home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ពិតជាកម្រ! ស្ត្រីវ័យ ៧៤ឆ្នាំហើយ នៅពពោះ និងសម្រាលបានកូនស្រីភ្លោះ

ពិតជាកម្រ! ស្ត្រីវ័យ ៧៤ឆ្នាំហើយ នៅពពោះ និងសម្រាលបានកូនស្រីភ្លោះ

ជាទូទៅលទ្ធភាព​ពពោះ ហើយ​មាន​កូន​បាន គិត​ត្រឹម​វដ្ដរដូវរបស់ស្ត្រី​នោះ​ផ្ទាល់ ដែល​ភាគច្រើន​គឺ ត្រឹម​អាយុ ៤៥អស់រដូវ និង​អស់​លទ្ធភាព​បង្ក​កំណើត​ត្រឹម​នេះ។ ប៉ុន្តែ​ចាត់​ទុក​ជា​ករណី​ចំឡែក ដែល​ដូន​ចាស់​ជនជាតិ​ឥណ្ឌា​ម្នាក់ បែរ​ជា​បង្ហាញ​សមត្ថភាព​ពិសេស​អាច​ពពោះ ហើយ​​សម្រាល​​កូន ភ្លោះស្រី ២​នាក់ ដោយ​ជោគជ័យ​នៅ​អាយុ ៧៤ឆ្នាំ ​កាលពី​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៩។

ស្ត្រី​ដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​ម្នាក់​នោះ ឈ្មោះ Erramatti Mangayamma រស់នៅ​ក្រុង Guntur រដ្ឋ Andhra Pradesh ប្រទេស​ឥណ្ឌា។ ស្រ្តី​វ័យ​ចំណាស់​នេះ បាន​ពពោះ​តាមរយៈ​ការ​បង្ក​កំណើត​ក្រៅខ្លួន (IVF) បន្ទាប់​មក​បាន​សម្រាល​​បាន​កូនស្រី ២​នាក់ តាមរយៈ​ការ​វះកាត់។ ពេល​នេះ ស្រ្តី​ជនជាតិ​ឥណ្ឌា​រូប​នេះ ក្លាយ​ជា​ស្ត្រី​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​ពិភពលោក ដែល​អាច​មាន​លទ្ធភាព​ពពោះ និង​សម្រាល​​កូន​បាន។

ស្ត្រី​វ័យ​ចំណាស់​នេះ បាន​រៀបការ​នៅ​អាយុ ៥៧​ឆ្នាំ ប៉ុន្ដែ​ពុំអាច​មាន​កូន​នោះទេ។ ដូច្នេះ ស្ត្រី​រូប​នេះ រួម​ជាមួយ​នឹង​ប្ដី បាន​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​វេជ្ជសាស្ត្រ ហើយ​ព្រម​ទទួល​យក​ពពោះ តាមរៈ​ការ​បង្ក​កំណើត​ក្រៅខ្លួន (IVF)។

ក្រោយ​សម្រាល ស្វាមី​របស់​អ្នកស្រី Erramatti Mangayamma បញ្ជាក់​ថា “យើងជា​គូស្នេហ៍​សប្បាយ​​បំផុត លើ​ពិភពលោក នៅ​ថ្ងៃ​នេះ។ យើង​មានកូន​របស់​យើង​ហើយ“។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 09/09/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត