home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មកដឹងពីដំណាក់កាលឈឺពោះសម្រាលកូន ម៉ាក់ៗចងចាំគ្មានថ្ងៃភ្លេច

មកដឹងពីដំណាក់កាលឈឺពោះសម្រាលកូន ម៉ាក់ៗចងចាំគ្មានថ្ងៃភ្លេច

ភាព​ជា​ម្តាយ​ត្រូវ​ឆ្លង​កាត់​ការ​ឈឺ​ពោះ​សម្រាល​កូន ដោយ​ស្ត្រី​ខ្លះ​ត្រូវ​ទ្រាំ​ទ្រ​នឹង​ការ​ឈឺ​ពោះ​ជា​ច្រើន​ម៉ោង ទម្រាំ​កូន​ជា​ទី​ស្រលាញ់​កើត​មក​ឃើញ​ពន្លឺ​ថ្ងៃដោយ​សុវត្ថិភាព។ អនុ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា បាន​ឲ្យ​ដឹង​ថា ស្ត្រី​គ្រប់​រូប កាល​ណា​សម្រាល​កូន​តាម​ធម្មជាតិ ត្រូវ​តែ​ឆ្លង​កាត់ ៣ ដំណាក់កាល​សំខាន់ៗ​នេះ។

ដំណាក់​កាល​ទី១

ដំណាក់​កាល​ទី១ នៃ​ការ​ឈឺពោះ​សម្រាល គឺ​ការ​កន្រ្តាក់​ស្បូន​ដែល​ធ្វើឲ្យ​មាត់​ស្បូន​បើក និង​ស្តើង​ក្នុង​ចន្លោះ​ពេល​ទៀង​ទាត់។ ដំណាក់​កាល​ទី១​នេះ​ប្រើ​ពេល​យូរ​ជាង​គេ​បំផុត ដែល​អំឡុង​ពេល​នេះ​ស្ត្រី​ពពោះ​អាច​ងូត​ទឹក​សម្អាត​កាយ អាច​ដើរ​ចុះ​ឡើង អង្គុយ​លើ​បាល់ ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់ ហើយ​ឲ្យ​កូន​ធ្លាក់​ចូល​ក្នុង​អាង​ត្រគាក​បាន​ល្អ។

ដំណាក់​កាល​ទី២

ដល់ពេលហើយ ដំណាក់​កាល​ទី២​នៃ​ការ​ឈឺ​ពោះ​សម្រាល​កូន​នេះ កូន​យើង​នឹង​កើត​ចេញ​មក ពេល​នោះ​ក្រុម​គ្រូពេទ្យនឹងលើកទឹកចិត្តយើងឲ្យប្រឹងម្តងហើយ ម្តងទៀត ប្រឹឹងទាល់តែកូនកើតចេញមកក្រៅ។

ដំណាក់​កាល​ទី៣

ពេល​កូន​កើត​មក​ភ្លាម គ្រូពេទ្យ​នឹង​ដាក់​កូន​លើ​ដើម​ទ្រូង​ម្តាយ​ឲ្យ​ស្បែក​ប៉ះ​នឹង​ស្បែក ហើយ​ឈាន​ដល់​ដំណាក់កាល​ទី​៣នេះ​ហៅ​ថា​ការ​យក​សុក​ ឬ​ទម្លាក់​សុក​ចេញ ដោយ​ប្រើ​ពេល ៥-៣០ នាទី។ ​បើ​ការ​ឈឺ​ពោះ​សម្រាល​មិន​ប្រព្រឹត្តិ​តាម​ដំណាក់​កាល​នោះ​ទេ គ្រូពេទ្យ​នឹង​មាន​វិធី​ផ្សេង​សម្រាប់​ជួយ​ឲ្យ​យើង​ដើរ​តាម​ដំណាក់​កាល ឬឲ្យ​យើង​ឈឺ​ពោះ​សម្រាល​ដោយ​ប្រើប្រាស់​ថ្នាំ​បើក និង​ធ្វើ​ឲ្យ​មាត់​ស្បូន​ទន់។ គ្រូពេទ្យ​នឹង​ចោះ​បំបែក​ថង់​ទឹកភ្លោះ​ដោយ​ប្រើ​ឧបករណ៍​ពេទ្យ​ដូច​ទំពក់​ជ័រ​សម្រាប់​ចោះ​បង្ហូរ​ថង់​ទឹក​ភ្លោះ។

លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ត្បិត​តែ​បាន​ឆ្លង​កាត់​ទាំង​៣​ដំណាក់​កាល​នេះ​ដោយ​សុវត្ថិភាព​ក៏​ពិត​មែន ប៉ុន្តែស្ត្រី​ភាគ​ច្រើន​អាច​មាន​គ្រោះថ្នាក់​នៅ​ដំណាក់កាល​ទី៤ គឺ​រយៈពេល​២ម៉ោង​ក្រោយ​​សម្រាល ដោយសារ​ការ​ធ្លាក់​ច្រើន អូស​បន្លាយ​យូរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ពិបាកសម្រាលកូនខ្លាំងអាចបណ្ដាលមកពីកត្តាម្ដាយ និងកូនបែបនេះ

អាថ៌កំបាំង ៥ យ៉ាងអំពីការសម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរស្វែងយល់ (វីដេអូ)

ស្រីៗជិតសម្រាលកូនមកដឹងពីភាពខុសគ្នា រវាងឈឺពោះធម្មជាតិ និងឈឺពោះដោយប្រើថ្នាំ

សញ្ញាបញ្ជាក់ថាម៉ាក់ៗសល់កម្ទេចសុកក្នុងស្បូន ក្រោយសម្រាលកូន

ក្រោយសម្រាលកូនរួច ម៉ាក់ៗឥឡូវច្រើនធ្វើរឿងទាំងនេះ

ពិតទេ សម្រាលកូនប្រុសពិបាក ហើយឈឺចាប់ខ្លាំងជាងកូនស្រី?

មិនទាន់គ្រប់ខែផង តែបើម៉ាក់ៗមានសញ្ញាទាំងនេះ អាចសម្រាលកូនមុនខែ

ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល​​(វីដេអូ)

គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់


រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 21/09/2020
x