ពពោះដំបូងៗត្រូវប្រយ័ត្ន បើមានសញ្ញាទាំងនេះ អាចកូនក្រៅស្បូនហើយ

ដោយ

កូន​ក្រៅ​ស្បូន គឺ​ជា​ការ​តាំងទី និង​ការ​លូតលាស់​របស់​គភ៌​នៅ​កន្លែង​ផ្សេង​ក្រៅពី​ស្បូន ដូចជា នៅដៃ​ស្បូន កន្សោម​កូន ប្រហោង​ពោះ មាត់ស្បូន តំណ​រវាង​តួ​ស្បូន និង​ដៃ​ស្បូន។ ក្រៅ​ពី​ការ​ពិនិត្យ​អេកូ យើង​អាច​ដឹង​ថា មាន​កូន​ក្រៅ​ស្បូន​តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន​នៅ​ក្នុង​អំឡុង​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ

១. សញ្ញា​កូន​ក្រៅ​ស្បូន

ភាគ​ច្រើន​កូន​ក្រៅ​ស្បូន​ កើត​ឡើង​នៅ​ក្នុង​ដៃ​ស្បូន នៅ​ពេល​គភ៌​បង្ក​កំណើត​នៅ​ប៉ុន្មាន​សប្តាហ៍​ដំបូង ដោយ​មាន​រោគ​សញ្ញា​សម្គាល់ជាច្រើន។
– ឈឺ​ចាប់​នៅ​អាង​ត្រគាក
– ចុកពោះ
– ស្លេកស្លាំង
– អស់កម្លាំង
– វិលមុខ
-ធ្លាក់​ឈាម​តាម​ទ្វារមាស​តិច ឬ​ច្រើន។

២. មូល​ហេតុ​ជំរុញ​ឲ្យ​មាន​កូន​ក្រៅ​ស្បូន

បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យកាល់ម៉ែត មាន​មូលហេតុ​ជា​ច្រើន​ធ្វើ​ឲ្យ​ស្ត្រី​​ប្រឈម​នឹង​ការ​មាន​កូន​ក្រៅ​ស្បូន។
– ធ្លាក់សរ៉ាំរ៉ៃ
– មាន​ជំងឺ​រលាក​ដៃ​ស្បូន
– មាន​ជំងឺ​កាមរោគ
– ធ្លាប់​វះកាត់​ដៃ​ស្បូន
– មាន​ដុំ​ដៃ​ស្បូន
– ជក់​បារី​ច្រើន
– មាន​ដៃគូ​រួមភេទ​ច្រើន។

៣. កូន​ក្រៅ​ស្បូន​គ្រោះថ្នាក់​ម៉េច​ខ្លះ?

កូន​ក្រៅ​ស្បូន​មិន​ត្រឹម​តែ​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​នោះ​ទេ ថែម​ទាំង​គ្រោះ​ថ្នាក់​ដល់​​ជីវិត​ទៀតប្រសិន​មាន​ការ​បែក​ធ្លាយ និង​ហូរ​ឈាម​ច្រើន ហើយ​ទៅ​ពេទ្យ​មិន​ទាន់​ពេល។ ចំពោះ​ការ​ព្យាបាល​វិញ អាស្រ័យ​ទៅ​លើ​អាយុគភ៌ បើ​កូន​នៅ​តូច ហើយ​ម៉ាក់ៗមក​ពេទ្យ​ទាន់​ពេល​ គ្រូពេទ្យ​អាច​ប្រើ​ថ្នាំ​ ចំពោះ​វិធី​វះកាត់​មាន​២របៀប គឺ​ការ​វះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ និង​ការ​វះកាត់​ដោយ​បើកពោះ នេះ​ចំពោះ​ម្តាយ​មាន​អាការៈ​ធ្ងន់ធ្ងរ ហើយ​មក​ពេទ្យ​យឺត​យ៉ាវ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 4, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 4, 2019

អ្នកអាចចូលចិត្ត