ម៉ាក់ៗមានកូនបញ្ច្រាស មកពីអ្វី? អាចសម្រាលធម្មជាតិបានទេ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 30/07/2020 . អាន 2 នាទី
Share now

ករណី​កូន​ក្នុង​ផ្ទៃ​បញ្ច្រាស ធ្វើឲ្យ​ម៉ាក់ប៉ា​បារម្ភ​ជា​ខ្លាំង ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​សម្រាល​តាម​ធម្មជាតិ​។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ថា បើ​សម្រាល​កូន​ទាំង​បញ្ច្រាស ផ្នែក​ដែល​ចេញ​មុន​គេ គឺ​គូទ ឬ​ជើង ហើយ​ផ្នែក​ក្បាល​ចេញ​មក​តាម​ក្រោយ​ទៅ​វិញ។ ទម្រង់​នេះ​មាន​ប្រហែល​ពី ៣%-៤% នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់។

ចំណែក​ឯ​មូលហេតុ​វិញ​ ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នោះ ថា​មាន​ច្រើន​យ៉ាង​ណាស់ ក្នុង​នោះ​មាន​ដូចជា៖

– កូន​បង្វិល​ចុះ​ឡើង​ៗ ហើយ​គ្រប់​ខែ​មិន​អាច​បង្វិល​ជើង​ទៅ​លើ​វិញ​បាន ព្រោះ​ចង្អៀត​ពេក
– ទង​សុក​ខ្លី ឬ​ទង​សុក​រុំ​ក​គភ៌
– កូន​មិន​គ្រប់ខែ
– កូនភ្លោះ
– កូន​មិន​គ្រប់​លក្ខណ:
– ទឹកភ្លោះ​ច្រើន ឬ​តិច​ពេក
– សុក​ពាំង​មាត់​ស្បូន
– ម្ដាយ​មាន​ដុំ​ស្បូន ឬ​ដុំ​ដៃ​ស្បូន
– ម្ដាយ​ធ្លាប់​មាន​កូន​ច្រើន​ដង​រួច​ហើយ
– ម្ដាយ​មាន​ឆ្អឹង​ត្រគាក​មិន​ប្រក្រតី
– ករណី​ខ្លះ​គ្មាន​មូលហេតុ។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​ករណី​កូន​បង្វិល​ចុះ​ឡើង​ៗ ហើយ​គ្រប់​ខែ​មិន​អាច​បង្វិល​ជើង​ទៅ​លើ​វិញ​បាន ព្រោះ​ចង្អៀត​ពេក និង​ទង​សុក​ខ្លី ឬ​ទង​សុក​រុំ​ក​កូន​ច្រើន​ជាន់ ឃើញ​កើត​មាន​ញឹកញាប់​ណាស់។

កូនបញ្ច្រាស

ដូចនេះ បើ​កូន​បញ្ច្រាស​ជើង​បែប​តើ​យើង​គួរ​សម្រាល​ធម្មជាតិ ឬ​ក៏​តាម​វិធី​វះកាត់? វេជ្ជបណ្ឌិត​រូប​នោះ​បញ្ជាក់​ថា បើ​ម៉ាក់​ៗ​សម្រាល​តាម​ធម្មជាតិ​បាន លុះត្រាតែ៖

– មាន​ការ​យល់​ព្រម​ពី​ម្ដាយ និង​គ្រួសារ​ក្នុង​ការ​សម្រាល​កូន​បញ្ច្រាស​តាម​បែប​ធម្មជាតិ
– ម្ដាយ​មាន​អាង​ត្រគាក​ទូលាយ​ល្អ និង​មិន​ធាត់​ខ្លាំង
– ម្ដាយ​មិន​ធ្លាប់​ធ្វើការ​វះ​កាត់​យក​កូន​ពី​មុន
– កូន​មាន​ទម្ងន់​ចន្លោះ២ គីឡូ​កន្លះ ទៅ ៣ គីឡូ
– ម្ដាយ​គ្មាន​ជំងឺ​ប្រចាំ​កាយ ដែល​មិន​អាច​ប្រឹង​សម្រាល​បាន
– គ្មាន​សុក​ពាំង​មាត់​ស្បូន
– មិន​ធ្លាប់​មាន​បញ្ហា​ក្នុង​ការ​សម្រាល​កូន​ពី​មុន​ៗ
– ក្បាល​កូន​ទំហំ​មិន​ធំ ឬ​មិន​ងើយ
– កូន​នៅ​ក្នុង​ពោះ​គ្មាន​សញ្ញា​បញ្ជាក់​ថា​ខ្សោយ
– កូន​គ្រប់ខែ
– គ្មាន​សុក​រុំ​ក ឬ​រុំ​តិច​ជុំ
– គ្មាន​ការ​បែក​ទឹកភ្លោះ​មុន​ឈឺ​ពោះ​សម្រាល​រយៈ​ពេល​យូរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

អ្នកជាសះស្បើយ COVID-19 ៨ ករណី មានទាំងមន្រ្តីស្ថានទូត ១ នាក់ និងទាហានមួកខៀវ ៣ នាក់

COVID-19-អ្នក​ជា​សះស្បើយ​ពី COVID-19 នៅ​កម្ពុជា​ថ្ងៃ​នេះ​មាន​រហូត​ដល់ ៨ ករណី នេះ​ជា​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

ជំងឺគ្រុនឈីករាលដាលដល់ ១៥ខេត្តហើយ ក្នុងនោះ ៤ខេត្ត មានករណីសង្ស័យកើនឡើងច្រើន

គ្រុនឈីក - មាន​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈីក​សរុប​ទូទាំង​ប្រទេស​មាន​ការ​កើន​ឡើង​ពី ១.០២០ ករណី​សង្ស័យ ឡើង​មក​ដល់ ១.៧០០ ករណី​សង្ស័យ និង​មាន​ការ​រីកដាល​ដាល​...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ព័ត៌មាន, ព័ត៌មានជាតិ 05/08/2020 . អាន 2 នាទី

ទារកកើតមិនគ្រប់ខែ សុខភាពខ្សោយ ត្រូវការបៅទឹកដោះម្ដាយតែមួយគត់

បំបៅដោះ - សម្រាប់​ទារក​ដែល​កើត​មក​ទាំង​មិន​ទាន់​គ្រប់​ខែ ហើយ​ខ្វះ​គីឡូ​ទៀត​នោះ មាន​សុខភាព​ខ្សោយ​ជាង​ទារក​កើត​គ្រប់និង​គីឡូ។ ដូចនេះ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
បំបៅដោះ, ចិញ្ចឹមកូន 05/08/2020 . អាន 2 នាទី

ទោះមន្ត្រីទូតក៏ដោយ មុនមកកម្ពុជាត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាពសិន

COVID-19-គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 បាន​ចេញ​សេចក្ដី​ប្រកាស​ដល់​បណ្ដា​ស្ថានទូត អង្គការ​អន្តរជាតិ...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

អត្ថបទគួរអាន

COVID-19

ក្រសួងបើកភ្លើងខៀវឲ្យរោងភាពយន្ត ដំណើរការឡើងវិញ

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 1 នាទី
ដបទឹកដោះគោ

ម៉េចដបទឹកដោះគោខ្លះ ប្រើរួចមានក្លិនជូរផ្អូម ទោះលាង-ស្រុះទឹកក្ដៅហើយក៏ដោយ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
មូសខ្លា

៦៦% មូសខ្លាកើតចេញពីជម្រកទាំងនេះ មិនមែនកើតក្នុងពាង ឬអាងទឹកទេ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
ម្រះនាំឲ្យរលូតកូន

ឮថាមានផ្ទៃពោះញ៉ាំម្រះអត់បានទេ ព្រោះអាចរលូតកូន នោះជារឿងពិតឬអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី