home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទោះសម្រាលតាមវិធីវះកាត់ក៏ដោយ ម៉ាក់ៗមិនគួរបណ្ដាយខ្លួនបែបនេះដែរ

ទោះសម្រាលតាមវិធីវះកាត់ក៏ដោយ ម៉ាក់ៗមិនគួរបណ្ដាយខ្លួនបែបនេះដែរ

ការ​សម្រាល​តាម​បែប​ធម្មជាតិ​ គឺជា​ជម្រើស​ល្អ​បំផុតក្នុង​ការ​ផ្ដល់​កំណើតដល់​កូន។ ប៉ុន្តែ​មាន​ហេតុផល​ជាច្រើន​ធ្វើឲ្យ​ម៉ាក់​ៗ​មិន​អាច​សម្រាល​កូន​តាម​វិធី​ធម្មជាតិ​បាន និង​ជ្រើសរើស​ការ​វះកាត់ ហើយ​អ្នក​ខ្លះ​គិត​ថា វះ​កូន​លើក​ទី​មួយ​ហើយ កូន​ក្រោយ​គង់តែ​វះ អាច​ញ៉ាំ​ច្រើន​បាន​តាម​ចិត្ត។

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ពេល​មាន​ផ្ទៃពោះ​មិន​ថា​កូន​ទី​ប៉ុន្មាន​ឡើយ ការ​ញ៉ាំ​ត្រូវតែ​មាន​តុល្យភាព ដោយ​មិន​ឲ្យ​ឡើង​ទម្ងន់​លើស ១៤ គីឡូ​ឡើយ ព្រោះ​ពិបាក​ក្នុង​ការ​សម្រាល​មិន​ថា​ទាំង​ធម្មជាតិ ឬ​វះកាត់ សុទ្ធតែ​ប្រឈម​គ្រោះ​ថ្នាក់​ដូច​គ្នា។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ រូប​នោះ​បន្ថែម​ទៀត​ថា បើ​កូន​ថ្លោស បញ្ច្រាស ស្រប​ពេល​ម្ដាយ​មាន​ស្នាម​វះ​លើ​ស្បូន​កូន​មុន​ក្នុង​គម្លាតឆាប់ និង​ទឹកភ្លោះ​ច្រើន​លើស​លុប ពិតជា​ផ្ដល់​ផល​វិបាក​ពេល​ដំណើរ​ការ​វះកាត់។ វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​បន្ត​ទៀត​ថា ការ​ដែល​កូន​ថ្លោស​រហូត​ដល់ ៤ គីឡូ​ហើយ គឺ​បណ្ដាល​មក​ពី​ម៉ាក់​ៗ​ញ៉ាំ​ច្រើន ដែល​នាំ​គ្រោះថ្នាក់ចំពោះខ្លួនឯង និងកូន។

វះកាត់សម្រាលកូន

លោក​បាន​រៀបរាប់​ទៀត​ថា បើ​គីឡូ​ឡើង​ខ្លាំង បូក​រួម​ទំហំ​ពោះ​ធំ ស្បែក​ក៏​ក្រាស់ ការ​វះ​បើក​ពោះ​ឡើង​វិញ​អាច​ស្អិត ហើយ​កូន​ថ្លោស​ទៀត ពិតជា​មិន​ស្រួល​ទេ និង​ក្រោយ​ពេល​ទម្លាក់​សុក ស្បូន​មិន​កន្ត្រាក់​ល្អ មាន​ធ្លាក់ឈាម ពិតជា​គ្រោះថ្នាក់​ដល់​ប្រឈម​នឹង​កាត់​ស្បូន ប្រសិនបើ​ប្រើ​មធ្យោបាយ​ដាក់​ថ្នាំ ឬ​ចង​ក្អោប​ស្បូន ចង​សរសៃ​ឈាម​ស្បូន​គ្មាន​ប្រសិទ្ធិភាព។

ដូចនេះ​ហើយ​វេជ្ជបណ្ឌិត ណែនាំ​ឲ្យ​ស្រ្តី​ពពោះ​ទាំងអស់​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ញ៉ាំ​សាច់​តិច បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​តិច​ៗ​ឲ្យ​បាន​ច្រើន​ដង ទំពា​ឲ្យ​យូរ តែ​បើ​នៅ​ឃ្លាន​អាច​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ជា​អាហារ​សម្រន់​បាន។

ចំពោះ​រឿង​មិន​គួរ​វិញ មាន​ម៉ាក់​ខ្លះ​យល់​ថា កូន​គង់​តែ​វះកាត់​សម្រាល​ដដែល ដូចនេះ​ហើយ​ចង់​ឡើង​ទម្ងន់​លើស​ខ្លាំង ឬ​ចង់​ញ៉ាំ​អាហារ​គ្មាន​តុល្យភាព​បាន​តាម​ចិត្ត​ចង់ គឺជា​រឿង​ខុស​ហើយ។ អ្នក​ដែល​យល់​ខុស​បែប​នេះ ច្រើន​នាំ​ឲ្យ​ខ្លួន​ឯង​ធាត់​ខ្លាំងសម្រាល​រួចក៏​មិន​ងាយ​ស្រក​ទម្ងន់​មក​វិញ លើស​ឈាម ​ទឹកនោម​ផ្អែម កូន​ថ្លោស ទឹក​ភ្លោះ​ច្រើនជាដើម។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 16/07/2020
x