ មាន ទឹកដោះ​គោ​ដែល​មិន​បាន​សម្លាប់​មេរោគ ឈីស ស៊ុត សាច់ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ។ សាច់​មិន​ល្អ ឬ​សាច់​ឆៅ មាន​ផ្ទុក​នូវ​ពពួក​ប៉ារ៉ាស៊ីត និង​បាក់តេរី​មួយ​ចំនួន អាច​ប៉ះពាល់​ដល់​សុខភាព​យើង និង​ទារក​ក្នុងផ្ទៃ ដូចជា ពុលអាហារ គ្រុនពោះវៀន​ជា​ដើម ហើយ​ជំងឺ​ទាំងនេះ​អាច​បង្ក​ឲ្យ​ទារក និង​ម្ដាយ​មាន​បញ្ហា​ដូចជា ទម្ងន់​ទារក​មិន​គ្រប់ សម្រាល​មុនខែ រលូត និង​អាច​បណ្ដាល​ឲ្យ​ទារក​បាត់បង់​ជីវិត​ក្នុង​ពោះ​ទៀត​ក៏​មាន។

៥- ថ្នាំខ្មែរ ឬថ្នាំចិនសែ៖ តាម​ក្បួន​ពេទ្យ​ហាម​ផ្តាច់​ចំពោះ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ ព្រោះ​អាច​ធ្វើ​ឲ្យ សុកក្រិន ទឹកភ្លោះល្អក់ មាត់ស្បួនមិនបើក កូនពិបាកកើត ធ្លាក់ឈាមខ្លាំង កូនខ្សោយ ឬស្លាប់ក្នុងពោះ។

អត្ថបទពាក់ព័ន្ធ៖ ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ

៦- បារី៖ ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារីមិនត្រឹម​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗកើត​ជំងឺ​ច្រើន​មុខ​ទេ អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការ​បឺតស្រូបផ្សែង​បារី​តាម​រយៈ​ទង​សុក ដូចជា​ដំណើរ​ការ​មុខងារ​របស់​សុក​មិន​បាន​ល្អ អាចធ្វើឲ្យកូន​រលូត ​កើត​មុន​កំណត់ កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ-មិនគ្រប់លក្ខណៈ មានបញ្ហាផ្លូវដង្ហើម សួត ឬកើតមកស្លាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    អាហារ​ទាំង៩ប្រភេទនេះ ជួយឲ្យ​សុខភាព​សួតរឹងមាំ

    សុខភាពសួត​ - សួត​របស់​យើង​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​រាងកាយ​ដំណើរការ​បាន​ល្អ។ ប៉ុន្តែ​សួត​អាច​នឹង​ស្រូប​យក​សារធាតុ​មិន​ល្អ​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?

    ពពោះ-អ្នក​មាន​ផ្ទៃពោះ​បើ​ចង់​ដើរលេង​បាន​អត់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា បើ​ចង់​ដើរ​លេង​ប្រាកដជា​បាន តែ​សម្រាប់​អ្នក​កៀក...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

    ឱសថ - ក្រសួង​សម្រេច​ព្យួរ​ទិដ្ឋាការ បញ្ជិកា​ឱសថ ហាម​ការផលិត និងការ​នាំ​ចេញ នាំ​ចូល​ឱសថ​ដែល​មាន​សារធាតុ​សកម្ម Ranitidine មួយ​រយៈ​សិន ព្រោះ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ

    គេងមិនលក់ពេលពពោះ - អាច​ជាបញ្ហា​ធម្មតា មិន​គួរ​ឲ្យ​បារម្ភ ប៉ុន្តែក៏​ត្រូវ​រក​វិធីដោះស្រាយ​ផង​ដែរ ខណៈអត្ថបទ​នេះ នឹង​លម្អិត​ខ្ទេច​ពាក់ព័ន្ធបញ្ហា​នេះ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ សន សុភា

    អត្ថបទគួរអាន

    ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?

    ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 27/05/2020
    នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យពលរដ្ឋខ្មែរចង់វិលចូលស្រុក ពុំចាំបាច់មានវិញ្ញាបនប័ត្របញ្ជាក់សុខភាព

    នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យពលរដ្ឋខ្មែរចង់វិលចូលស្រុក ពុំចាំបាច់មានវិញ្ញាបនប័ត្របញ្ជាក់សុខភាព

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 27/05/2020
    ថ្ងៃមករដូវអាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបានអត់?

    ថ្ងៃមករដូវអាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបានអត់?

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 27/05/2020
    សម្រាប់អ្នក​ចូលចិត្តញ៉ាំចំណីពេលយប់ គួររំលងអាហារទាំងនេះបើមិនចង់មានបញ្ហាដំណេក

    សម្រាប់អ្នក​ចូលចិត្តញ៉ាំចំណីពេលយប់ គួររំលងអាហារទាំងនេះបើមិនចង់មានបញ្ហាដំណេក

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ សន សុភា
    ចេញផ្សាយថ្ងៃទី 27/05/2020