ហេតុអ្វី​បានជា​ស្រ្តី​ខ្លះ​មាន​ធ្លាក់ឈាមក្រោយសម្រាល? គ្រោះថ្នាក់អត់?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 10/09/2020 . អាន 4 នាទី
Share now

អ្វីជាការធ្លាក់ឈាមក្រោយសម្រាល?

ការធ្លាក់ឈាមក្រោយសម្រាល (PPH) គឺជាការហូរឈាមច្រើនពេកក្រោយពេលសម្រាលដែលអាចបណ្តាលឲ្យស្រ្តី​ទើប​សម្រាល​កូន​ស្លាប់​បាន។ ការ​ធ្លាក់​ឈាម​នេះ​ត្រូវបានគេបែងចែកជា ប្រភេទដោយផ្អែកលើកត្តាពេលវេលាដែលកើតមាន។

– ការធ្លាក់ឈាមក្រោយសម្រាលបឋម៖ ការបាត់បង់ឈាមច្រើនជាង ៥០០ មិល្លីលីត្រ​ក្នុងរយៈពេល ២៤ ម៉ោងដំបូងក្រោយពេលសម្រាល។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ២០ នាក់អាចមានបញ្ហានេះ។ ចំពោះ​ករណីធ្ងន់ធ្ងរវិញ​ មិនសូវកើតមានទេមានតែ ៣នាក់​ ក្នុង​ចំណោម​ ៥០០ នាក់​ប៉ុណ្ណោះដែលមានបញ្ហានេះ។

– ការធ្លាក់ឈាមក្រោយសម្រាលបន្ទាប់៖ ជាការហូរឈាមខ្លាំង និងមានភាពមិនធម្មតានៃទ្វារមាសចាប់ពី ២៤ ម៉ោងទៅ ១២ សប្តាហ៍បន្ទាប់ពីសម្រាលកូន។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥០ នាក់អាច​មានអាការៈបែបនេះ។

រោគសញ្ញានៃការធ្លាក់ឈាមក្រោយសម្រាល

រោគសញ្ញាទូទៅរួមមាន៖

– ការហូរឈាមដែលមិនអាចទប់បាន

– កាត់បន្ថយសម្ពាធឈាម

– ចង្វាក់បេះដូងកើនឡើង

– កាត់បន្ថយចំនួនកោសិកាឈាមក្រហម

– ហើម និងឈឺចាប់នៅទ្វារមាស និងនៅតំបន់ជុំវិញទ្វារមាស

វាអាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើស្រីៗ​យើង​ប្រទះឃើញមានបញ្ហាអ្វីមួយនោះសូមពិគ្រោះជាមួយគ្រូពេទ្យ។

មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល​

ករណីភាគច្រើននៃ PPH គឺមកពីស្បូនមិនកន្រ្តាក់ខ្លាំងគ្រប់គ្រាន់ ដោយសារតែការឈឺពោះខ្លាំងពេក ស្បូនហើមខ្លាំង កូនភ្លោះ ទឹកភ្លោះច្រើនពេក ឬទារកមាន​ទំហំធំ។ ពេលខ្លះការវិវឌ្ឍនៃដុំសាច់ស្លូត ឬសល់សុកក៏អាចប៉ះពាល់ដល់ការកន្រ្តាក់របស់ស្បូនដែរ។

កត្តាប្រឈមនៃការធ្លាក់ឈាមក្រោយសម្រាល

ស្ថានភាពនេះច្រើនកើតមានលើស្ត្រីដែលមានអាយុលើសពី ៣៥ ឆ្នាំ។ ស្រីៗ​យើង​អាចគ្រប់គ្រងជំងឺនេះបានដោយកាត់បន្ថយនូវកត្តាហានិភ័យរបស់បញ្ហា​នេះ​។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ព័ត៌មានបន្ថែម។

កត្តាដែលបង្កើនហានិភ័យនៃការធ្លាក់ឈាមក្រោយសម្រាល

មានកត្តាជាច្រើនដែលបង្កើនហានិភ័យនៃការវិវត្ត PPH មានដូចជា៖

– ធ្លាប់មានការធ្លាក់ឈាមក្រោយសម្រាលពីមុន

– ភាពធាត់

– ធ្លាប់សម្រាល​កូនច្រើនដង​

– ធ្លាប់ពរពោះកូនច្រើន

– សុកពាំង​មាត់ស្បូន៖ ជាស្ថានភាពមួយដែលសុកគ្របដណ្តប់ ឬជិតនឹងតំបន់ដែលមាត់ស្បូនបើក។

– សុកស្អិតជាប់ស្បូន៖ ការភ្ជាប់សុកទៅនឹងស្បូនមុនពេលកំណត់។

– មានជំងឺបំរុងក្រឡាភ្លើង ឬជំងឺលើសឈាម

ជំងឺស្លេកស្លាំង

– ការវះកាត់

– ការកើតកូន

– សល់សុក

កាត់ទ្វាមាស 

– ប្រើប្រាស់ការទាញ ឬបូមសំរាប់ជាជំនួយក្នុងការសម្រាល

– ឈឺពោះកើតកូនរយៈពេលយូរ (ច្រើនជាង ១២ ម៉ោង)

– ទារកទើបនឹងកើតមានទម្ងន់​លើសពី ៤ គីឡូក្រាម

– មានកូនដំបូងនៅអាយុលើសពី ៤០ ឆ្នាំ។

អត្ថបទពាក់ព័ន្ធ៖

៣. យល់ដឹងពីការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ គ្នា​យើង​គួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

រោគវិនិច្ឆ័យនៃការធ្លាក់ឈាមក្រោយសម្រាល

នៅផ្ទះយើង​ត្រូវតាមដានពីជីពចរ និងសម្ពាធឈាមដើម្បីដឹងពីរោគសញ្ញា shock។ ប្រសិនបើយើង​មានការកើតឡើង PPH ភ្លាមៗគ្រូពេទ្យនឹងធ្វើការពិនិត្យមើលពីការកន្រ្តាក់របស់ស្បូនដែលស្ថិតនៅផ្នែកខាងក្រោមនៃពោះ។ បន្ទាប់មកគ្រូពេទ្យនឹងពិនិត្យមើលពីសំណល់នៃសុកនៅក្នុងស្បូន។ ប្រសិនបើមាត់ស្បូនបិទ ប៉ុន្តែមានការហូរឈាមតាមទ្វារមាស នោះការប្រើថ្នាំសន្លប់ ឬថ្នាំ​ស្ពឹកនឹងត្រូវបានធ្វើសម្រាប់ការពិនិត្យបន្ថែម។

ប្រសិនបើយើង​ធ្លាប់មាន PPH ពីមុន គ្រូពេទ្យនឹងធ្វើការពិនិត្យអេកូដោយបញ្ចូលឧបករណ៍អេកូទៅក្នុងទ្វារមាសដើម្បីពិនិត្យ​រកសំណល់សុកដែលមាននៅក្នុងស្បូន។ គ្រូពេទ្យ​ក៏​អាចយកសំណាកនៅទ្វារមាសដើម្បីពិនិត្យរកការឆ្លងមេរោគដែរ​។

 ការព្យាបាលការធ្លាក់ឈាមក្រោយសម្រាល​

ប្រសិនបើការធ្លាក់ឈាមដំបូងបណ្តាលមកពីការចុះខ្សោយនៃស្បូន គ្រូពេទ្យនឹងចាក់ថ្នាំអ័រម៉ូនដើម្បីជួយឲ្យស្បូនកន្រ្តាក់ ឬធ្វើការម៉ាស្សាស្បូនដើម្បីជួយជំរុញដល់ការកន្ត្រាក់ស្បូន។ ប្រសិនបើស្បូននៅតែបន្តការហូរឈាម យើង​ប្រហែលជាត្រូវធ្វើការវះកាត់ចុះ (laparotomy) ឬធ្វើការវះកាត់ស្បូនចេញ ដែល​នេះ​កើតមាន​​ក្នុងករណីកម្រ។ នីតិវិធីក្នុងការយកសំណល់សុកនៅក្នុងស្បូនចេញនឹងត្រូវបានធ្វើឡើង។

– ប្រសិនបើមានការរហែកស្បូន ឬទ្វារមាស គ្រូពេទ្យនឹងធ្វើការបិទការរហែកនោះដោយការដេរ។

– ប្រសិនបើមូលហេតុមកពីការឆ្លងមេរោគ ការប្រើថ្នាំផ្សះ​នឹងត្រូវបានចេញឲ្យប្រើដោយមាន​វេជ្ជបញ្ជា។

– ប្រសិនបើនៅតែបន្តមានការហូរឈាម គ្រូពេទ្យនឹងត្រូវធ្វើការវះកាត់ដើម្បីពិនិត្យស្បូន និងយកសុកដែលសល់ចេញ។ ការបាត់បង់ឈាមដែលបណ្តាលមកពីការធ្លាក់ឈាមក្រោយសម្រាល គឺ​តម្រូវ​ឲ្យមានការបញ្ចូលឈាម។

ការមើលថែមុនពេលមានផ្ទៃពោះអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរ និងការកើតភ្លាមៗនៃការធ្លាក់ឈាមក្រោយសម្រាល​។ ប្រសិន​បើមានការសង្ស័យលើការធ្លាក់ឈាមក្រោយសម្រាល​ នោះគ្រូ​ពេទ្យ​នឹងគៀប ហើយ​កាត់ទងផ្ចិតភ្លាមៗបន្ទាប់ពីសម្រាល។

៤. ការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះ

ស្រីៗ​យើង​នឹងអាចគ្រប់គ្រង ឬការពារ PPH បានប្រសិនបើធ្វើតាមការណែនាំដូចខាងក្រោម៖

– ការបំពេញបន្ថែមនូវជាតិដែក៖ អាហារបំប៉នជាតិដែកអាចកំណត់ឱកាសរបស់យើង​ក្នុងការចាក់បញ្ចូលឈាមនៅពេលដែលមានការធ្លាក់ឈាមក្រោយសម្រាល​។ ជាទូទៅស្ត្រីគួរតែទទួលទានថ្នាំគ្រាប់ជាតិដែក ប្រសិនបើខ្លួនប្រឈមនឹងភាពស្លេកសាំងដោយសារការខ្វះជាតិដែក។

– ទៅពិនិត្យជាមួយគ្រូពេទ្យជាប្រចាំ៖ ប្រសិនបើយើង​ធ្លាប់មានការវះកាត់សម្រាល​កូនពីមុន សុកយើង​នឹងមានការស្អិត និងស្លាក​ស្នាម​នៅស្បូនដែលជាកន្លែងដែលយើង​បានវះពីមុន។

ប្រសិនបើស្រី​យើង​ព្រួយបារម្ភអំពីសុខភាព ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានដំបូន្មានស្តីពីការព្យាបាលដែល​ល្អបំផុត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

ភ្លៀងនោះភ្លៀង! ស្រ្តីមានផ្ទៃពោះគួរថែទាំសុខភាពបែប​ណា ទើបចៀសពីជំងឺផ្សេងៗ

សុខភាពម្ដាយ- ជាធម្មតា នៅ​ក្នុង​រដូវ​ភ្លៀង​ធ្លាក់ មាន​កន្លែង​សើម​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការ​ដួល ចឹង​ហើយ ពេល​ម៉ាក់ៗ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
សុខភាពម្ដាយ, ពពោះ 30/07/2020 . អាន 2 នាទី

ចង់ហាត់ប្រាណពេលពពោះបានល្អ ត្រូវដឹងអ្វីគួរ និងមិនគួរធ្វើ

ហាត់ប្រាណ - មុន​ពេល​ដែល​ម៉ាក់​ៗ​ពពោះ​ចង់​ចាប់​ផ្ដើមហាត់ប្រាណ គឺ​ត្រូវ​ដឹង​តិចនិក​ខ្លះ​ៗ​ក្នុង​ការ​ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ ព្រោះ​ម៉ាក់​ៗ​មិន​អាច​ចេះ​តែ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
សុខភាពម្ដាយ, ពពោះ 17/07/2020 . អាន 2 នាទី

ពេលពពោះដំបូងៗ ម៉ាក់ក្តៅខ្លួនខ្លាំង អាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ

ក្តៅខ្លួនពេលពពោះ - បើ​ម៉ាក់​ៗ​ដែល​ទើប​តែ​ចាប់​ផ្តើម​ពពោះ ឬ​កំពុង​ពពោះ​ក្ដៅ​ខ្លួន វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ ព្រោះ​ការ​ក្ដៅ​ខ្លួន​អាច...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

មានកត្តាទាំងនេះ ស្ត្រីប្រឈមនឹងការបង្ខំឲ្យរំលូតកូនចេញ

រំលូតកូន - ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​ភាគ​ច្រើន​គឺ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ណាស់ តែ​ជា​អកុសល មាន​ស្ត្រី​មួយ​ចំនួន​ជួប​ប្រទះ​នឹង​បញ្ហា​រំលូត​កូន​ដោយ​....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
មានផ្ទៃពោះ, ពពោះ 22/06/2020 . អាន 3 នាទី

អត្ថបទគួរអាន

សម្រាលកូន

ពិបាកសម្រាលកូនខ្លាំងអាចបណ្ដាលមកពីកត្តាម្ដាយ និងកូនបែបនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 10/09/2020 . អាន 2 នាទី
រលូតកូន

រវាងរលូត និងកូនស្លាប់ក្នុងផ្ទៃ អាចមកពីមូលហេតុដូចគ្នាទេ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 03/09/2020 . អាន 2 នាទី
ទឹកដោះគោពពោះ

ម៉ាក់ៗពពោះ ចេញសញ្ញាអស់នេះ បញ្ជាក់ថាអាលែកហ្ស៊ីទឹកដោះគោហើយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
កាហ្វេ

ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំកាហ្វេបានទេ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 04/08/2020 . អាន 2 នាទី