៣- គុណវិបត្តិចាក់ស្ពឹកឆ្អឹងខ្នងពេលសម្រាល
ប្រើថ្នាំនេះក្នុងបរិមាណត្រឹមត្រូវ ជាជម្រើសដ៏ល្អស្រីៗយើងគួរអនុវត្ត បើអ៊ីចឹង នឹងធ្វើឲ្យមានផលប៉ះពាល់ដូចជា៖
– ធ្លាក់ចុះនៃសម្ពាធឈាម អាចនាំធ្វើឲ្យយើងជួបអាការៈក្អួត ចង្អោរ និងវិលមុខ
– ស្រីៗប្រើថ្នាំជំនួយពេលសម្រាល អាចមានអាការៈក្តៅខ្លួន ច្រើនជាងស្រីៗប្រើថ្នាំបំបាត់ការឈឺចាប់ដទៃទៀត
– ក្តៅខ្លួន អាចកើតឡើងពេលចាក់ថ្នាំស្ពឹកនៅឆ្អឹងខ្នង
– ពិបាកបត់ជើងតូច
– ឈឺក្បាលខ្លាំង ២-៣ ថ្ងៃ (អាការៈនេះកើតឡើងដោយសារការលេចធ្លាយសារធាតុរាវពីឆ្អឹងខ្នង បើសិនការចាក់ថ្នាំចូលទៅជ្រៅពេក)
– សម្រាលកូនកាន់តែយូរ
– បង្កើនហានិភ័យរហែកទ្វារមាស និងឈានដល់វះកាត់យកកូន
– ចង្វាក់បេះដូងទារកថយចុះ
– ការបំបៅដោះកូនក្រោយសម្រាល អាចធ្វើឡើងបានត្រឹមរយៈពេលខ្លី។
បើយើងមានប្រតិកម្មអាលែកហ្ស៊ីជាមួយថ្នាំស្ពឹក ឬមានបញ្ហាកំណកឈាន មិនគួរប្រើថ្នាំនេះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕