ស្រីៗមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយាយ​ដល់​របប​អាហារ​ស្រីៗ​មាន​ផ្ទៃពោះ មិន​មែន​ចេះ​តែ​ញ៉ាំ​នោះ​ទេ ញ៉ាំ​មិន​ស្រួល​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​យើង​នោះ​ទេ កូន​ក្នុង​ពោះ​មាន​បញ្ហា​ដូច​គ្នា។ រឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​នោះ គឺ​ការ​ញ៉ាំ​លើស​ជាតិ​ប្រៃ​អំឡុង​ពពោះ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​រៀប​រាប់​ថា មនុស្ស​យើង​ធម្មតា​ញ៉ាំ​ប្រៃ​មិន​ល្អ​ទៅ​ហើយ បើ​និយាយ​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ​ទៀត​រឹត​តែ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទាំង​ម្តាយ​ទាំង​កូន។ បញ្ហា​ប្រឈម​ធំ​បំផុត​នោះ បើ​ម៉ាក់ៗ​មាន​ជំងឺ​លើស​ឈាម ហើម ហើយ​ញ៉ាំប្រៃ និងមានជាតិប្រូតេអុីនក្នុងទឹកនោម ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡាភ្លើង សង្គ្រោះ ឬ​ទៅ​ពេទ្យ​មិន​ទាន់ ប្រកាច់​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន។

អត្ថបទពាក់ព័ន្ធ៖ 

ពពោះ

ដើម្បី​ដឹង​ថា ស្រីៗ​ពេល​ពពោះ​មាន​លើស​ជាតិប្រូតេអ៊ីន (ដែល​យើង​តែង​ចំណាំ​ហៅថា លើសជាតិ​ប្រៃ) ឬ​អត់​នោះ អំឡុង​ពេល​ពពោះ​ជាង ៩ នេះ តម្រូវ​ឲ្យ​​យើង​ទៅ​ធ្វើ​តេស្ត​​ទឹក​នោម​រៀងរាល់​ខែ។ ក្នុង​ករណី​ដែល​មាន​លើស​ជាតិ​ប្រូតេអ៊ីន នោះ​ម៉ាក់ៗ​ត្រូវ​ឆាប់​ផ្លាស់​ប្តូរ​របប​អាហារ ដោយ​ងាយ​មក​ញ៉ាំ​អាហារ​សាប និង​កាត់​បន្ថយ​ជាតិ​សាច់ ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​យើង និង​កូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 26, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 26, 2019

អ្នកអាចចូលចិត្ត