សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 4 ខែ​ធ្នូ 2019
Share now

សម្រាល​កូន​រួច​មិន​ដល់​១ថ្ងៃ​ផង ស្រីៗ​មួយ​ចំនួន​​​ងូត​​ទឹក​សម្អាត​កាយ ឬ​ខ្លះ​ទៀត​មិន​ហ៊ាន​ងូត​នោះ​ទេ ខ្លាច​សរសៃ​នៅ​ខ្ចី ទៅ​ជា​ព្រឺរងារ​ទាស់។ បើ​តាម​ក្បូន​ពេទ្យ ស្រីៗ​ទើប​សម្រាល​កូន​រួច ពេល​ណា​អាច​ងូត​ទឹក​សម្អាត​កាយ​បាន?

លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ មាតា បាន​បក​ស្រាយ​ថា ស្ត្រី​ក្រោយ​សម្រាល ប្រៀប​បាន​ជា​មនុស្ស​ធម្មតា​អ៊ីចឹង ខុសគ្នា​តែ​បន្តិច គឺ​មាន​មុខ​របួស និង​ខ្សោយ​បន្តិច ហើយ​ការ​ងូត​ទឹក​សម្អាត​ខ្លួន ធ្វើ​ឲ្យ​ស្ត្រី​ស្រឡះ​ក្នុង​ខ្លួន និង​ជា​អនាម័យ​ខ្លួន​ប្រាណ។

តើ​សម្រាល​កូន​បាន​ប៉ុន្មាន​ម៉ោង ឬ​ប៉ុន្មាន​ថ្ងៃ ស្រីៗ​អាច​ងូត​ទឹក​បាន? លោក​ស្រី​វេជ្ជបណ្ឌិត​ឆ្លើយថា ការ​ងូត​ទឹក​ក្រោយ​សម្រាល​ដូចជា​មិន​មាន​ការ​កំណត់​ប៉ុន្មាន​ម៉ោង ប៉ុន្មាន​ថ្ងៃ​នោះ​ទេ គឺ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​សុខភាព​របស់​ម្តាយ បើ​ស្រួល​ខ្លួន ដើរ​បាន ងូត​ទឹក​បាន​ហើយ តែ​ក្នុង​ករណី​មិន​ទាន់​ស្រួល​ខ្លួន​ទេ ត្រឹម​តែ​អាច​ជូត​ខ្លួន​ជាមួយ​នឹង​ក្តៅ​ឧណ្ហៗ។

តែ​ចំពោះ​ស្រ្តី​ដែល​សម្រាល​កូន​ដោយ​វះកាត់​វិញ គឺ​អាស្រ័យ​ទៅ​លើ​មុខ​របួស ដែល​ភាគ​ច្រើន​សម្រាល​ថ្ងៃ​ទី១​នៃ ស្រីៗ​នៅ​ឈឺ​មុខ​របួស មិន​ទាន់​អាច​ក្រោក​បាន​នោះ​ទេ ដូច្នេះ​ក៏​ទាន់​អាច​ងូត​ទឹក​បាន​ដែរ។ ជា​ទូទៅ​ស្រីៗ​សម្រាល​កូន​ដោយ​វះកាត់​ខ្លះ​អាច​ស្រួល​ខ្លួន​នៅ​ថ្ងៃទី២ ទី៣ ក្រោយ​សម្រាល។

ហេតុអី​គ្រូពេទ្យ​ណែនាំ​ងូត​ទឹក​សម្អាតខ្លួន ក្រោយ​សម្រាល​រួច? លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ថា កាល​ណា​ម៉ាក់ៗ​អត់​ងូត​ទឹក​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​រាង​កាយ​កខ្វក់ បង្ក​ទៅ​ជា​មេរោគ ហើយ​ម្តាយត្រូវ​ឱប​កូន បីកូន បំបៅ​កូន ងាយ​នឹង​ឆ្លង​មេរោគ​នោះ​ទៅ​កូន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    កូនអាយុក្រោម ៦ ខែ ម៉ាក់ៗគួរឲ្យញ៉ាំទឹកអត់? (វីដេអូ)

    ក្រសួង​សុខាភិបាល​បាន​ចេញ​ការ​ណែនាំ​មិន​ឲ្យ​ទារកអាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក​នោះ​ទេ ...

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ Chan Vutha

    សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

    ពពោះ-ស្រ្តី​មាន​ផ្ទៃពោះ​ទាំង​អស់​ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ និង​ផ្លែ​ឈើ​ល្អ​ៗ ដើម្បី​បំប៉ន​សុខភាព ព្រម​ទាំង​ការ​លូតលាស់​ក្នុង​ផ្ទៃ។ ក្នុង​នោះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    មានផ្ទៃពោះ, ពពោះ 25 ខែ​ឧសភា 2020

    កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត?

    តិចនិកចិញ្ចឹមកូន - នាម​ជា​ម៉ាក់ប៉ា​គ្មាន​អ្វី​សប្បាយ​ស្មើ​នឹង​ឃើញ​កូនៗ​មាន​សុខភាព​ល្អ ថែម​ទាំង​ឆ្លាត​វាងវៃ​នោះ​ទេ តែ​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ល្អ​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

    COVID-19 - ករណី​វិជ្ជមាន​ថ្មី​នោះ ជា​ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ៣៩ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    អត្ថបទគួរអាន

    ថែទាំកូន

    កូនចេះក្រឡាប់ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងទាំងនេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    សុកពាំងមាត់ស្បូន

    សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានប្រភេទ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    រលាកសន្លាក់

    លើសជាតិអាស៊ីដជាមូលហេតុចម្បងបណ្ដាលឲ្យរលាកសន្លាក់?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    COVID-19

    ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020