home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពេលកូនខ្ចី ម៉ាក់ៗមិនយកសំឡីញ៉ុកត្រចៀក ចាស់ទៅហ៊ឹងត្រចៀកអត់?

ពេលកូនខ្ចី ម៉ាក់ៗមិនយកសំឡីញ៉ុកត្រចៀក ចាស់ទៅហ៊ឹងត្រចៀកអត់?

ក្រឡេក​ទៅ​មើល​ចាស់​ៗ​សម័យ​មុន ឲ្យតែ​មាន​កូន​ចៅ​សម្រាល​កូនដឹងតែ​តម្រូវ​ឲ្យ​យក​សំឡី​ទៅ​ញ៉ុក​ក្នុង​ត្រចៀក។ ជំនឿ​បែប​នេះ គឺ​ដើម្បី​បង្ការ​កុំឲ្យ​ខ្យល់​ចូល​ទៅ​ក្នុង​ ឬហ៊ឹងត្រចៀក ហើយ​ចាស់​ទៅ​មាន​បញ្ហា​ស្ដាប់​មិន​សូវ​ឮ។ តើ​ធ្វើ​បែប​នេះ ពិតជា​ត្រូវ​មែន ឬ​យ៉ាង​ណា?

វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ឲ្យ​ដឹង​ថា បញ្ហា​ហ៊ឹង​ត្រចៀក ឬ​ស្ដាប់​មិន​សូវ​បាន​នៅ​ពេល​ចាស់​ទៅ​ មិន​ពាក់ព័ន្ធ​នឹង​ស្រ្តី​ពេល​សម្រាល​កូន​រួច​ មិន​ញ៉ុក​សំឡី​ក្នុង​ត្រចៀក​ឡើយ។ តែ​វា​បណ្ដាល​មកពី​កត្តា​ផ្សេង​ៗ​ជាច្រើន​ទៅ​វិញ​ដូចជា រលាក ការ​ប៉ះទង្គិច ឬ​ការ​យក​របស់​អ្វី​មួយ​ទៅ​ឆ្កឹះ ឬ​ត្បារត្រចៀក។

កូន​ខ្ចី​ទោះ​ជា​មិន​ញ៉ុក​ត្រចៀក គឺ​គ្មាន​ទាស់ ឬ​ហ៊ឹង​អ្វី​ទេ បញ្ហា​ទាំង​នោះ​មកពី​ត្រចៀក​ទទួលរង​ការ​ប៉ះទង្គិច​អ្វី​ខ្លាំង ឬ​របួស​ធ្ងន់ធ្ងរ​ណា​មួយ ស្រាប់ទេ វា​មិនមែន​មក​ពី​សរសៃ​ខ្ចី​ទេ។ ការ​យក​សំឡី​ញ៉ុក​នោះ វា​មិន​អាច​ជួយ​អ្វី​បាន​ទាល់តែ​សោះ ហើយ​ចាស់​ៗ​ពី​មុន​ធ្វើ​តាម​គ្នា​ទាំង​មិន​ដឹង​ថា​ទទួល​ផល​ ឬ​ក៏​អត់​ផង​ហ្នឹង ហើយ​ការ​យក​សំឡី​ញ៉ុក​ត្រចៀក​នេះ ម៉ាក់​ៗ​ខ្លះ​គាត់​ក៏​ទទួល​រងការរំខាន​​ដែរ បើ​អ្នក​ខ្លះ​រាប់ខែ ហើយមាន​អារម្មណ៍​ថាដូច​មាន​អ្វី​មក​បាំង​ត្រចៀកចឹង​ នៅ​មិន​សុខ​ទេ​”។

ញ៉ុកត្រចៀកHello_គ្រូពេទ្យ

លោក​បាន​បន្ត​ទៀត​ថា សរសៃ​ខ្ចី និង​ត្រចៀក​វា​មិន​បាន​ពាក់ព័ន្ធ​នឹង​គ្នា​ទេ ហើយ​ជំនឿ​បែប​នោះ គ្មាន​វិទ្យាសាស្ត្រ​ណា​មួយ​មក​អះអាង​ឡើយ។ ជាចុងក្រោយ​វេជ្ជបណ្ឌិត​ខាង​លើ​បាន​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ថា ម៉ាក់​ៗ​សម្រាល​កូន​រួច ទោះ​ជា​មិន​ញ៉ុក​សំឡី​ក្នុង​ត្រចៀក ក៏ជា​ធ្វើឲ្យ​ឈឺ ឬ​ស្ដាប់​មិន​ឮ​ដែរ ហើយ​ក៏​មិន​ទាស់​ជាមួយ​ខ្យល់​ហោះ​កាត់​ត្រចៀក​នោះ​ដែរ។

អត្ថបទពាក់ព័ន្ធហេតុអ្វីពេលចាស់ទៅ ស្ដាប់មិនសូវឮច្បាស់ល្អ?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ទ្រី រ៉ាវី នៅ 28/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x