ធ្វើយ៉ាងម៉េច ទើបដឹងថាមានកូនក្រៅស្បូន?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/02/2020 . 2 mins read
Share now

កូន​ក្រៅ​ស្បូន គឺជា​ការ​បង្ក​កំណើត​របស់​កូន ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ប្រហោង​ស្បូន ហើយ​កូន​ក្រៅ​ស្បូន​នេះ​ដែរ ភាគច្រើន​នៅ​ក្នុង​បំពង់​ដៃ​ស្បូន ដែល​បង្ក​លក្ខណៈ​មិន​អាច​មាន​ផ្ទៃពោះ​ដូច​មនុស្ស​ធម្មតា។ នេះ​បើ​តាម​ការឲ្យដឹងពីលោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ ​បម្រើ​ការងារនៅគ្លីនិក មង្គល​ទួល​សង្កែ។

លោក​បន្ត​ថា វា​មិន​ត្រឹមតែ​នៅ​ក្នុង​បំពង់​ដៃ​ស្បូន​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​ក៏​អាច​កើត​នៅ​ក្នុង​ក្រពេញ​អូវែ មាត់ស្បូន ឬ​ក្នុង​ពោះ​ជាដើម ហើយ​មាន​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​ស្ត្រី​ជួប​បញ្ហា​កូន​ក្រៅ​ស្បូន​នេះ ហើយ​ក្នុង​នោះ​មាន​ដូចជា៖

– ជក់​បារី
– រលាក​ដៃស្បូន
– មាន​ប្រវត្តិ​កូន​ក្រៅ​ស្បូន
– ធ្លាប់​ឆ្លង​មេរោគ​នៅ​អាង​ត្រគៀក​ពី​មុន
– មាន​ជំងឺ Endometriosis
– ធ្លាប់​វះកាត់​ដៃ​ស្បូន​ពី​មុន
– ធ្លាប់​វះកាត់​ពោះ​ពី​មុន
– ការប្រើប្រាស់​ឧបករណ៍​ពន្យារ​កំណើត ធ្វើ​នៅ​ក្នុង​ស្បូន (IUCD ឬ IUD)

កូនក្រៅស្បូន

ចំពោះ​រោគសញ្ញា​ទូទៅ​វិញ​វេជ្ជបណ្ឌិត​រូប​នោះ បាន​ឲ្យ​ដឹង​ថា​មិន​មាន​អ្វី​ច្រើន​ឡើយ គឺ​បាត់​រដូវ ឈឺ​ពោះ និង​មាន​ហូរ​ឈាម​តាម​ទ្វារ​មាស​ពណ៌ក្រម៉ៅ ដែល​នេះ​ជា​រោគសញ្ញា​ទូទៅ​ពេល​កូន​ក្រៅ​ស្បូន​មិន​ទាន់​ធ្លាយ។ ប៉ុន្តែ​ពេល​ខ្លះ​រោគ​សញ្ញា​ទាំង​នោះ មិន​ទាន់​ប្រាកដ ១០០% ដែរ ទាល់តែ​តាមដាន​ជា​មួយ​គ្រូពេទ្យ​ជំនាញ​សិន ទើប​អាច​វិនិច្ឆ័យ​តាម​បាន​ច្បាស់។

ដើម្បី​ឲ្យដឹងច្បាស់​ថាមានកូនក្រៅស្បូនឬអត់ គ្រូពេទ្យ​នឹង​ពិនិត្យ​ទៅ​លើ៖

– ឧបករណ៍មើលក្នុងស្បូន (Coeliosopie)
– ពិនិត្យអត្រាអ័រម៉ូន
-ពិនិត្យអេកូពោះ និងអេកូក្នុងទ្វារមាស
-ពិនិត្យ​ឈាម-ទឹក​នោម។

រីឯ​វិធី​ព្យាបាល​វិញ គឺ​មើល​តាម​ស្ថានភាព​កូន​នោះ បើ​មិន​ទាន់​ធ្លាយ​អាច​ចោះ​យក​តាម​ដៃ​ស្បូន ហើយ​បើ​ធ្លាយ​គឺ​ប្រើ​វិធី​វះកាត់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យដំណើរការក្លឹបកម្សាន្ត និងខារ៉ាអូខេឡើងវិញ តែត្រូវ…

    COVID-19-យោង​តាម​សេចក្ដី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស ស្ដី​ពី​ការ​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ (KTV) ទាំងអស់​នៅ​...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    រលូតកូន មកពីម៉ាក់ៗមានបញ្ហាទាំងនេះ

    រលូតកូន - មាន​មូលហេតុ​ជាច្រើន​ដែល​នាំឲ្យ​បាត់បង់​គភ៌​នៅ​ក្នុង​ផ្ទៃ ហើយ ៨០ ភាគរយ គឺ​បណ្ដាល​មកពី​បញ្ហា​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ទើប​នាំ​ឲ្យ​ការ​លូត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ចំណីអាហារមានដាក់សារធាតុបូរ៉ាក់ ញ៉ាំទៅប៉ះពាល់អីខ្លះ?

    សារធាតុបូរ៉ាក់-បូរ៉ាក់ (Borax) ជា​សារ​ធាតុ​គីមីម្យ៉ាង ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ ​សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុ​សម្អាត...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ទ្រី រ៉ាវី

    លក្ខខណ្ឌធំៗនាំឲ្យស្រីៗមិនងាយដល់ចំណុចកំពូល ពេលរួមភេទ

    រួមភេទ - ពាក្យ​ថា​​មិនអាច​ដល់​ចំណុច​កំពូល គឺ​​ចង់​សំដៅ​លើ​អ្នក​ដែល​មិន​អាច​ទទួល​អារម្មណ៍​ស្រើប​ស្រាល​​ខ្លាំង​​បាននៅ​ពេល​រួម​ភេទ​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ណៃ ទូច

    អត្ថបទគួរអាន

    ទ្វារមាស

    ៤ ចំណុចស្រីៗគួរដឹង ទាក់ទង​រឿងសម្អាតកន្លែង​សម្ងាត់ខ្លួនឯង

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ណៃ ទូច
    ចេញផ្សាយថ្ងៃទី 08/07/2020 . 3 mins read
    COVID-19

    រាជរដ្ឋាភិបាលសម្រេចសងថ្ងៃឈប់សម្រាកពេលចូលឆ្នាំខ្មែរ ចំនួន ៥ថ្ងៃ ក្នុងពេលឆាប់ៗ

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 08/07/2020 . 1 min read
    ក្ដៅខ្លួន

    កូនក្ដៅខ្លួនលេបថ្នាំហើយ តែកម្ដៅមិនថយ អាចថែមសុលគូទទៀតបានទេ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 08/07/2020 . 2 mins read
    វ៉ាក់សាំង

    ក្រសួងផ្លាស់ប្តូរការវ៉ាក់សាំងតេតាណូស (TT) មកចាក់ប្រភេទនេះវិញ នៅទូទាំងប្រទេស

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 07/07/2020 . 1 min read