អ្វីជាជំងឺសឹកឌីសឆ្អឹងខ្នង? ប៉ះពាល់ស្រីៗមានផ្ទៃពោះអត់?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

​សុខភាព​អំឡុង​ពេល​ពពោះ ត្រូវ​ចេះរក្សា​ឲ្យ​បាន​ល្អ​ បើមាន​សញ្ញា​អ្វី​មួយប្លែក​កើត​មាន ប្រញ៉ាប់​ទៅ​ជួយពេទ្យ ព្រោះ​អាច​ប៉ះពាល់​ដល់​គភ៌​ក្នុងផ្ទៃ។

១- អ្វីជា​ជំងឺ​សឹង​ឌីស​ឆ្អឹង​ខ្នង​?

ឌីស​ឆ្អឹង​ខ្នង (Spinal disk) មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ឆ្អឹង​ខ្នង​ពីរ។ វា​មាន​ភាព​មាំ ភាព​ជាប់ អាច​ប៉ះ​បាន នៅ​ពី​ក្រៅ និង​មាន​ភាព​ទន់ យឺត​ពី​ខាង​ក្នុង។  ឌីស​ឆ្អឹង​ខ្នង ត្រូវ​បាន​ភ្ជាប់​ដោយ​សរសៃ​ចំណង​ មាន​នាទី​អាច​ឲ្យ​ឆ្អឹង​ខ្នង ​មានភាពបត់​បែន​បាន។ នៅ​ពេល​ឌីស​ឆ្អឹង​ខ្នង​មាន​បញ្ហា គឺ​ហៅ​ថា ជំងឺ​សឹកឌីស​ឆ្អឹង​ខ្នង ជា​ភាសា​បច្ចេកទេស Disk Syndrome។

ឌីស​ឆ្អឹង​ខ្នង អាច​ប្រែ​ប្រួល​ទៅ​តាម​អាយុ​​ម អាច​បណ្តាល​ឲ្យយើង​​ងាយ​នឹង​រង​របួស​បាន។ បញ្ហា​​របួស​មាន​ពីរ​ប្រភេទ​សំខាន់​ៗ ​គឺ​លៀន​ចេញ​​ឌីស (Herniated disk) និង​ការ​ខូច​ទ្រង់​ទ្រាយ​ឌីស (Degenerative disk disease)។ លៀន​ចេញ​​ឌីសឆ្អឹង​ខ្នង ច្រើន​កើត​ញឹក​ញាប់​ដោយ​សារ​ភាព​វ័យ​ជរា ឬ​សកម្មភាព​ប្រចាំថ្ងៃ​។ ស្នូល​​ឆ្អឹង​ខ្នង ​អាច​ធ្លាយ​ចេញ​មក​ក្រៅ​ តាម​រយៈ​ស្នាម​ប្រេះ​តូច​ៗ ខណៈបញ្ហាខូច​ទ្រង់​ទ្រាយ​ឌីស  កើត​មាន​នៅ​ពេល​​ឆ្អឹង​ខ្នង​បាត់​បង់​ជាតិ​ទឹក និង​ថយ​ចុះរូប​រាង​ ​មិន​អាចទ្រទ្រង់​ដល់​ឆ្អឹង​ខ្នង​បាន។

២- ផលប៉ះពាល់ជំងឺ​សឹកឌីស​ឆ្អឹង​ខ្នងលើស្រីៗ​ពពោះ

ទោះ​បី​ជា ជំងឺ​សឹកឌីស​ឆ្អឹង​ខ្នង អាច​មាន​ផល​ប៉ះ​ពាល់​លើ​រាង​កាយ​យើងក៏​ដោយ​ ប៉ុន្តែ​វា​មិន​អាច​មាន​ប៉ះ​ពាល់​ដល់​គភ៌ក្នុង​ផ្ទៃ​ទេ។ ស្រីៗ​គ្នា​យើង ​នៅ​តែ​អាច​ផ្តល់​កំណើត​ដល់​កូន​ និង​មាន​សុខ​ភាព​ល្អ​ដដែល។ បញ្ហា​ចម្បងអាច​កើយ​មាន​លើ​ស្រ្តី​​មាន​ផ្ទៃ​ពោះ​ គឺលៀន​ចេញ​​ឌីសឆ្អឹង​ខ្នង ​អាច​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​លើ​សរសៃ​ប្រសាទ​ជារាង​រហូត ធម្មតា ​គឺ​ប៉ះ​ពាល់លើ​សរសៃ Sciatic ។ សរសៃ Sciatic ​ជា​សរសៃ​ធំ​បំផុត​នៅ​ជើង ហើយ​នៅ​ពេល​មាន​​រលាក ​វា​ត្រូវ​បាន​គេ​ហៅ​ថា Sciatica។ យ៉ាង​ណា អំឡុង​ពេល​យើង​កំពុង​​មាន​ផ្ទៃ​ពោះ​ ក៏​​មិន​បង្កើន​ឱកាស​ឲ្យ​កើត​មាន​បញ្ហា​នេះ​ឡើយ។

បើ​គ្នា​យើង​​មានជំងឺសឹកឌីសឆ្អឹង​ខ្នង ហើយ​​ចង់​មាន​ផ្ទៃ​ពោះ ​នោះ​​គួរ​តែ​ប្រាប់​គ្រូ​ពេទ្យ​ ដើម្បី​បាន​ដំបូន្មាន​ល្អៗស​ម្រាប់​យើង ខណៈ​ការ​​ព្យាបាល​អាច​ជួយយើង​​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​បាន ជា​ទូទៅ ពេទ្យ​តែ​​ណែនាំ​ឲ្យយើង​​ធ្វើ​ការ​វះកាត់។

ជំងឺសឹកឌីសឆ្អឹង​ខ្នង អាច​ប៉ះ​ពាល់​ដល់​ការ​សម្រាល​កូន និង​ការ​បំបៅ​កូនបាន ព្រោះ​ឥរិយាបថ ឬ​កាយ​វិការ​ខ្លះ ​អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ជាង​មុន ដូច្នេះ​កាយ​វិការ​មួយ​ចំនួន​ មិន​គួរ​ធ្វើ​នៅ​ពេលសម្រាល​​កូន​ទេ។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- វិធី​គ្រប់គ្រងសុខភាព​ពេល​មាន​ជំងឺសឹកឌីសឆ្អឹង​ខ្នង 

ទោះបី ជំងឺសឹកឌីសឆ្អឹង​ខ្នង មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​កូន​យើង​ក៏​ដោយ ប៉ុន្តែ​អាច​ឲ្យ​យើង​មាន​អាការៈ​ឈឺ​ឆ្អឹង​ខ្នង ឈឺ​ជើង ឬ​ស្ពឹក​ អាច​ធ្វើ​ឲ្យ​​មិន​ស្រួលខ្លាំង​អំឡុង​ពេល​ពពោះ​នេះ។ ​បើ​មានក្តី​​បារម្ភពីវិធី​​ព្យាបាល គិត​ថា​អាច​ប៉ះ​ពាល់​ដល់​កូនយើង គ្នា​យើង​​អាច​គិត​លើ​គន្លឹះ​ខាង​ក្រោម​នេះ​មាន​ដូច​ជា៖

– ហាត់​​ប្រាណ បញ្ចេញ​ភាព​សកម្ម ​អាច​ជួយ​យើងសម្រាល​កូន​បាន​កាន់តែ​ងាយ​ស្រួល។ គ្នា​យើង​​អាច​ហាត់​ប្រាណ​បែប​ណា​ ​ប្រើ​កម្លាំង​តិច​ដូច​ជា ​ហែល​ទឹក ឬ​ដើរ។

– ​គួរ​ពាក់​ស្បែក​ជើង​ស្តើងៗ និង​ទន់ ដោយ​សារ​តែ​ល្អ​សម្រាប់​គ្នា​យើង​អំឡុង​ពេលព​ពោះ ពីព្រោះ​​អាច​ជួយ​កាត់​បន្ថយ​កត្តា​ប្រឈម​ផ្សេងៗ​ធ្វើ​ឲ្យ​​ដួល និង​ការ​ពារ​ឆ្អឹង​ខ្នង​នៅ​ពេល​​ដើរ​បាន។

– ​អាច​ស្អំ​ទឹក​កក ឬ​ទឹក​ក្តៅ​នៅ​កន្លែង​ដែល​ឈឺ​ រយៈពេល​ប្រហែល ១០ នាទី។
– មើល​ពី​ឥរិយាបថ ត្រូវ​ព្យាយាម​រក្សា​រាង​កាយ​ ដោយ​ដាក់​កន្សែង​នៅ​ក្រោយ​ខ្នង​។
– មិន​ត្រូវ​លើក​របស់ធ្ងន់ ដើម្បី​កុំ​ឲ្យ​មាន​សម្ពាធ ព្រោះ​អាច​ប៉ះ​ពាល់​ដល់​ឌីស​ឆ្អឹង​នៅ​ចង្កេះ។
– ​ត្រូវ​ដឹង​ពី​ច្បាស់​ អ្វី​យើង​​អាច​ធ្វើ​បាន និងគួរ​ឈប់រាល់​សកម្មភាព​ណា​ អាច​បង្ក​ឲ្យ​យើង​​ឈឺ​ចាប់។
– កុំ​អង្គុយ ឬ​ឈរ​យូរ ត្រូវ​ក្រោក​ឈរ ​ហើយ​ដើរ​ឲ្យ​បាន ២-៣ ​នាទី។
– ប្រើ​ខ្នើយ​ដើម្បី​ជួយ​រក្សា​ដង​ខ្លួន​ពេល​គេង​​នៅ​លើ​គ្រែ ហើយ​​គេង​ចំហៀង​ អាច​ជួយ​ឲ្យយើង​​មាន​អារម្មណ៍​ល្អ​ផង​ដែរ។​

រោគ​សញ្ញា​ ជំងឺសឹកឌីសឆ្អឹង​ខ្នង អាច​ប៉ះ​ពាល់​នៅ​ពេល​យើង​សម្រាល និង​ពេល​បំបៅ​ដោះកូន ប៉ុន្តែ​វា​មិន​ប៉ះ​ពាល់​ដល់​សុខភាព​កូន​យើង​ទេ។ ​បើ​​មាន​អារម្មណ៍​មិន​ស្រួល​អ្វី​មួយ​ ​អាច​ធ្វើ​តាម​គន្លឹះ​​មួយ​ចំនួន​ខាង​លើ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 6, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 26, 2019

ប្រភព
អ្នកអាចចូលចិត្ត