បើតាមការរៀបរាប់របស់លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត ការសម្រាលដោយធម្មជាតិល្អ ព្រោះកាលណាយើងកើតកូនដោយសុវត្ថិភាព តែប៉ុន្មានម៉ោង ឬយ៉ាងយូរ១ថ្ងៃ ស្រីៗមួយចំនួនអាចដើរបាន ធ្វើសកម្មភាពបាន មានន័យថាសុខភាពម៉ាក់ៗឆាប់ត្រឡប់មកសភាពដើមវិញ។
លោកវេជ្ជបណ្ឌិតបានបន្តថា ថ្វីត្បិតតែការសម្រាលដោយវះកាត់ ស្រីៗមិនព្រួយរឿងឈឺពោះពេលសម្រាលក្តី តែត្រូវប្រឈមនឹងផលប៉ះពាល់ច្រើន ជាងការសម្រាលតាមធម្មជាតិ ដែលមានប្រមាណជា ១០-១៥% នៃស្រីៗដែលសម្រាលកូនដោយវះកាត់នឹងជួបផលវិបាកដូចខាងក្រោមនេះ។
– ធ្លាក់ឈាមច្រើនក្រោយសម្រាល