home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

សម្រាលកូនតាមធម្មជាតិមិនសូវឈឺចាប់ប៉ុន្មានយ៉ាងនេះ ដូចវីធីវះកាត់ឡើយ

សម្រាលកូនតាមធម្មជាតិមិនសូវឈឺចាប់ប៉ុន្មានយ៉ាងនេះ ដូចវីធីវះកាត់ឡើយ

វិធី​សម្រាល​កូន​ដោយ​វះកាត់​មិនមែន​ជា​ជម្រើស​ទី​១ និង​ល្អ​បំផុត​សម្រាប់​ស្ត្រី​ឡើយ ព្រោះ​បើ​មាន​សុខភាព​ធម្មតា ការ​សម្រាល​តាម​ធម្មជាតិ​មាន​ផល​ល្អ​ទាំង​ម៉ាក់ និង​កូន។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ការ​សម្រាល​កូន​ដោយ​វះកាត់​ទាល់តែ​កូន​ទម្រង់​បញ្ច្រាស សុក​រុំ​ក​ច្រើន​ជុំ ឬ​ម៉ាក់​ៗ​មាន​សុខភាព​ខ្សោយ បម្រុង​ក្រឡា​ភ្លើង មាន​ជំងឺ​បេះ​ដូង សួត កាម​រោគ និង​អេដស៍ ជាដើម។ ប៉ុន្តែ​បើ​កូន​ក៏​សុខភាព​ល្អ យើង​ក៏​ដូច​គ្នា ហើយ​ជ្រើសវិធី​សម្រាល​ទៀត ការ​ឈឺចាប់​មាន​ច្រើន​យ៉ាង​ណាស់។

១- ឈឺ​ថ្នេរ

ពេលវះកាត់​ត្បិត​មិន​ឈឺចាប់​មែន តែក្រោយ​សម្រាលរួច និង​អស់​ជាតិ​ថ្នាំ​ស្ពឹក ២៤ ម៉ោង​ក្រោយ​ម៉ាក់​ៗ​នឹង​ដឹង​ពី​អាការៈ​ឈឺចាប់​ក្នុង​នោះ​មុខ​របួស ហើយពិបាក​សូម្បីតែ​កម្រើកខ្លួន។

វះកាត់សម្រាលកូន

២- ឈឺ​ស្បូន

ក្រោយ​សម្រាល​ក្រៅ​ពី​ឈឺ​ថ្នេរ​មុខ​របួស​ហើយ​នោះ នៅ​មាន​ការ​អាការៈ​ឈឺ​ចាប់​ស្បូន ដែល​អាច​នៅ​បន្ត​រាប់​ថ្ងៃ​ទម្រាំ​តែ​បាត់​វិញ។ អាការៈ​ឈឺចាប់​ស្បូន​នេះ គឺ​បណ្ដាល​មកពី​ស្បូន​មិន​សូវ​រីក ឬ​យឺត ពេល​សម្រាល ហើយ​សម្រាប់​អ្នក​វះកាត់ រឹតតែ​ជួប​ប្រទះ​បញ្ហា​នេះ​ច្រើន​ទៅ​ទៀត។

៣- ឈឺ​ដោះ

សម្រាលតាម​ធម្មជាតិ​ក៏​ជួប​អាការៈនេះ​ដែរ តែ​សម្រាប់​អ្នក​វះកាត់​ផល​ឈឺ​ថ្នេរ ឈឺ​ស្បូន ហើយ​ដោះ​ឡើង​ឡើង​តឹង​ខ្លាំងទៀត ពិតជា​ឈឺ​រហូត​ស្រក់​ទឹក្នែក ​បូក​រួម​កូន​បៅ​មិន​សូវ​ចេញ​ទៀត​នោះ ព្រម​ទាំង​ទឹក​ដោះ​ចាល់​ច្រើន បណ្ដាល​ឲ្យ​ម៉ាក់​ៗ​មាន​អាការៈ​ក្ដៅខ្លួន​តែម្ដង។ ​មិនតែ​ប៉ុណ្ណោះ​នៅ​មាន​ផល​រំខាន​នៃ​ថ្នាំ​សណ្ដំ​ដែល​ធ្វើឲ្យ​ឈឺក្បាល ឈឺ​ខ្នង ឈឺ​ចង្កេះ។

ដូចនេះ​ប្រធាន​ផ្នែក​រោគ​​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​រូប​នោះ​ថា ការ​សម្រាល​ដោយ​ធម្មជាតិ​ពិតជា​ល្អ ព្រោះ​ប៉ុន្មាន​ម៉ោង​ក្រោយ ឬ​យ៉ាង​យូរ​១​ថ្ងៃ យើង​ដើរ និង​ធ្វើ​សកម្មភាព​បាន។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ភ្នំពេញ បាន​បន្ត​ទៀត​ថា ក្រោយ​សម្រាល​ហើយ​ម៉ាក់​ៗ​នៅ​ជួប​បញ្ហា​ជាច្រើន​ទៀត​ដូចជា៖

– មាន​សម្លាក​លើ​កោសិកា​ស្បូន និង​សរីរាង្គ​នៅ​​ក្បែរ
– បង្ក​ជា​របួស​នៅ​ប្លោកនោម និង​ពោះវៀន។ ប្លោកនោម​ដែល​មាន​បញ្ហា លេច​ចេញ​ឡើង​នៅ​ពេល​​វះកាត់​សម្រាល​កូន​បន្តបន្ទាប់​ទៀត។ ដែល​ហានិភ័យ​នោះ ជា​លទ្ធផល​ដែល​បាន​មកពី​ការ​ភ្ជាប់​គ្នា​នៃ​ប្លោកនោម និង​ស្បូន​បន្ទាប់​ពី​ធ្វើការ​វះកាត់​រួច ហើយ ការ​បិត​ភ្ជាប់​គ្នា​នោះ​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្ទះ​ពោះវៀន​ផង​ដែរ។
– ការ​ហូរ​ឈាម​ធ្ងន់ធ្ងរ។
– មាន​បញ្ហា​លើ​សុក អាច​ជា​សុក​ចាក់​ជ្រៅ ក្នុង​ស្រទាប់​ស្បូន និង​សុក​ស្ថិត​នៅ​ផ្នែក​ក្រោម​ខុស​ធម្មតា​នៃ​ស្បូន។

លោក​បាន​បន្ថែម​ទៀត​ថា ការសម្រេចចិត្ត​ជ្រើសរើស​វិធីសាស្ត្រ​សម្រាល​ណា​មួយ បន្ទាប់ពី​ធ្លាប់​ធ្វើ​ការ​វះកាត់​រួចមក​ហើយ​នោះ​អាច​ជា​រឿង​ស្មុគស្មាញ ដូចនេះ​កូន​ទី​១ ប្រក្រតី​ទាំងអស់ គួរតែ​សម្រាល​តាម​ធម្មជាតិ ចៀសវាង​កូន​ក្រោយ​ៗ​ត្រូវ​ជួប​ហានិភ័យ​វះ​កាត់។

health-tool-icon

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 3 days ago
ត្រួតពិនិត្យដោយ
x