បញ្ហាចម្បងទាំងនេះហើយ ធ្វើឲ្យស្ត្រីសម្រាលកូនរួចមានបញ្ហាសុខភាព

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 22/07/2020 . អាន 2 នាទី
Share now

ម៉ាក់ៗ​ទើប​តែ​សម្រាល​កូន​រួច​មួយ​ចំនួន បែរ​ជា​ជួប​បញ្ហា​សុខភាព ទៅ​ជា​ឈឺ អស់​កម្លាំង​ល្ហិត​ល្ហៃ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា​ទាស់​សរសៃ។ តែ​បើ​តាម​​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ វេជ្ជបណ្ឌិត ចាន់ស៊ីណេត វិញ បកស្រាយ​តាម​ក្បួន​ពេទ្យ​ថា ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច បែរ​ជា​មាន​បញ្ហា​សុខភាព​នេះ អាច​មក​ពី​បញ្ហា​ចម្បង​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ។

១. គេង​មិន​គ្រប់គ្រាន់

បញ្ហា​ចោទ​ទី១ គឺ​ការ​គេង​មិន​គ្រប់​គ្រាន់​នេះ​ឯង ដែល​ធ្វើ​ឲ្យ​សុខភាព​ម្តាយ​កាន់​តែ​ដុនដាប។ លោក​វេជ្ជបណ្ឌិត​ថា ភាគ​តិច​ណាស់​ដែល​ម៉ាក់ៗ​បាន​គេង​គ្រប់​គ្រាន់ ផ្ទុយ​ទៅ​វិញ​ម៉ាក់ៗ​ភាគ​ច្រើន ត្រូវ​ចំណាយ​ពេល​មើល​កូន​តូច​សឹង​តែ​១យប់​ទល់​ភ្លឺ បើ​សិន​ជា​មិន​មាន​អ្នក​ជួយ​មើល​កូន​ជំនួស​ទេ​នោះ បែប​នេះ​ច្រើន​យប់​ជាប់គ្នា​ ក៏​បង្ក​ឲ្យ​​ឈឺ។

២. ញ៉ាំ​មិន​គ្រប់​គ្រាន់

បញ្ហា​ចោទ​​ទី២​នេះ ពាក់​ព័ន្ធ​នឹង​បញ្ហា​ទី១​ដែរ ដោយសារ​តែ​រវល់​មើល​កូន​ពេក បន្តិច​ឲ្យ​កូនម៉ឹម បន្តិច​ដូរ​កន្ទប​ឲ្យ​កូន បន្តិច​លួង​កូន​កុំឲ្យ​យំ ពេល​ខ្លះ​ម៉ាក់ៗ​សឹង​តែ​រក​ពេល​ញ៉ាំ​បាយ​មិន​បាន​ផង បើ​មាន​កូន​តូច​ធ្វើ​ទុក្ខ​ទៀត​នោះ ម៉ាក់ៗ​ញ៉ាំ​ត្រង់​មាត់​នោះ​ទេ។ ការ​ដែល​ញ៉ាំ​បាន​តិច​ពេក គេងក៏មិនគ្រប់ទៀត ធ្វើ​ឲ្យ​ម៉ាក់ៗ​ប្រឈម​បញ្ហា​សុខភាព​កាន់​តែ​ខ្លាំង។

៣. ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ

បច្ចុប្បន្ន​នេះ​ចាស់ៗ​មួយ​ចំនួន​នៅ​បន្ត​ទម្លាប់​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ អាហារ​ហឹរ​ដដែល ព្រោះ​គិត​ថា អាហារ​ទាំង​នេះ​ជួយ​ឲ្យ​ម៉ាក់ៗ​ឆាប់​រឹង​សរសៃ។ លោក​វេជ្ជបណ្ឌិត​ថា យើង​មិន​ត្រូវ​បន្ត​ផ្តល់​របប​អាហារ​ទាំង​នោះ​ដល់​ស្ត្រី​ក្រោយ​សម្រាល​នោះ​ទេ ព្រោះ​វា​គ្មាន​ជីវជាតិ​គ្រប់​គ្រាន់​នោះ​ទេ ហើយ​បើ​ម៉ាក់ៗ​ត្រូវ​បំបៅ​ដោះ​កូន​ទៀត ច្បាស់​ជា​គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ​មិនខាន។

៤. មិន​ងូត​ទឹក

ចាស់ៗ​ពី​​ដើម​មាន​ត្រណម​ច្រើន ក្នុង​នោះ​ក៏​មាន​ហាម​ស្ត្រី​ទើប​សម្រាល​កូន​រួច​មិន​ឲ្យ​ងូត​ទឹក​ដែរ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​អាអូន​រួច​កាន់​តែ​អួរ​អាប់​ក្នុង​រាងកាយ និង​អារម្មណ៍ ហើយ​បើ​មិន​ងូត​ទឹក​សម្អាត​កាយ​រយៈពេល​យូរ​អាច​នឹង​ឆ្លង​រោគ​ថែម​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ពពោះ​កើត​ទឹកនោមផ្អែម បើ​ម៉ាក់ៗ​ធ្វើ​បែប​នេះ​ជាតិ​ស្ករ​មិន​ចុះ ទើប​ប្រើ​អាំងស៊ុយលីន

ទឹកនោមផ្អែមពេលពពោះ - ម៉ាក់​ត្រូវធ្វើ​តាម​គោល​ការណ៍​មួយ​ចំនួន ដើម្បី​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ខ្លួន​សិន មុន​នឹង​សម្រេច​ឲ្យ​ចាក់​អាំង​ស៊ុយ​លីន​ដូច​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
សុខភាពម្ដាយ, ពពោះ 24/07/2020 . អាន 2 នាទី

ម្តាយមានជំងឺរលាកថ្លើមប្រភេទ B ធ្វើម៉េច ការពារមិនឲ្យឆ្លងទៅកូន ពេលពពោះ សម្រាល និងបំបៅ?

រលាកថ្លើម B - ការ​ចំលង​ពី​ម្តាយ​ដែល​មាន​ផ្ទុក​មេរោគ​ថ្លើម​ប្រភេទ B ទៅ​ទារក គឺ​ក្នុង​អំឡុង​ពេល​សំខាន់៣ ទី១ ពេល​ពពោះក្នុង​ត្រីមាស​ទី៣ ទី២ ក្នុង​ពេល​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
សុខភាពម្ដាយ, ពពោះ 24/07/2020 . អាន 2 នាទី

ក្រោយសម្រាលកូនរួច ម៉ាក់ៗឥឡូវច្រើនធ្វើរឿងទាំងនេះ

សម្រាលកូន-ពពោះ សម្រាលកូន ជាពេលវេលាសែនលំបាករបស់មនុស្សស្រី ដូចនេះក្រោយសម្រាលក៏មិនមែនថារួចរាល់ដែរ គឺយើងនៅមានភារ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
សម្រាលកូន, ពពោះ 23/07/2020 . អាន 3 នាទី

ម៉ាក់ៗពេលពពោះ និងសម្រាលហើយនៅតែស្អាត មកពីអនុវត្តបែបនេះ

ពពោះ-មាន​ម៉ាក់​ៗ​មួយ​ចំនួន​និយាយ​ថា ពេល​ពពោះ សម្រាលហើយ​សម្រស់​​ប្រែ​ជា​ថមថយ​លែង​ស្រស់​ថ្លា​ដូច​ពី​មុន​ទៀត​ហើយ។ ចំពោះ​បញ្ហា​នេះ វេជ្ជ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
សុខភាពម្ដាយ, ពពោះ 23/07/2020 . អាន 2 នាទី

អត្ថបទគួរអាន

ពិបាកចិត្តពពោះ

ខ្វះសារធាតុចិញ្ចឹមប៉ុន្មាននេះពេលពពោះ អាចធ្វើឲ្យកូនកើតមកមានបញ្ហាប្រព័ន្ធប្រសាទ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 05/08/2020 . អាន 2 នាទី
រលូតកូន

មូលហេតុធំៗទាំង ៤ ច្រើនជា​ករណី​បង្កឲ្យស្រីៗ​រលូតកូន

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 04/08/2020 . អាន 3 នាទី
កូនបញ្ច្រាស

ម៉ាក់ៗមានកូនបញ្ច្រាស មកពីអ្វី? អាចសម្រាលធម្មជាតិបានទេ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 30/07/2020 . អាន 2 នាទី
សម្រាលកូន

អំឡុងពេលវះកាត់សម្រាលកូន ម៉ាក់ៗក៏អាចចងដៃស្បូនពន្យារកំណើតតែម្ដង!

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 27/07/2020 . អាន 2 នាទី