តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្ត្រីមាន​កូន​ក្នុង​វ័យ​ចំណាស់​បំផុត​លើផែន​ដី

    ស្ត្រីមាន​កូន​ក្នុង​វ័យ​ចំណាស់​បំផុត​លើផែន​ដី

    បើទោះបីជាមាន​អាយុ​ច្រើន​ហើយ ប៉ុន្ដែ​ស្រ្តីមួយចំនួន នៅ​តែអាច​ពពោះ និង​សម្រាលបេប៊ី​ដោយ​ជោគជ័យ ជា​លទ្ធផល​នេះ អាច​គួរ​ឲ្យ​ភ្ញាក់ផ្អើល កក់ក្ដៅ និង​​រន្ធត់។

    អាច​ចាត់​ទុក​ជា​​អភូតហេតុគួរ​ឲ្យ​ភ្ញាក់​ផ្អើល​កម្រ និង​កើត​មាន​លើ​ផែន​ដី​នេះ ព្រោះ​យើង​ដឹង​ស្រាប់​ហើយ ជាធម្មតា​ស្ត្រីនឹង​អស់​រដូវចាប់​ពី​អាយុ ៤៥​ ឆ្នាំ​ឡើង មាន​ន័យ​ថា នឹង​គ្មាន​មេជីវិត​ញី ដើម្បី​បង្ក​កំណើតត​ទៅ​​ទៀត​ដែរ ប៉ុន្តែមានស្រ្ដី​ទាំង​ ៥​នាក់ សុទ្ធ​តែ​បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើលសម្រាប់​ពិភពលោក ជា​ស្ត្រី​វ័យ​ចំណាស់​បំផុត​ដែល​អាច​ពពោះ និងសម្រាលកូន​បាន​ដោយ​ជោគជ័យ​៖

    ១- Rajo Devi Lohan

    លោកយាយ Rajo Devi Lohan បាន​បង្កើត​កំណត់ត្រា​ថ្មី ​ក្លាយជា​ម្ដាយ​មាន​វ័យ​ចាស់ជាងគេ លើពិភពលោក នៅពេល​លោក​យាយ​បាន​សម្រាលកូនដំបូង​ នៅ​ក្នុង​ភូមិមួយ​ឈ្មោះ Hissar ប្រទេស​ឥណ្ឌា ​ឆ្នាំ​២០០៨។ នៅ​ពេល​នោះ លោក​យាយ មាន​អាយុ ៦៩​ឆ្នាំ ហើយ​ការ​បង្កកំណើត​ អាច​ធ្វើ​ទៅ​បាន តាមរយៈ​ការ​ចាក់បញ្ចូល​មេជីវិយឈ្មោល ដែល​ក្លាយជា​អំប្រ៊ីយ៉ុង​ហើយ ដើម្បីជួយ​លោក​យាយ​ឲ្យ​មាន​គភ៌​ដោយជោគជ័យ។ ដោយសារវ័យ​ចំណាស់​ពេក លោក​យាយស្ទើរតែ​ទទួល​មរណៈភាព ក្រោយ​សម្រាល​កូនដោយ​ធម្មជាតិ។

    ស្ត្រីមាន​កូន​ក្នុង​វ័យ​ចំណាស់​បំផុត​លើផែន​ដី Hellokrupet

    អត្ថបទ​ពាក់​ព័ន្ធ៖

    ២- Daljinder Kaur

    បាន​បង្កើតកូនប្រុស នៅ​ប្រទេស​ឥណ្ឌា អំឡុង​ឆ្នាំ ​២០១៦ និង​បាន​ក្លាយ​ជាម្ដាយ​មាន​វ័យ​ចាស់ជាងគេ​ក្នុង​ពិភពលោក នាពេល​នោះ។ ទោះលោក​យាយ មិន​បាន​ដឹងច្បាស់​ពី​ថ្ងៃ​កំណើត​របស់​ខ្លួន​ក្តី តែលោកយាយ Daljinder ​បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា លោកយាយ​​មាន​អាយុ​ប្រមាណ ៧​ឆ្នាំ ប្អូនជាង​ប្ដី​ ​អាយុ ៧៩​ឆ្នាំ របស់ខ្លួន។ ប្ដីប្រពន្ធ ១​ គូ​នេះ បាន​រៀបការរយៈពេល ៤៦​ ឆ្នាំ​ហើយ ប៉ុន្ដែ​ពុំអាច​មាន​កូន​តាមបែប​ធម្មជាតិ​នោះទេ។ ដូច្នេះ ទើប​​សម្រេច​ចាក់បញ្ចូល​​មេជីវិត​ឈ្មោល ដែល​ក្លាយជា​អំប្រ៊ីយ៉ុង​ហើយ ដើម្បី​ធ្វើ​​ឲ្យ​មានកូន​ដោយជោគជ័យ។

    ៣. Omkari Panwar

    លោកយាយ Omkari Panwar ធ្លាប់​មាន​កូនស្រី ២​នាក់ ​រួចហើយ នៅពេល​សម្រេច​ចាក់បញ្ចូល​មេជីវិត​ឈ្មោល ដែល​ក្លាយជា​អំប្រ៊ីយ៉ុង​ហើយ ដើម្បី​ធ្វើឲ្យមានគភ៌​ដោយជោគជ័យ នៅវ័យ​ជាង ៦០​ឆ្នាំ។ ក្រៅពី​ចៅៗ ៥​នាក់ លោកយាយ និង​ប្ដី ចង់បាន​កូន​ប្រុស​ម្នាក់ ដើម្បី​ថែរក្សា​គ្រួសារ។ បំណង​ប្រាថ្នាលោកយាយ បាន​សម្រេច​នៅ​ឆ្នាំ ​២០០៨ ពេល​មាន​វ័យវ័យ ៧០​ឆ្នាំ ដោយ​ថែម​ទាំង​បង្កើត​បាន​កូន​ភ្លោះ ​ស្រី-​ប្រុស ថែម​ទៀត​ផង។

    ស្ត្រីមាន​កូន​ក្នុង​វ័យ​ចំណាស់​បំផុត​លើផែន​ដី Hellokrupet

    ៤- Adriana Iliescu

    អាយុ ៦៦​ឆ្នាំ បាន​មាន​គភ៌ នៅ​ឆ្នាំ​ ២០០៥ តាម​រយៈ​ការចាក់បញ្ចូលមេជីវិត​ឈ្មោល ដែល​ក្លាយជា​អំប្រ៊ីយ៉ុង​ហើយ ដើម្បី​ធ្វើឲ្យមាន​គភ៌​ដោយជោគជ័យ។ តាមរយៈ​វិធីនេះ លោកយាយធ្លាប់ពោះ ៣​ដង ប៉ុន្ដែ​អំប្រ៊ីយ៉ុង​ចំនួន ២ បាន​ស្លាប់​នៅ​ក្នុង​ផ្ទៃ។ រហូត​ដល់​លើកទី​ ៣ ទើប​បាន​សម្រេច សម្រាល​បាន​កូនស្រី​ម្នាក់ ឈ្មោះ Eliza និង​ត្រូវបាន​រក្សា​ក្នុង​បន្ទប់​ថែទាំ​ជាពិសេស។ បន្ទាប់​មក ទារក Eliza បាន​វិលមក​រកភាព​ធូរស្រាល​វិញ និង​ធំឡើង​ប្រកបដោយ​សុខភាព​ល្អ។

    ស្ត្រីមាន​កូន​ក្នុង​វ័យ​ចំណាស់​បំផុត​លើផែន​ដី Hellokrupet

    ៥. Maria Del Carmen Bousada De Lara

    ជាម្តាយ​មាន​វ័យ​ចាស់ជាងគេ នៅពេល​អ្នក​ស្រី​បានបង្កើត​កូនប្រុស​ភ្លោះ នៅ​ឆ្នាំ​ ២០០៦ ក្នុង​វ័យ ៦៦ ​ឆ្នាំ។ លោកយាយ បាន​ធ្វើដំណើរទៅកាន់​អេស្ប៉ាញ និង​អាមេរិក ដើម្បី​ចាក់បញ្ចូល​មេជីវិត ដែល​ក្លាយជា​អំប្រ៊ីយ៉ុង​ហើយ ដើម្បី​ធ្វើឲ្យ​មាន​គភ៌​ដោយជោគជ័យ ដោយ​ចំណាយ​ប្រាក់​ប្រមាណ ៣៥.០០០ ​ដុល្លារអាមេរិក។ ទោះយ៉ាងណា ក្រោយ​សម្រាល​កូនប្រុសទាំង​២ លោក​យាយ Maria លេច​ចេញ​រោគសញ្ញា​មហារីក ហើយ ៣ ​ឆ្នាំ​បន្ទាប់​មក ជំងឺ​របស់​អ្នកស្រី មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ និង​ស្លាប់​បាត់​បង់​ជីវិត​។ បច្ចុប្បន្ន កូន​ប្រុស​ទាំង ២​នាក់ របស់​លោកយាយ ឈ្មោះ Christian និង Pau ត្រូវបាន​គ្រួសារ​មួយផ្សេងទៀត យកទៅ​ចិញ្ចឹម។

    ស្ត្រីមាន​កូន​ក្នុង​វ័យ​ចំណាស់​បំផុត​លើផែន​ដី Hellokrupet

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 24/03/2019
    ត្រួតពិនិត្យដោយ សន សុភា
    Next article: