backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ធ្លាប់ឮចាស់ៗនិយាយរឿងទាស់ក្រោយសម្រាលទេ ចុះពេទ្យបកស្រាយម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 24, 2023

ធ្លាប់ឮចាស់ៗនិយាយរឿងទាស់ក្រោយសម្រាលទេ ចុះពេទ្យបកស្រាយម៉េច?

ស្ត្រី​ធ្លាប់​សម្រាល​កូន​រួច​ប្រាកដ​ជា​បាន​ដឹង​ពី​រឿង​ទាស់​ជា​ច្រើន​ប្រភេទ ដែល​ចាស់ៗ​សំដៅ​លើ​អាការៈ​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង​បន្ទាប់​ពី​សម្រាល​កូន​រួច ដូចជាទាស់បែកស្រកា ទាស់ដំណេក ទាស់​ស្គម​រីងរៃ​ ជាដើម។

ចំពោះ​ការ​បកស្រាយ​របស់​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ផ្អែក​តាម​បែប​វេជ្ជសាស្ត្រ​វិញ ពាក្យ​ថា “ទាស់” គ្មាន​នៅ​ក្នុង​ក្បួន​ពេទ្យ​នោះ​ទេ។ ចំណែក​អាការៈដែលស្ត្រីជួបក្រោយសម្រាល ដូចជា គ្រុន ព្រឺ រងា ឈឺ​សរសៃ​ស​សូង​នោះ អាច​បណ្តាល​មូលហេតុច្រើនយ៉ាង នេះ​តាម​ការ​អះអាង​របស់​លោក​ជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​​ទីប្រឹក្សា​​បច្ចេកទេស​​ផ្នែក​​សម្ភព នៅ​​មន្ទីរពេទ្យ​​កាល់ម៉ែត។

១- តមចំណីអាហារ ឬញ៉ាំក្រៀមក្រោះ​

ការ​តម​ចំណី​អាហារ​ហួសហេតុ ឬ​ញ៉ាំ​ចំណី​​អាហារ​ក្រៀម​ក្រោះ ដូចជា ខជើងជ្រូកដាក់ម្រេច ឆាខ្ញី សាច់ជ្រូកប្រឡាក់អាំង ឬចៀន ធ្វើ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹមក្នុងរាងកាយ ទៅជាស្គមរីងរៃ ងងឹតមុខ ស្បែកបែកស្រកា ជាដើម។

២- គេងមិនគ្រប់គ្រាន់

ក្រោយសម្រាលកូនរួច ម្តាយមានភារៈមើលថែទាំកូនផង បំបៅកូនផង ទាំងយប់ទាំងថ្ងៃ ធ្វើឲ្យគេងមិនបានគ្រប់គ្រាន់ ហើយបើកូនធ្វើទុក្ខ ឬរករឿងទៀតនោះ សឹងតែគ្មានពេលគេង។ ហេតុផលនេះហើយ ធ្វើឲ្យស្រីៗដែលទើបសម្រាលកូនមុខឡើងស្លក់ទៅជាឈឺ តែចាស់ៗបែរជាគិតថាទាស់សរសៃទៅវិញ។

៣- សម្រាលកូនយកសុកមិនអស់

ការសម្រាលកូនជាមួយពេទ្យ​ខ្វះ​ចំណេះជំនាញ ដេរ​មិន​ស្អាត បារ​លូក​យក​​សុក​ចេញ​មិន​អស់ សល់​ដំុ​ឈាម ឬ​ប្រើ​ឧបករណ៍​ពេទ្យ​មិន​បាន​សម្លាប់​មេរោគ​ត្រឹម​ត្រូវ​ទេ​នោះ នាំ​ឲ្យ​ឆ្លង​រោគ​ចូល​ក្នុង​ស្បូន ទៅ​ជា​ក្តៅ​ខ្លួន ស្រៀវ​ស្រាញ ស្រដៀង​អាការៈ​គ្រុន​ដែរ មិនជាអាការៈទាស់សរសៃនោះទេ។

៤- ខ្វះអនាម័យ

ស្រីៗ​ខ្វះ​អនាម័យ​ក្រោយ​សម្រាល មិនងូតទឹករាប់អាទិត្យ ឬមិនបានលាងសម្អាតទ្វារមាស និងផ្លាស់ប្តូរសម្លីអនាម័យ ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតដែលគ្រូពេទ្យណែនាំ នេះក៏ជាហេតុធ្វើឲ្យមានការបង្ករោគនៅទ្វាមាសដែរ ទៅ​ជា​ធ្វើ​ទុក្ខ ស្រៀវ​ស្រាញ រក​កល​នឹង​គ្រុន។

៥- រួមភេទក្រោយសម្រាល

ក្រោយ​​​សម្រាល​​​រួច ពេទ្យ​​​តម្រូវ​​​ឲ្យ​​​តម​​​រួម​ភេទ​​​យ៉ាង​​​ហោច​​​ណាស់ ៦​សប្តាហ៍ ដើម្បី​​ឲ្យ​​ស្បូនត្រលប់​​មក​​សភាព​​ដើម​​វិញ បើមិនដូច្នេះទេអាចនឹងការបង្ករោគ ដែល​ចាស់ៗ​តែង​តែ​ហៅ​ថា ទាស់​ដំណេក​នោះ។​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម