backup og meta

មានផ្ទៃពោះ ឈរ ឬអង្គុយយូរពេក អាចប្រឈមបញ្ហាជាច្រើន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 28, 2019

    មានផ្ទៃពោះ ឈរ ឬអង្គុយយូរពេក អាចប្រឈមបញ្ហាជាច្រើន​

    ស្រីៗ​មាន​ផ្ទៃពោះ គ្រូពេទ្យ​តែង​ហាម​មិន​ឲ្យ​អង្គុយ ឬ​ឈរ​យូរ​នោះ​ទេ ត្រូវ​ឧស្សាហ៍​​ដើរ​ចុះ​​ដើរ​ឡើង ដើម្បី​ឲ្យ​រាង​កាយ​​មាន​ចលនា​ខ្លះ។ ការ​ឈរ​យូរ​ពេក​ពេល​មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​សសៃ​ឈាម​មិន​សូវ​ធ្វើ​​ចលនា ប្រមូល​ផ្តុំ​នៅ​តែ​មួយ​កន្លែង ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​រាង​កាយ។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា មិន​ថា​តែ​ការ​ឈរ​យូរ​នោះ​ទេ ការ​អង្គុយ​យូរ​ពេក​ពេល​មាន​ផ្ទៃពោះ​ក៏​រង​នូវ​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដូច​គ្នា ដាច់​ខាត​ត្រូវ​ធ្វើ​ចលនា កន្លះ​ម៉ោង-១​ម៉ោង/ម្តង ដោយ​ដើរ ឬ​លើក​ដៃ​លើក​ជើង​ចុះ​ឡើង​ក៏​បាន។

    ផល​ប៉ះពាល់​នៃ​ការ​ឈរ​យូរ​ពេក​ពេល​ពពោះ៖

    – ឈឺ​ជើង

    ហើម​ជើង

    – ចុក​រួយ​អាង​ត្រគាក

    – ឈឺ​ចាប់​ឆ្អឹង​ខ្នង

    – ងាយ​ប្រឈម​នឹង​ការ​ឡើង​សម្ពាធ​ឈាម

    – អាច​រីក​សរសៃ​ឈាម​វ៉ែន​នៅ​ជើង

    – អាច​សម្រាល​កូន​មុន​ខែ។

    លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ការ​ដើរ​ចុះ​ដើរ​ឡើង ប្រៀប​បាន​នឹង​ការ​ហាត់​ប្រាណ​ដែរ ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​បាន​ស្រួល រាង​កាយ​មិន​ស្ពឹក​ស្រពន់ ថែម​ទាំង​កាត់​បន្ថយ​បញ្ហា​ប្រឈមខាងលើ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 28, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម