២- តាមដានវដ្តរដូវឲ្យបានខ្ជាប់ខ្ជួន
ស្រីៗមួយចំនួន សុទ្ធតែដឹងពីថ្ងៃដែលត្រូវមករដូវ ប៉ុន្តែក៏មានខ្លះទៀត នឹងមិនអាចដឹងច្បាស់ទេ បើប្រើថ្នាំពន្យារកំណើតអស់រយៈពេលច្រើនឆ្នាំនោះ។
ត្រូវចេះកត់ចំណាំថ្ងៃមករដូវដំបូង រហូតដល់ថ្ងៃមកម្តងទៀត។ ធ្វើបែបនេះ យើងអាចដឹងច្បាស់ពីចំនួនថ្ងៃយើងមករដូវ ក៏អាចដឹងច្បាស់ថាថ្ងៃណា ពងមេជីវិតញី ទុំជ្រុះដូចគ្នា ដែលជាឱកាសល្អបំផុតសម្រាប់បង្កកំណើត។ យើងអាចស្វែងយល់ពីវដ្តរដូវយើង តាមវិធីសាស្ត្រខាងក្រោម៖
– ប្រើបច្ចេកវិទ្យាជាជំនួយ៖ មានកម្មវិធីទូរសព្ទជាច្រើន អាចជួយយើងតាមដានវដ្តរដូវ និងថ្ងៃពងមេជីវិតញីទុំជ្រុះ។
– ទុកពេលវេលាឲ្យរាងកាយយើងសម្របខ្លួ៖ បើសិនជាយើងឈប់ប្រើថ្នាំពន្យារកំណើត (ថ្នាំគ្រាប់) រដូវយើង ប្រហែលជាមកតិចខុសធម្មតា នៅអំឡុង ២-៣ ខែដំបូង ព្រោះជាអំឡុងពេលរាងកាយយើងកំពុងកែសម្រួលកម្រិតអ័រម៉ូនឡើងវិញ។
អត្ថបទពាក់ព័ន្ធ៖
៣- កុំឈប់ប្រើប្រាស់ថ្នាំពេទ្យ បើមិនមានការណែនាំពីគ្រូពេទ្យ
បើយើងមានប្រើថ្នាំជាប្រចាំដើម្បីព្យាបាលជំងឺណាមួយ ឬស្ថានភាពសុខភាពណាមួយ គួរពិភាក្សាជាមួយគ្រូពេទ្យយើងជាមុន ឬអ្នកជំនាញឲ្យបានត្រឹមត្រូវ មុននឹងចាប់ផ្តើមសម្រេចចិត្តយកកូន។ កុំឈប់លេបថ្នាំដោយខ្លួនឯង ព្រោះរោគសញ្ញាជំងឺយើង អាចនឹងត្រលប់មកវិញ ហើយធ្ងន់ធ្ងរជាងមុនទៀត។ បើមានចម្ងល់ណាមួយ សូមពិភាក្សាជាមួយពេទ្យ ពេទ្យអាចមានវិធីព្យាបាលយើងដោយសុវត្ថិភាពអំឡុងពេលពពោះ។
៤- កុំធ្វើឲ្យរាងការហត់នឿយពេក
ព្យាយាមយកកូន អាចនាំឲ្យរាងកាយយើងហត់នឿយខ្លាំង អាស្រ័យលើហេតុផលជាច្រើន។ រក្សាសុខភាពផ្លូវចិត្តយើងឲ្យបានល្អ គឺជារឿងសំខាន់បំផុត ទាំងមុនពេលពពោះ និងអំឡុងពេលពពោះ។
អត្ថបទពាក់ព័ន្ធ៖
៥- ត្រូវដឹង! ពេលណាគួររកជំនួយដើម្បីជួយផែនការពពោះទទួលបានជោគជ័យ
បើយើងរួមភេទទាំងមិនបានការពាររយៈពេលពេញមួយឆ្នាំហើយ នៅតែគ្មានបេប៊ីទៀត (២-៣ ដង/សប្តាហ៍) អាចទៅជួយពេទ្យ។ បើយើងមានបញ្ហាសុខភាពណាមួយ ពិសេសដុះសាច់ក្នុងស្បូន ឬលក្ខខណ្ឌជំងឺ Polycystic Ovary Syndrome (PCOS) ដែលកើតឡើងដោយសារតែនៅក្នុងរាងកាយមានវិសមភាពនៃអ័រម៉ូនភេទ មានវ័យ ៣៦ឆ្នាំ ឬច្រើនជាងនេះ គួរពិភាក្សាជាមួយពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕