home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ការពិនិត្យកម្រាស់កញ្ចឹងកគភ៌ អាចបញ្ជាក់បញ្ហាខ្សោយប្រាជ្ញាពីកំណើតបាន

ការពិនិត្យកម្រាស់កញ្ចឹងកគភ៌ អាចបញ្ជាក់បញ្ហាខ្សោយប្រាជ្ញាពីកំណើតបាន

ទារក​ដែល​កើត​ចេញ​មក មិន​មែន​សុទ្ធ​តែ​មាន​សុខភាព​ល្អ​ទាំងអស់​នោះ​ទេ មាន​មួយ​ចំនួន​ប្រឈម​នឹង​មាន​បញ្ហា​ជំងឺ​ពី​កំណើត​ដែល​កើត​ចេញ​មក​ទើប​ដឹង។ រី​ឯ​មួយ​ចំនួន​ទៀត អាច​ដឹង​ថា​មាន​បញ្ហា​តាំង​ពី​នៅ​ក្នុង​ពោះ​ម្ដាយ​តាម​រយៈ​ការ​ឆ្លុះអេកូសាស្ត្រ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

ស្រប​គ្នា​នេះ ការ​ឆ្លុះ​អេកូសាស្ត្រ​ពិនិត្យ​មើល​កម្រាស់​កញ្ចឹង​ក​គភ៌ ក៏​អាច​បញ្ជាក់​ឲ្យ​ដឹង​ថា កូន​ក្នុង​ផ្ទៃ​នោះ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ខ្សោយ​ប្រាជ្ញា​ពី​កំណើត (Down Syndrome) ឬ​អាច​ហៅ​ម៉្យាង​ទៀត​ថា ជំងឹ Trisomy 21។ ជំងឺ​នេះ បង្ក​បញ្ហា​ពី​ហ្សែន ដែល​ធ្វើ​ឲ្យ​ក្មេង​មាន​បញ្ហា​ក្នុង​ការ​លូតលាស់​ផ្នែក​រាង​កាយ និង​សតិបញ្ញា​មិន​ប្រក្រតី។

លោក​វេជ្ជបណ្ឌិត បន្ត​ថា នៅ​ចន្លោះ​ពេល​១១-១៤អាទិត្យ គឺ​ជា​ពេល​ល្អ​បំផុត​ក្នុង​ការ​ពិនិត្យ​អេកូ​ផ្ទៃ​ពោះ វាស់​កម្រាស់​កញ្ចឹង​ក​គភ៌ ដើម្បី​រក​ជំងឺ​ពី​កំណើត។ ក្នុង​ករណី​ដែល​ពេទ្យ​ពិនិត្យ​ឃើញ​ថា​កញ្ចឹង​ក​ទារក​ក្រាស់​លើស​ពី ៣ ឬ៣,៥ មីលីមែ៉ត្រ គឺ​មាន​ហានិភ័យ​ខ្ពស់ តែ​នៅ​មិន​អាច​សន្មត់​ថា​មាន​ជំងឺ​ខ្សោយ​ប្រាជ្ញា​មែន​ឬអត់ ដូច​នេះ​ត្រូវ​បូម​ទឹក​ភ្លោះ​ទៅ​ពិនិត្យ​បន្ថែម​ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់។​

ចំពោះ​ទារក មាន​ប្រវែង​កម្រាស់​កញ្ជឹង​ក​កាន់​តែ​ក្រាស់ គឺ​ភាគ​ច្រើន​តែង​មាន​បញ្ហា​ពី​កំណើត​ដូច​ជា៖

– បញ្ហា​បេះ​ដូង
– បញ្ហា​ពាក់​ព័ន្ធ​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ពី​កំណើត
– បញ្ហា​សរីរាង្គ​ផ្សេងៗ
– បញ្ហា​ខ្សោយ​ប្រាជ្ញា​ពី​កំណើត។ល។

វេជ្ជបណ្ឌិត​រូប​នេះបាន​បញ្ជាក់​ថា ការ​ដែល​អាច​វាស់​កញ្ចឹង​ក​គភ៌​បាន គឺ​មាន​តែ​គ្រូពេទ្យ​ជំនាញ​មាន​បទ​ពិសោធន៍​ខ្ពស់​ទើប​អាច​វាស់​ដឹង ហើយ​បាន​ណែនាំ​ថា ម៉ាក់ៗ​ពពោះ​ទាំងអស់ ត្រូវ​តែ​ទៅ​ពិនិត្យ​អេកូ​តាម​ដាន​តាម​កាល​កំណត់​របស់​គ្រូពេទ្យ ដើម្បី​សុខភាព​ម្ដាយ និង​កូន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 03/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត