អត្ថបទពាក់ព័ន្ធ៖ ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត

“ជាទូទៅការវះកាត់សម្រាលកូនមានការបាត់បង់ឈាមលើសសម្រាលធម្មតាបន្តិច ព្រោះឆ្លងកាត់មុខកាំបិត ប៉ុន្តែបើស្រ្តីបង្កើតតាមធម្មតាមិនរួច ហើយមានឈាមហូរច្រើននោះគ្រូពេទ្យត្រូវវះកាត់ឲ្យជាបន្ទាន់ ដើម្បីជួយសង្គ្រោះទាំងម្ដាយ និងកូន”។ នេះជាការបញ្ជាក់របស់គ្រូពេទ្យជំនាញខាងលើ។
វេជ្ជបណ្ឌិត គាន់ អូន បានបន្តទៀតថា គ្រូពេទ្យទាំងអស់តែងតែលើកទឹកចិត្តឲ្យម៉ាក់ៗសម្រាលកូនដោយបែបធម្មជាតិ ទោះជាស្ត្រីខ្លះទាមទារចង់វះកាត់ ព្រោះខ្លាចភាពឈឺចាប់ ឬមិនចង់ឈឺពោះយូរក៏ដោយ តែបើស្ថិតក្នុងករណីប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំង នោះគ្រូពេទ្យនឹងផ្ដល់ជម្រើសវះកាត់វិញ ទើបអាចចៀសវាងបាន។