ពេលពពោះ ម៉ាក់ៗចេះតែរមាស់ពោះ មកពីកូនដុះសក់ ឬមកពីអ្វីផ្សេង?

    ពេលពពោះ ម៉ាក់ៗចេះតែរមាស់ពោះ មកពីកូនដុះសក់ ឬមកពីអ្វីផ្សេង?

    ស្ត្រី​ពពោះ​ភាគ​ច្រើន​ជួប​អាការៈ​រមាស់​ពោះ ជា​ពិសេស​នៅ​ពេល​ពោះ​កាន់​តែ​ធំ ហើយ​ចាស់ៗ​តែង​តែ​និយាយ​ថា មក​ពី​កូន​ចាប់​ផ្តើម​ដុះ​សក់ ទើប​ធ្វើ​ឲ្យ​ម៉ាក់ៗ​រមាស់​ពោះបែប​នេះ។ ការ​ដែល​ម៉ាក់ៗ​រមាស់បរិវេណ​ពោះ​ មកពីសក់​កូន​ដុះ​ចាក់​ពោះ​ម៉ាក់ មែន ឬ​មិន​មែន?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បកស្រាយ​ថា ម៉ាក់ៗ​រមាស់​ពោះ មិនមែន​មក​​ពី​កូន​ចាប់​ផ្តើម​ដុះ​សក់ ឬ​សក់​ចាក់​ពោះ​នោះ​ទេ គឺ​បណ្តាល​មក​ពី​កោសិកា​ស្បែក​យឺត ធ្វើ​ឲ្យ​ស្បែក​តឹង ស្ងួត ទៅ​ជា​ប្រេះ ពេល​កូន​ក្នុង​ផ្ទៃ​កាន់​តែ​ធំ។

    កាលណា​ស្បែក​ប្រេះ​ខ្លាំង ធ្វើ​ឲ្យ​ស្បែក​ចេញ​សង្វារ ​បើ​ស្ត្រី​ពពោះ​រមាស់​ខ្លាំង​ទ្រាំ​មិន​បាន ហើយ​អេះ​ទៀត​នោះ លោក​វេជ្ជបណ្ឌិត​ថា អាច​ប្រឈម​បញ្ហា​ស្បែក​ធ្ងន់ធ្ងរ ដោយសារ​តែ​ស្បែក​ស្តើង ងាយ​នឹង​ដាច់​រលាត់ រហូត​រលាក​ស្បែក​​ទៀត​ក៏​មាន ហើយ​ស្នាម​សង្វារ​នឹង​រាល​កាន់​តែ​ច្រើន​ឡើងៗ។

    ចំពោះ​ម៉ាក់ៗ​បញ្ហា​រមាស់​ស្បែក​ពោះ លោក​វេជ្ជបណ្ឌិត​ណែនាំ ឲ្យ​ធ្វើ​តាម​​​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖

    – ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
    – ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន
    – លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក
    – ស្លៀក​សម្លៀក​បំពាក់​រលុងៗ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ 03/02/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម