៣យ៉ាងត្រូវយល់ពីស្ត្រីមានផ្ទៃពោះ កុំគិតថានាងចង់បានការយកចិត្ត ឬខ្ជិលឲ្យសោះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 5 ខែ​ឧសភា 2020
Share now

អំឡុង​ពពោះ ស្ត្រី​ប្រែប្រួល​គ្រប់​យ៉ាង ក្នុង​នោះ​មាន​ទាំង​ការ​ប្រែប្រួល​រាងកាយ របប​អាហារ អារម្មណ៍​ជាដើម។ បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ត្រី​មាន​ផ្ទៃពោះមាន​សុខភាព​ខ្សោយ​ជាង​ស្ត្រី​ធម្មតា ឯ​គ្រាប់​ឈាម​ក៏​ចុះ​ថយ ដោយ​ត្រូវ​បែង​​ចែក​ចំណី​អាហារ​ដែល​ខ្លួន​ញ៉ាំ​ចូល​ ទៅ​ចិញ្ចឹម​​កូន​ក្នុង​ផ្ទៃ។

ខាង​ក្រោម​នេះ​ជា​អាការៈ​របស់​ស្ត្រី​ពពោះ​ជួប​ប្រទះ ដែល​តម្រូវ​ឲ្យ​បុរស​ជា​ស្វាមី ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​យល់​អំពី​នាង​​ឲ្យ​បាន​ច្រើន​បន្តិច។

១. ឃ្លានគ្រប់ពេល

របប​អាហារ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ដូច​ស្ត្រី​ធម្មតា​នោះ​ទេ ត្រូវ​ការ​ញ៉ាំ​ឲ្យ​បាន​ច្រើន ដែល​គេ​តែង​និយាយ​ថា ស្ត្រី​ពពោះ​ឃ្លាន​គ្រប់​ពេល​តែ​ម្តង។ ការ​ដែល​ស្ត្រី​ពពោះ​ញ៉ាំ​​ច្រើន គឺ​ដើម្បី​យក​ទៅបំប៉ន​ខ្លួន​ឯង និង​​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូត​លាស់​បាន​ល្អ។

២. អស់​កម្លាំង

អំឡុង​ពេល​ពពោះ​ស្រីៗ​តែង​អស់​កម្លាំង​ខុស​ធម្មតា សុខភាព​ក៏​ខ្សោយ​ដែរ បែប​នេះ​ហើយ​ទើប​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​ឲ្យ​បាន​ច្រើន ចៀស​វាង​ការ​ធ្វើការ​លើស​កម្លាំង ហើយ​បើ​មាន​អ្នក​ជួយ​ម៉ាស្សា និង​សម្រាល​ការងារ​ខ្លះៗ​កាន់​តែ​ប្រសើរ។

អត្ថបទពាក់ព័ន្ធ៖ 

៣. មួរម៉ៅ​ខុស​ធម្មតា

អ័រម៉ូន​ប្រែប្រួល ឯ​រាងកាយ​ក៏​ប្រែប្រួល​ដែរ ពិបាក​ទាំង​ការ​គេង ដេក ដើរ ឈរ​អង្គុយ​បែបនេះ​ទើប​ស្ត្រី​ពពោះ​ប្រែប្រួល​អារម្មណ៍ ឆាប់​មួរម៉ៅ​ជាង​ពេល​ធម្មតា។ អំឡុង​ពេល​នេះ​បុរស​ជា​ប្តី​គួរ​តែ​លើក​ចិត្ត​នាង​ឲ្យ​បាន​ច្រើន ហើយ​មិន​ត្រូវ​ប្រកាន់​ឡើយ បើ​នាង​លើសលោះ​សម្តី​លើ​នោះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានប្រភេទ?

សុកពាំងមាត់ស្បូន - ត្បិត​មិន​មាន​​មូល​ហេតុ​ច្បាស់លាស់ តែ​​​មាន​​កត្តា​​ប្រឈម​​ផ្សេងៗ ដែល​ធ្វើឲ្យស្ត្រីពពោះមានសុកពាំងមាត់ស្បូន ដូច​ជា​ការ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
មានផ្ទៃពោះ, ពពោះ 26 ខែ​ឧសភា 2020

លើសជាតិអាស៊ីដជាមូលហេតុចម្បងបណ្ដាលឲ្យរលាកសន្លាក់?

រលាកសន្លាក់ - ជំងឺ​រលាក​សន្លាក់ ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សាច់ដុំ និង​ឆ្អឹង ហើយ​ជាពិសេស​នៅ​បរិវេណ​គន្លាក់​ឆ្អឹង​តែម្ដង។ អ្នក​កើត​ជំងឺ​រលាក...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

COVID-19 - បន្ទាប់​ពី​ស្ងប់ស្ងាត់​ជា​ង១ខែ កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ចំនួន​២​ករណី​បន្ថែម​ទៀត លើ​បុរស​ខ្មែរ​ម្នាក់​ពី​ប្រទេស​ហ្វីលីពីន និង​...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

ជំនឿផ្សេងៗជុំវិញការពពោះ (វីដេអូ)

ជំនឿ​មិន​សម​ហេតុផល​មួយចំនួន​ដែល​ចាស់​ៗ​តែង​លើក​ឡើង​ទាក់ទង​នឹង​ស្ត្រីពពោះ ...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ Chan Vutha

អត្ថបទគួរអាន

ពពោះ

ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
ឱសថ

ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
គេងមិនលក់ពេលពពោះ

គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
ថែទាំកូន

កូនចេះក្រឡាប់ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងទាំងនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020