ប្តីល្អធ្វើរឿងមួយនេះបាន ពេលប្រពន្ធពពោះ កូនកើតមក​នឹងរីករាយ ខួរក្បាលឆ្លាត

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ បើ​ប្តី​ធ្វើ​ឲ្យ​ប្រពន្ធ​សប្បាយ​ចិត្ត មិន​ត្រឹម​តែ​ប្រពន្ធ​នោះ​ទេដែល​រីករាយ កូន​ក្នុង​ផ្ទៃ​ក៏​រីករាយ លូត​លាស់​បាន​ល្អ​ទៅ​តាម​នោះ​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ស្ថានិក​អង្គការ HEDC អន្តរជាតិ​ លោក Christopher Lee ក្នុង​កម្មវិធី​សិក្ខា​សាលា​ស្តីពី “វិធីសាស្ត្រ​ដ៏​ឆ្លាត​វៃ​ក្នុង​ការ​អប់រំ​បុត្រ​ធីតា​​របស់​លោក​អ្នក” ដែល​រៀបចំ​ដោយ​​ក្រុមហ៊ុន ប៉េង ហួត គ្រុប កាល​ពី​ព្រឹក​មិញ​នេះ។

គ្រូ​បង្គោល​បណ្តុះ​បណ្តាល​របស់​អង្គការ HEDC អន្តរជាតិ​រូប​នេះ​បាន​ពន្យល់​ថា និយាយ​ដល់​ការ​លូតលាស់​របស់​កូន គឺ​ត្រូវ​គិត​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម្ល៉េះ។ ពេល​ពពោះ​អ័រម៉ូន​ប្រែប្រួល អារម្មណ៍​ស្រីៗ​យើង​ក៏​ស្មុគស្មាញ​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​មាន​សម្ពាធ​នឹង​ការងារ ឬ​គ្រួសារ ណាមួយ​ចាញ់​អាអូន​ទៀត​រឹតតែ​ក្រពុល​មុខ។ ​ក្នុង​នាម​ជាប្តី យើង​អាច​សម្រួល​បញ្ហា​ទាំង​នោះ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រពន្ធ​សប្បាយ​ចិត្ត កុំ​នាំ​រឿង​ស្មុគ​ស្មាញ​មក​បន្ថែម​ទៀត សូម​បម្រើ​ប្រពន្ធ​ឲ្យ​ដូច​ម្ចាស់ក្សត្រី។

“ប្រសិន​បើ​ភរិយា​ពពោះ សូម​បម្រើ​ប្រពន្ធ​ឲ្យ​ដូច​ម្ចាស់​ក្សត្រី កុំ​ធ្វើ​ឲ្យ​គាត់​កើត​ទុក្ខ ពិបាក​ចិត្ត ដោយសារ​តែ​ទាំង​ម្តាយ​ទាំង​កូន បាន​ចែក​រំលែក​នូវ​ឈាម​ជាមួយ​គ្នា អ៊ីចឹង​ក្នុង​ករណី​ម្តាយ​មិន​សប្បាយ​ចិត្ត ឈាម​ដែល​ទាក់​ទង​នឹង​ការ​កើត​ទុក្ខ ឬ​មិន​សប្បាយ​ចិត្ត វា​នឹង​ជ្រួត​ជ្រាប​ទៅ​ដល់​កូន​ដែរ”។ លោក Christopher Lee រៀបរាប់។

អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ

ផ្ទុយ​ទៅ​វិញ បើ​អំឡុង​ពពោះ ស្រីៗ​រីករាយ​ច្រើន​នោះ ចិត្តរីករាយ គភ៌​ក៏​លូតលាស់​បាន​ល្អ ពេល​កើត​មក​ខួរក្បាល​ក៏​ភ្លឺថ្លា ស្វាហាប់ រីករាយ​ទៅ​តាម​នោះ​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 8, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 8, 2019

អ្នកអាចចូលចិត្ត