មូលហេតុធ្វើឲ្យស្រីៗឈឺពោះសម្រាលកូន អូសបន្លាយពេលយូរ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ពេល​ឈឺ​ពោះ​សម្រាល​កូន ស្រីៗ​មួយ​ចំនួន​ចំណាយ​ពេល​តែប៉ុន្មាន​ម៉ោង ឯ​ខ្លះទៀ​ត​ឈឺ​ពោះ​រាប់​ម៉ោង ឈាន​ចូល១ ឬ២ ថ្ងៃ​ឯណោះ ទម្រាំ​អាច​សម្រាល​កូន​តាមធម្មជាតិ​មក​បាន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ នឹង​ពន្យល់​ពី​មូលហេតុ​នាំ​ឲ្យ​ស្រីៗ​ឈឺ​ពោះ​សម្រាល ត្រូវ​អូស​បន្លាយ​ពេល​យូរ។

១. កម្លាំង

កាលណា​ស្ត្រី​ពពោះ​ធ្វើការ​នឿយ​ហត់ មិន​បាន​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់ គួបផ្សំ​នឹង​ការ​មាន​បញ្ហា​សុខភាព ដោយ​មាន​ជំងឺ​អ្វី​មួយ​ប្រចាំ​កាយ​ទៀត​នោះ សុខភាព​ទៅ​ជា​ខ្សោយ គ្មាន​កម្លាំង​កំហែង ធ្វើ​ឲ្យ​ការ​កន្ត្រាក់​ស្បូន​មាន​កម្លាំង​ខ្សោយ កន្ត្រាក់​មិន​បាន​ល្អ ការ​ឈឺពោះ​អូស​បន្លាយយូរ ជួប​ឧបសគ្គ​ក្នុង​ការ​សម្រាល​តាម​ធម្មជាតិ។

២. ទំហំកូន

ទំហំ​កូន​មាន​បញ្ហា​ចោទ​ធំៗ២ ទី១​កូន​ថ្លោស​ខ្លាំង​ពេក ឯ​ទី​២​ក្បាល​ទារក​ធំ​ពេក ក៏​ពិបាក​ក្នុង​ការ​សម្រាល ធ្វើ​ឲ្យ​ឈឺ​ពោះ​អូស​បន្លាយ​យូរ ករណី​ខ្លះ​​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់ បើ​ម៉ាក់ៗ​ប្រឹង​អស់​លទ្ធភាព ហើយ​សុខភាព​កាន់​តែ​ខ្សោយៗ​ទៅ​ទាំង​ម្តាយ​ទាំង​កូន។

៣. ផ្លូវ​ឆ្លង​កាត់

ផ្លូវ​ឆ្លង​កាត់​សំដៅ​លើ​ទំហំ​អាង​ត្រគាក​របស់​ម្តាយ​ដែលជា​​ផ្លូវ​សម្រាប់​សម្រាល​កូន តើ​ទូលាយ អំណោយ​ផល​ល្អ អាច​ឲ្យ​កូនកើត​​ចេញ​មក​ក្រៅ​បាន​ស្រួល​ដែរ​ឬទេ? ចំពោះ​ស្រីៗ​ដែល​មាន​អាង​ត្រគាក​តូច ហើយ​កម្ពស់​មិន​សូវ​បាន​នោះ ច្បាស់​ជា​ការ​ឈឺ​ពោះ​សម្រាល​កូន​អូស​បន្លាយ​យូរ​ដូច​ករណី​ខាង​លើ​ដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 15, 2020 | កែសម្រួលចុងក្រោយ ខែ​មករា 15, 2020

អ្នកអាចចូលចិត្ត