home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្ត្រីពពោះគួរដឹង បើគភ៌មានបញ្ហានេះ ប្រយ័ត្នកើតមិនគ្រប់ខែ

ស្ត្រីពពោះគួរដឹង បើគភ៌មានបញ្ហានេះ ប្រយ័ត្នកើតមិនគ្រប់ខែ

ការ​ពពោះ​គឺ​ប្រឈម​នឹង​ហានិភ័យ​ច្រើន បើ​ម៉ាក់​ៗ​មិន​ចេះ​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ល្អ​ទេ​នោះ។ មិន​តែ​ប៉ុណ្ណោះ វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​កូន​នៅ​ក្នុង​ផ្ទៃ​បាន​ដូច​គ្នា តែ​បញ្ហា​មួយ​ចំនួន​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ ក៏​អាច​កើត​ឡើង​បាន​ដែរ​ក្នុង​ករណី​ដែល​គភ៌​មាន​បញ្ហា​ប៉ុន្មាន​ខាង​ក្រោម។

បើ​តាម​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ការ​ដែល​កូន​កើត​មិន​គ្រប់​ខែ អាច​បណ្ដាល​មក​ពី​កត្តា​ច្រើន ដែល​បង្ក​ឡើង​ពី​សុខភាព​ម្ដាយ ឬ​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ​ផ្ទាល់​តែ​ម្ដង។ ក្នុង​ករណី​ដែល​កូន​នៅ​ក្នុង​ផ្ទៃ​មាន​បញ្ហា​ប៉ុន្មាន​ចំណុច​នេះ គឺ​អាច​បណ្ដាល​ឲ្យ​កើត​មិន​គ្រប់​ខែ​ដូច​ជា៖

– រលាក​ស្រោម​ទឹក​ភ្លោះ ទឹក​ភ្លោះ​មាន​ការ​ឆ្លង​មេរោគ
– បែក​ទឹក​ភ្លោះ​មុន​ពេល​ឈឺ​ពោះ​សម្រាល
-​ ស្ត្រី​មាន​កូន​ភ្លោះ
– មាន​ទឹក​ភ្លោះ​ច្រើន
– សុក និង​ទីតាំង​នៃ​ការ​តោង​របស់​សុក​ខុសធម្មតា (ដូច​ជា សុក​ពាំង​មាត់​ស្បូន ឬ​សុក​របើក​ចេញ​ពី​ជញ្ជាំង​ស្បូន​មុន​ពេល​កំណត់)
– គ្មាន​មូល​ហេតុ​ច្បាស់​លាស់​ពិត​ប្រាកដ។

ក្រៅពី​នេះ កត្តា​ម្ដាយ​ក៏​អាច​ជា​មូល​ហេតុ​បង្ក​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​ដែរ ប្រសិន​បើ ស្ត្រីធ្លាប់​រលូត​កូន​ញឹក​ញាប់ មាន​ប្រវត្តិ​សម្រាល​មិន​គ្រប់​ខែ មាន​ការ​ឆ្លង​មេរោគ ម្ដាយ​ពពោះ​ក្មេង​ពេក ឬ​ចាស់​ពេក (ក្រោម​១៨​ឆ្នាំ ឬ​លើ​៣៥​ឆ្នាំ) ឬ​មាន​រូប​រាង​ស្បូន​មិន​ប្រក្រតី​។ល។

វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះបន្ត​ថា បើ​កូន​កើត​មក​មិន​គ្រប់​ខែ​គឺ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដកដង្ហើម បាត់​តុល្យភាព​កម្ដៅ​ក្នុង​ខ្លួន និង​ទារក​ងាយ​នឹង​ឆ្លង​រោគ​ផ្សេងៗ។ ដូច​នេះម៉ាក់ៗ​ត្រូវ​ពិនិត្យ​សុខភាព​តាម​ការ​កំណត់ អំឡុង​ពេល​ពពោះ មាន​របប​អាហារ​ត្រឹម​ត្រូវ សម្រាក និង​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ចៀស​វាង​ការងារ​ហួស​កម្លាំង។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 13/07/2020
x