ចង់ឲ្យកូនក្នុងផ្ទៃសុខភាពល្អ ស្បែកស្អាត សក់ច្រើន ម៉ាក់ៗត្រូវការវីតាមីនអីខ្លះ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 23 ខែ​មីនា 2020
Share now

ពេល​ម៉ាក់​ៗ ពពោះ​ប្រាកដជា​ពិតជា​គិតគូរ​ខ្លាំង ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​សុខភាព​ល្អ សម្រស់​ស្រស់​សម្បុរ​ស​ខ្ចី ស្បែក​ទន់​រលោង និង​មាន​សក់​ក្រាស់​ល្អ។ បញ្ហា​នេះ​ម៉ាក់​ៗ​ធ្លាប់​មាន​បទ​ពិសោធន៍​មួយ​ចំនួន​បាន​ចូល​ខ្លួន​ចែករំលែក​របប​អាហារ​ដែល​ជួយ​ឲ្យ​កូន​មាន​ស្បែក​ស​ស្អាត សក់​ទន់​រលោង ក្នុង​នោះ​រឿង​ចាំបាច់​បំផុត​ទាំង​គេ​ទាំង​យើង​គិត​ពី​ការ​ញ៉ាំ​អាហារ​ប៉ូវ និង​ថ្នាំ​ជំនួយ​ផ្សេង​ៗ​ឲ្យ​កូន​ពេញ​លក្ខណៈ​សិន។

១- ផ្លែ​ទទឹម

សម្រាប់ ប៉ែន ប៉ុណ្ណីកា បាន​ចែក​រំលែក​មក​ថា ​អ្នកនាង និង​ស្វាមី​សុទ្ធតែ​សម្បុរ​មិន​ស​ទេ តែ​កូន​ៗ​វិញ​សាច់​ដូច​សំឡី។ ពេល​កូន​ដំបូង​ស្ត្រី​វ័យ ៣០ ឆ្នាំ​រូប​នេះ​មិន​ដឹង​ឡើយ​ថា​មកពី​អ្វី គ្រាន់តែ​ញ៉ាំ​ផ្លែ​ទទឹម​តាំងពី​មាន​ភ្លាម​ៗ​រហូត​ដល់​កើត ព្រោះ​ជា​ផ្លែឈើ​ដាំ​នៅ​ផ្ទះ​ខ្លួន​ស្រាប់។ ស្ត្រី​មេផ្ទះ​នៅ​ស្រុក​បសេដ ខេត្ត​កំពង់ស្ពឺ បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​ផ្លែ​ទទឹម ក៏​មាន​ញ៉ាំ​ផ្លែឈើ​ដទៃ​ទៀត​ដូចជា​ប៉ោម និង​ទំពាំងបាយជូរ គ្រាន់តែ​មិន​សូវ​ច្រើន​ប៉ុណ្ណោះ លុះ​ដល់​មាន​កូន​ទី​២ និង​ទី៣ នៅតែ​បន្ត​ញ៉ាំ​ផ្លែ​ទន្ទឹម និង​ចំណី​អាហារ​ល្អ​ៗ ផ្លែឈើ​ចម្រុះ​បន្ថែម​ទៀត​កូន​ក៏​នៅតែ​ស្អាត​ទាំងអស់។

២- ក្រូច​ពោធិ៍សាត់ និង​ទឹកដោះគោ​ឆៅ

អ្នកនាង ឆឺន ឡុងហៀង អ្នក​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល បាន​ចែក​រំលែក​បទ​ពិសោធ​ខ្លួន​ថា តាំងពី​ចាប់ផ្ដើម​ទម្ងន់ រហូត​ដល់​គ្រប់ខែ​សម្រាល ម៉ាក់​ៗ​រូប​នេះ​ញ៉ាំ​តែ​ក្រូច​ពោធិ៍សាត់ ២ ផ្លែ និង​ទឹកដោះគោ​ឆៅ ២ កំប៉ុង/ថ្ងៃ។ លទ្ធផល​គឺ​កូន​អ្នកនាង​មាន​សម្បុរ​ស​ស្អាត សក់​ខ្មៅ ត្រង់​ទន់​រលោង និង​ច្រើន​ខ្លាំង​ទៀត​ផង។ ម៉ាក់​ៗ​កូន​ប្រុស​ដំបូង​រូប​នេះ បាន​បន្ត​ទៀត​ថា ចំណីអាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ពណ៌​ខ្មៅ​ៗ​ដូចជា សូកូឡា ​កាហ្វេ កូកា តែ… មិន​ញ៉ាំ​បន្តិច​សោះឡើយ ព្រោះ​ខ្លាច​ធ្វើឲ្យ​ប៉ះពាល់​សុខភាព និង​ពណ៌​ស្បែក​កូន។ ស្ត្រី​វ័យ ៣៣ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​នេះ​នៅ​មាន​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ បូករួម​បន្លែ​បៃតង​ជាច្រើន​មុខ​ដែល​ញ៉ាំ​មិន​ដែល​ខាន​មួយ​ថ្ងៃ ទើប​កូន​មាន​ស្បែក​ស្អាត​បាន។

ពពោះ

៣- អាហារ​មាន​ជាតិ​ប្រេង ឬ​ខ្លាញ់​ពី​ធម្មជាតិ

អ្នក​ដែល​ចង់​ឲ្យ​កូន​មាន​សក់​ក្រាស់​តាំងពី​នៅ​ក្នុង​ពោះ គួរតែ​ញ៉ាំ​អាហារ ឬ​ផ្លែឈើ​មាន​ជាតិ​ខ្លាញ់​ច្រើន​ដូចជា​ផ្លែ ប៊ើរ វ៉ល់ណាត់ ប្រេង​បន្លែ បន្លែ​ស្លឹក​ៗ សាច់​ត្រី …។ អាហារ​ទាំងនេះ​ជួយ​ឲ្យ​ម៉ាក់​ៗ​មាន​សុខភាព​ល្អ និង​ជួយ​ឲ្យ​ទារក​លូតលាស់​គ្រប់​ផ្នែក​រួម​ទាំង​សក់​ច្រើន និង​ស្បែក​ទន់ រលោង​​ទៀត​ផង។ វិធី​នេះ​ជា​ការ​ចែក​រំលែក​ពី​ម៉ាក់​ៗ សុផាឡេង។

៤- ពង​ទា​កូន

នេះ​ជា​វិធី​មួយ​ដែល​ចាស់​ៗ​ពី​មុន​តែង​និយាយ​ត​គ្នា ហើយ​ពេល​ញ៉ាំ​ទៅ​មាន​ប្រសិទ្ធិភាព​ចំពោះ លៀង សុភានី ព្រោះ​គាត់​មាន​សក់​ស្ដើង​ៗ ហើយ​ខ្លាច​កូន​បែប​នោះ​ដែរ ទើប​សាក​ញ៉ាំ​តាម​ចាស់​ៗ​និយាយ។ ម៉ាក់​ៗ​រូប​នេះ​បន្ត​ទៀត​ថា ក្រៅពី​ពង​ទា​កូន គាត់​ក៏​បាន​ញ៉ាំ​បន្លែ​ផ្លែឈើ​ជាច្រើន​ប្រភេទ រួម​ផ្សំ​នឹង​ថ្នាំ​ជំនួយ​ដែល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៥- ញ៉ាំ​ថ្នាំ​​វីតាមីន និង​បន្លែ​ផ្លែឈើ

ការ​ញ៉ាំ​ថ្នាំ​វីតាមីន និង​បន្លែ​​ផ្លែឈើ​ឲ្យ​បាន​ច្រើន ជំនួយ​សុខភាព​ផង ឯ​ស្បែក និង​សក់​កូន​ក៏​ជួយ​បាន​ច្រើន​ដែរ នេះ​ជា​បទ​ពិសោធន៍​របស់ អ្នកនាង ដាណេ រស់​នៅ​ខេត្ត​កណ្តាល។ ស្ត្រី​កូន​២​នាក់​រូប​នេះ បញ្ជាក់​ថា អ្នកស្រី​បាន​ញ៉ាំ​ថ្នាំ​វីតាមីន​តាំង​ពេល​មាន​គម្រោង​យក​កូន រហូត​ដល់ សម្រាល​ក៏​នៅ​តែ​ញ៉ាំ បូក​បន្ថែម​នឹង​ការ​ញ៉ាំ​បន្លែ​ផ្លែឈើ អ៊ីចឹង​ហើយ​ទើប​កូន​កើត​មក​មាន​សុខភាព​ល្អ ស្បែក​ក៏​ស។

ចំពោះ​អាហារ​ប្រភេទ​ណា​ធ្វើ​ឲ្យ​កូន​ដុះ​សក់​ច្រើន ស្បែក​ស លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​មន្ទីរពេទ្យ​កាល់មែត បាន​ឲ្យ​ដឹង​ថា ជំនឿ​ទាក់ទិន​នឹង​របប​អាហារ​នេះ គ្មាន​នៅ​ក្នុង​វេជ្ជសាស្ត្រ​ឡើយ តែ​បើ​យើង​ចំណាំ​ត​គ្នា​ថា អាហារ​ណា​អាច​ជួយ​ផ្នែក​ទាំង​នោះ​បាន ម៉ាក់​ៗ​អាច​ទទួល​ទាន​បាន។ មួយ​វិញ​ទៀត​ម៉ាក់​ៗ​ក៏​អាច​ញ៉ាំ​អាហារ ឬ​ថ្នាំ​វីតាមីន C E B6 អាស៊ីដ​ហ្វូលិក សារធាតុ​ដែក ជាតិ​ស័ង្កសី ដែល​ពពួក​វីតាមីន​អស់​ទាំង​នេះ​មាន​នៅ​ក្នុង​បន្លែ ផ្លែឈើ និង​ត្រី សាច់។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានប្រភេទ?

    សុកពាំងមាត់ស្បូន - ត្បិត​មិន​មាន​​មូល​ហេតុ​ច្បាស់លាស់ តែ​​​មាន​​កត្តា​​ប្រឈម​​ផ្សេងៗ ដែល​ធ្វើឲ្យស្ត្រីពពោះមានសុកពាំងមាត់ស្បូន ដូច​ជា​ការ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    មានផ្ទៃពោះ, ពពោះ 26 ខែ​ឧសភា 2020

    លើសជាតិអាស៊ីដជាមូលហេតុចម្បងបណ្ដាលឲ្យរលាកសន្លាក់?

    រលាកសន្លាក់ - ជំងឺ​រលាក​សន្លាក់ ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សាច់ដុំ និង​ឆ្អឹង ហើយ​ជាពិសេស​នៅ​បរិវេណ​គន្លាក់​ឆ្អឹង​តែម្ដង។ អ្នក​កើត​ជំងឺ​រលាក...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

    COVID-19 - បន្ទាប់​ពី​ស្ងប់ស្ងាត់​ជា​ង១ខែ កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ចំនួន​២​ករណី​បន្ថែម​ទៀត លើ​បុរស​ខ្មែរ​ម្នាក់​ពី​ប្រទេស​ហ្វីលីពីន និង​...

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    ជំនឿផ្សេងៗជុំវិញការពពោះ (វីដេអូ)

    ជំនឿ​មិន​សម​ហេតុផល​មួយចំនួន​ដែល​ចាស់​ៗ​តែង​លើក​ឡើង​ទាក់ទង​នឹង​ស្ត្រីពពោះ ...

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ Chan Vutha

    អត្ថបទគួរអាន

    ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?

    ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

    ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ

    គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ សន សុភា
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    កូនចេះក្រឡាប់ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងទាំងនេះ

    កូនចេះក្រឡាប់ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងទាំងនេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020