កៀកថ្ងៃសម្រាលមែនទែន ឬយ៉ាងណា ម៉ាក់ៗអាចសម្គាល់សញ្ញាប៉ុន្មាននេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 21/07/2020 . អាន 2 នាទី
Share now

ជា​ធម្មតា​ស្រីៗ​មាន​ផ្ទៃ​ពោះ​អាច​ដឹង​ថា ជិត​ដល់​ថ្ងៃ​សម្រាល​កូន​បាន​ដោយ​សារ​ការ​ពិនិត្យ​អេកូ ឬ​រាប់​ចាប់​ពី​ថ្ងៃ​មាន​រដូវ​ចុង​ក្រោយ​មក។ តែ​ទោះ​​យ៉ាង​ណា បើ​កៀក​ថ្ងៃ​សម្រាល​អូន​តូច​មែន​ទែន​ហើយ​នោះ នឹង​មាន​ចេញ​សញ្ញា​មួយ​ចំនួន ដែល​ម៉ាក់ៗ​អាច​កត់​ចំណាំ​បាន។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ពិត​ណាស់​ស្ត្រី​ពពោះ បើ​កៀក​ដល់​ថ្ងៃ​សម្រាល​មែន​ទែន​ហើយ មាន​សញ្ញា​មួយ​ចំនួន​កើត​ឡើង ដូច​ជា​ពោះ​ធ្លាក់​ចុះ​ក្រោម​កាន់​តែ​ខ្លាំង មាន​ន័យ​ថា ក្បាល​កូន​បង្វិល​ចុះ​មក​ក្រោម ដើម្បី​ត្រៀម​លក្ខណៈ​សម្រាល។ ក្រៅ​ពី​សញ្ញា​ទាំង​នេះ នៅ​មាន​សញ្ញា​ផ្សេង​ទៀត ដូចជា ម៉ាក់ៗ​ឧស្សាហ៍​រមួល​ក្រពើ ពិបាក​គេង​កាន់​តែ​ខ្លាំង ឈឺ​ចុក​រួយ​ចង្កេះ ធ្ងន់​ត្រគាក នោម​កាន់​តែ​ញឹក ឯ​ស្បូន​ក៏​កន្ត្រាក់។

បញ្ហា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ធ្វើ​ឲ្យ​ម៉ាក់ៗ​កាន់​តែ​ស្ត្រេស​ ធុញថប់​ខ្លាំង​ជាង​មុន តែ​ទោះ​យ៉ាង​លោក​វេជ្ជបណ្ឌិត​ថា អំឡុង​ពេល​នេះ​ស្ត្រី​ពពោះ​ត្រូវ​ព្យាយាម​សម្រាក​ឲ្យ​បាន​ច្រើន បើ​អាច​ត្រូវ​សុំ​ច្បាប់​សម្រាក​ពី​ការងារ​មុន​កំណត់​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏​២​សប្តាហ៍​ដែរ។ ការ​ឈប់​សម្រាក​ពី​ការងារ​មុន​នេះ ជា​ឱកាស​ដែរ​ម៉ាក់​មាន​ពេល​សម្រាក​ច្រើន សន្សំ​កម្លាំង ដើម្បី​សម្រាល​អាអូន​បាន​ដោយ​សុវត្ថិភាព។

ផ្ទុយ​ទៅ​វិញ បើ​ដល់​ថ្ងៃ​កំណត់​ត្រូវ​សម្រាល​​ហើយ តែ​ម៉ាក់ៗ​មិន​សញ្ញា​អ្វីឲ្យ​ដឹង ឬ​គ្មាន​អ្វី ប្រែប្រួល​នោះ​ទេ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ បើ​បណ្តោយ​ទុក​យូរ កូន​កាន់​តែ​ចាស់​ខែ​ទៅ មិន​ល្អ​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

របើកសុកមុនសម្រាលមកពីកត្តាច្រើនយ៉ាង ហើយអាចគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន

របើកសុក - ស្ត្រី​ពពោះ​ខ្លះ ជួប​បញ្ហា​របើក​សុក​ដែល​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​ខ្លាំង ហើយ​ការរបើកសុកអាចបណ្ដាលមកកត្តាមិន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
មានផ្ទៃពោះ, ពពោះ 05/08/2020 . អាន 2 នាទី

ស្រីៗ​ពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា?

ពពោះ - ការ​ត្រាំ​ទឹក​ក្ដៅ ឬ​ការ​ងូត​ទឹក​ក្ដៅ​គឺ​អាច​ជួយ​យើង​បន្ថយ​អាការៈ​ឈឺចាប់​ផ្សេងៗ​បាន​ ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
មានផ្ទៃពោះ, ពពោះ 03/08/2020 . អាន 3 នាទី

ម្ដាយមានបញ្ហាទាំងនេះ អាច​ឲ្យ​កូន​ដុះ​លលាដ៍ក្បាល ឬ​ឆ្អឹង​ខ្នង​មិន​ជិត

ឆ្អឹងខ្នងមិនជិត - ករណី​ដែល​កូន​នៅ​ក្នុង​ពោះ ជួប​បញ្ហា​ដុះ​លលាដ៍​ក្បាល​មិន​ជិត ក្នុង​នោះ​ក៏​មាន​ទាក់​ទង​នឹង​បញ្ហា​សុខភាព​របស់​ម្ដាយ​មាន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
សុខភាពម្ដាយ, ពពោះ 31/07/2020 . អាន 2 នាទី

ម៉ាក់ៗមានកូនបញ្ច្រាស មកពីអ្វី? អាចសម្រាលធម្មជាតិបានទេ?

កូនបញ្ច្រាស - ករណី​កូន​ក្នុង​ផ្ទៃ​បញ្ច្រាស ធ្វើឲ្យ​ម៉ាក់ប៉ា​បារម្ភ​ជា​ខ្លាំង ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​សម្រាល​តាម​ធម្មជាតិ​បាន។ ចំពោះ​បញ្ហា​នេះ​ដែរ លោក...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
សម្រាលកូន, ពពោះ 30/07/2020 . អាន 2 នាទី

អត្ថបទគួរអាន

ពពោះ

ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 2 នាទី
ម្រះនាំឲ្យរលូតកូន

ឮថាមានផ្ទៃពោះញ៉ាំម្រះអត់បានទេ ព្រោះអាចរលូតកូន នោះជារឿងពិតឬអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
ទឹកដោះគោពពោះ

ម៉ាក់ៗពពោះ ចេញសញ្ញាអស់នេះ បញ្ជាក់ថាអាលែកហ្ស៊ីទឹកដោះគោហើយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
ពិបាកចិត្តពពោះ

ខ្វះសារធាតុចិញ្ចឹមប៉ុន្មាននេះពេលពពោះ អាចធ្វើឲ្យកូនកើតមកមានបញ្ហាប្រព័ន្ធប្រសាទ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 05/08/2020 . អាន 2 នាទី