backup og meta

ខ្សោយសាច់ដុំពេលពពោះមានអាការៈម៉េចខ្លះ? ប៉ះពាល់កូនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 15, 2020

    ខ្សោយសាច់ដុំពេលពពោះមានអាការៈម៉េចខ្លះ? ប៉ះពាល់កូនអត់?

    ស្រីៗ​នៅ​ពេល​ពពោះ សុខភាព​ចាប់​ផ្តើម​ចុះ​ខ្សោយ ហើយ​អាច​ប្រឈម​នឹង​កើត​ជំងឺ​ផ្សេងៗ​។ នៅ​ក្នុង​នោះ​ដែរ អំឡុង​ពេល​ពពោះ​ក៏​អាច​កើត​មាន​បញ្ហាហត់ និង​ខ្សោយ​សាច់​ដុំ​ដែរ ចុះបញ្ហានេះមាន​សញ្ញាបែបណាឲ្យយើងដឹង​? អាច​បណ្តាល​ឲ្យ​បាន​គ្រោះ​ថ្នាក់​ដល់​កូន​ទេ​?

    ​ចម្ងល់​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និងរោគ​ស្រី្ត នៃ​មន្ទីរពេទ្យ​មិត្តិភាព​កម្ពុជា-ចិន​សែនសុខ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្រ្តី​ពពោះ​មួយ​ចំនួន​ដែល​មាន​បញ្ហា​ខ្សោយ​សាច់​ដុំ​តែង​មាន​អាការៈ​ដូចជា ទន់​ខ្សោយ អស់​កម្លាំង រហូត​ពេល​ខ្លះ​ពិបាក​ធ្វើ​ការ និង​អាច​ប៉ះពាល់​ដល់​ការ​ដក​ដង្ហើម​ទៀត​ដោយសារ​ខ្សោយ​សាច់​ដុំ​ប្រព័ន្ធ​ដក​ដង្ហើម។

    ទាក់​ទង​នឹង​ការ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ឬ​ក៏​អត់​នោះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​ស្រីៗ​កំពុង​ពពោះ​មាន​ជួប​បញ្ហា​នេះ អាច​មាន​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ដោយ​បណ្តាល​ឲ្យ៖

    – កូនអាច​កើត​មុន​ខែ

    – អាច​មាន​បញ្ហា​ខ្សោយ​សាច់​ដុំ​ដូច​ម្តាយ ពេល​កើត​មក

    – ពិបាក​ក្នុង​ការ​បៅ​ដោះ

    – ប៉ះពាល់​ដល់​ការ​ដក​ដង្ហើម។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម