ស្រីៗឈឺពោះសម្រាលកូន ត្រូវការរបស់ផ្អែម២យ៉ាងនេះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ស្រីៗ​ពេល​ឈឺ​ពោះ​សម្រាល​កូន ពិបាក​ទ្រាំ​ខ្លាំង​ណាស់ ប្រៀប​បាន​ការ​ឆ្លង​មហា​សាគរ​ដែល​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់ តែ​បើ​បាន​របស់​ផ្អែម​២​យ៉ាង​នេះ ពិត​ជា​អាច​កាត់​បន្ថយ​អាការៈ​ឈឺ​ពោះ​បាន​មួយ​ចំណែក​​ធំ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម។

១. ភេសជ្ជៈ​ផ្អែមៗ

ពេល​ឈឺពោះ​សម្រាល​កូន គ្រូពេទ្យ​ណែនាំ​ឲ្យ​ញ៉ាំ​ទឹក​ឲ្យ​បាន​​ច្រើន ពិសេស​ពពួក​ភេសជ្ជៈ​ផ្អែមៗ ដើម្បី​ជា​ជំនួយ​កម្លាំង​ដែល​ចុះ​ខ្សោយ​ដោយសារ​ការ​ឈឺ​ពោះ​ខ្លាំង។ ភេសជ្ជៈ​ផ្អែមៗ​ទាំង​នោះ​រួមមានទឹក​ផ្លែឈើ ពិសេស​ទឹក​សណ្តែក ទឹកត្រឡាច ទឹកដូង ហើយ​ត្រូវ​ចៀស​វាង​ការ​ញ៉ាំ​អាហារ​រឹង​ពេក ឬ​ឆ្អែត​ពេក ព្រោះ​ពេល​ឈឺ​ពោះ​ខ្លាំង​ទ្រាំ​មិន​អាច​បណ្តាល​ឲ្យ​ក្អួត។

២. ពាក្យសម្តីផ្អែមៗ

យើង​ដឹង​ហើយ​ឈឺ​ពោះ​សម្រាល​កូន ពិបាក​ទ្រាំ ធ្វើ​ឲ្យ​ស្រ្តី​តាន​តឹង​អារម្មណ៍ ម្យ៉ាង​ភ័យ​ទៀត​នេះ រឹត​តែ​ធ្វើ​ឲ្យ​ផ្លូវចិត្ត​ស្ត្រី​ពពោះ​កាន់​តែ​ធ្លាក់​ចុះ។ អ៊ីចឹង​ហើយ​វិធី​ល្អ​បំផុត មាន​តែ​ការ​លើក​ទឹក​ចិត្ត​គ្នា ក្នុង​គ្រា​ដ៏​លំបាក​នេះ ដោយ​ការ​ប្រើ​ពាក្យ​សម្តី​ផ្អែម​ល្ហែម ចៀស​វាង​ប្រើ​ពាក្យ​គំរោះ​គំរើយ ​ស្តី​បន្ទោស ឬ​បំភ័យ។ លោកស្រី​វេជ្ជបណ្ឌិត​ថា ស្ត្រី​ឈឺ​ពោះ​មិន​ត្រឹម​តែ​ត្រូវ​ការ​ពាក្យ​សម្តី​ផ្អែម​ល្ហែម​ពី​ក្រុម​គ្រួសារ មិត្ត​ភក្តិ ឬ​មនុស្ស​ជុំវិញ​ខ្លួន​ទេ សូម្បី​តែ​ពាក្យ​សម្តី​របស់​គ្រូពេទ្យ​ក៏​ត្រូវ​ផ្អែមដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 13, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 13, 2019

អ្នកអាចចូលចិត្ត