home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មិនចង់ឈឺចាប់ខ្លាំងពេលសម្រាល ម៉ាក់ៗអាចកាត់បន្ថយបានដោយតិចនិកទាំងនេះ

មិនចង់ឈឺចាប់ខ្លាំងពេលសម្រាល ម៉ាក់ៗអាចកាត់បន្ថយបានដោយតិចនិកទាំងនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ការ​ឈឺ​ចាប់​ដែល​ទទួល​បាន​ពេល​ឈឺពោះជិត​សម្រាល មាន​ភាព​មិន​ដូច​គ្នា​ទេ វា​អាស្រ័យ​ទៅ​លើ​ស្ត្រី​ម្នាក់ៗ ខ្លះ​ថាឈឺ​តិច ខ្លះឈឺ​ខ្លាំង។ ទោះ​យ៉ាង​នេះ​ក្ដី ម៉ាក់ៗ​ពពោះ​នៅ​តែ​ត្រូវ​អត់​ធន់​ខ្លាំង មុន​នឹង​បាន​ឃើញ​មុខ​កូនជាទីស្រលាញ់។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឲ្យ​ដឹង​ថា មិន​ថា​ម៉ាក់​ៗ​សម្រាល​កូន​ដោយ​វិធី​ណា សុទ្ធ​តែ​ធ្វើ​ទុក្ខ​ម៉ាក់ៗ​ឲ្យ​ឈឺ​ពោះ ទ្រាំ​ស្ទើរ​មិន​បាន​ទម្រាំ​បាន​ឃើញ​មុខ​កូន ហេតុ​នេះ បើ​ស្ត្រី​ពពោះ​ដឹង​តិចនិក​កាត់​បន្ថយ​ភាព​ឈឺចាប់​ពេល​សម្រាល​ក៏​ជា​ប្រការ​ល្អ អាច​សម្រាល​បាន​ស្រួល និង​ដោយ​រលូន។ ម៉ាក់ៗ​អាច​មាន​អារម្មណ៍​ធូរ​ស្រាល និង​អាច​ទ្រាំ​ទ្រ​នឹង​ភាព​ឈឺ​ចាប់​ពេល​សម្រាល​បាន​ល្អ បើ​អនុវត្ត​តិចនិក​ធម្មជាតិ​ខាង​ក្រោម​នេះ៖

– ស្វែង​យល់​ពី​របៀប​នៃ​ការ​សម្រាល​ឲ្យ​បាន​ច្បាស់
– រៀន​បន្ធូរ​អារម្មណ៍ តាំង​ចិត្ត​ឲ្យ​ស្ងប់ និង​ដក​ដង្ហើម​ឲ្យ​វែងៗ
– ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន (ដើរ អង្គុយ​លើ​បាល់…)
– ឲ្យ​ប្ដី ឬ​អ្នក​កំដរ​ជួយ​ម៉ាស្សា​សាច់​ដុំ​ត្រង់​កន្លែង​រឹង
– ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ អាច​កាត់​បន្ថយ​ភាព​ឈឺ​ចាប់
– អាច​សង្កត់​ទឹក​ក្ដៅ ឬ​ត្រជាក់​ក្រោយ​ខ្នង ដើម្បី​កាត់​បន្ថយ​ភាព​ឈឺ​ចាប់

នៅ​មាន​វិធីសាស្រ្ដ​ផ្សេង​ទៀត ដូចជា ចាក់​ម្ជុល​វិទ្យាសាស្រ្ដ ជប់ខ្យល់ និង​វិធីសណ្ដំ។ យ៉ាងណា វិធី​ចាក់​ម្ជុល ឬ​សណ្ដំ​ទាំងនេះ​មិនទាន់​មាន​ភស្ដុតាង​បែប​វិទ្យាសាស្រ្ដ​ណាមួយ​បញ្ជាក់​ថា​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ចុះ​ក្បួន​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​បែប​វិទ្យាសាស្ត្រ​ប្រភេទ​ថ្នាំ​មាន​អ្វី​ខ្លះ?

ក្រៅ​ពី​ក្បួន​បំបាត់​ការ​ឈឺ​ចាប់​បែប​ធម្មជាតិ​ៗ ខាង​វេជ្ជសាស្ត្រ​ក៏​មាន​វិធី​សម្រួល​ភាព​ឈឺ​ចាប់ មាន​ប្រសិទ្ធិភាព​ខ្ពស់​ដែរ ដោយ​ប្រើ​ពពួក​ថ្នាំ​បំបាត់ការឈឹចាប់ទៅតាមកំរិតរបស់វា។ ប្រភេទ​ថ្នាំ​ទាំង​នេះ ក៏​មាន​ផ្ដល់​ជា​ផល​រំខាន​តិច​តួច​ក្រោយ​ប្រើ​ដែរអាស្រ័យទៅតាមប្រភេទថ្នាំដែលប្រើប្រាស់។

health-tool-icon

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ដ្បិតវិធីសម្រាល​កូន​ក្នុង​ទឹកជួយស្ត្រីបានច្រើន តែអាច​បង្កហានិភ័យ​​ធ្ងន់ធ្ងរដល់កូនបាន

រួមភេទដំបូងក្រោយសម្រាលកូនរួច ស្រីៗអាចនឹងជួបបញ្ហាមួយចំនួន តែកុំបារម្ភ នេះជាដំណោះស្រាយ

របៀប​​បំបាត់​ការ​ឈឺចាប់​ពេល​ឈឺ​ពោះ​ឆ្លងទន្លេ

ពិបាកសម្រាលកូនខ្លាំងអាចបណ្ដាលមកពីកត្តាម្ដាយ និងកូនបែបនេះ

កាន់តែទំនើប! អ្នកពពោះថ្មីៗ ទោះអត់ទាន់គ្រប់ខែ តែអាចតេស្ដអារម្មណ៍ឆ្លងទន្លេមែនទែនបាន

ពិតអត់ គ្រាន់តែញ៉ាំម្នាស់អាចជួយឲ្យស្រួលសម្រាលកូន ហើយកើតលឿនទៀត?

ពេលពពោះបើម៉ាក់ៗមានបញ្ហាទាំងនេះ ពេទ្យតម្រូវឲ្យសម្រាលដោយវះកាត់

ឈឺស្បូន​ទ្រាំ​មិន​បាន ចាក់​ថ្នាំ​បំបាត់​​ឈឺ​ចាប់ក្រោយសម្រាល​ អាចមានផល​ប៉ះពាល់ទេ?

ភេសជ្ជៈទាំង៥មុខនេះ ជួយសម្រាលបញ្ហារឿងគេងមិនលក់ស្កប់ស្កល់


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 23/10/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x