ពេលពពោះអ័រម៉ូនប្រែប្រួល ធ្វើឲ្យកើតមានអាការៈផ្សេង បូករួមទាំងអារម្មណ៍ផ្លាស់ប្តូរមួយចំនួន។ ខាងក្រោមនេះជាអាការៈ និងអារម្មណ៍ប្រែប្រួលពេលពពោះដែលម៉ាក់ៗថ្មីថ្មោង ពិសេសបុរសជាស្វាមីត្រូវដឹង។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពេលពពោះអ័រម៉ូនប្រែប្រួល ធ្វើឲ្យកើតមានអាការៈផ្សេង បូករួមទាំងអារម្មណ៍ផ្លាស់ប្តូរមួយចំនួន។ ខាងក្រោមនេះជាអាការៈ និងអារម្មណ៍ប្រែប្រួលពេលពពោះដែលម៉ាក់ៗថ្មីថ្មោង ពិសេសបុរសជាស្វាមីត្រូវដឹង។
១- អារម្មណ៍ប្រែប្រួល
អ័រម៉ូនប្រែប្រួលពេលពពោះ ធ្វើឲ្យម៉ាក់ប្រែប្រួលអារម្មណ៍ទៅតាមនោះដែរ ពេលខ្លះឆេវឆាវ ឆាប់ខឹងមួរម៉ៅ ពិសេសអំឡុងត្រីមាសទី១។ ដើម្បីកាត់បន្ថយភាពតានតឹងទាំងនោះ ស្រីៗគ្នាយើងត្រូវចេះបន្ធូរអារម្មណ៍ ឬជ្រើសរើសយកវិធីសមាធិ។
អត្ថបទពាក់ព័ន្ធ៖ តិចនិកហាត់ប្រាណសម្រាប់ស្រីៗពពោះត្រីមាសដំបូង
២- ឧស្សាហ៍អស់កម្លាំង
ពេលពោះនៅត្រីមាសដំបូងស្រីៗយើងមានអារម្មណ៍ហត់ និងអស់កម្លាំងដោយសារតែរាងកាយធ្វើការខ្លាំងជាងមុនដើម្បីទៅចិញ្ចឹមកូន។ ដូច្នេះហើយស្រីៗមានផ្ទៃពោះតម្រូវឲ្យសម្រាក និងគេងឲ្យបានគ្រប់គ្រាប់ ញ៉ាំឲ្យបានច្រើន និងញឹកញាប់។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ ទាំងគភ៌?
៣- ឃ្លានគ្រប់ពេល
ស្រីៗពពោះច្បាស់ជាឃ្លាននេះឃ្លាននោះគ្រប់ពេលមិនខាន (លើកលែងតែមានអាការៈចាញ់កូន) ដើម្បីរក្សាថាមពលក្នុងខ្លួន និងយកទៅចិញ្ចឹមកូនក្នុងពោះ។ ដូច្នេះម៉ាក់់ៗចាំបាច់ត្រូវញ៉ាំអាហារដែលសម្បូរជីវជាតិ ចម្រុះគ្នាមានបន្លែ ត្រី សាច់ ស៊ុត និងផ្លែឈើឲ្យបានច្រើន។
៤- រាងកាយប្រែប្រួល ស្បែកខ្មៅស្រអាប់
អំឡុងពពោះ រាងកាយស្រីៗប្រែប្រួល ១០០ នាក់ ទាំង ១០០ រូបរាងប្រែជាធាត់ដោយសារតែការបំប៉នចំណីអាហារ និងទម្ងន់កូន ឯស្បែកវិញក៏ប្រែជាខ្មៅស្រអាប់ដែរ ពិសេសនៅពេលជិតសម្រាលកូន។
៥- សុខភាពចុះខ្សោយ
គ្រាប់ឈាមក្រហមចុះថយ ដោយសារតែមនុស្ស២នាក់ ចំណីអាហារ អ្វីៗទាំងអស់ត្រូវចែកឲ្យកូន ចំណែកអង់ទីគ័រក៏ត្រូវចុះខ្សោយ ងាយប្រឈមនឹងជំងឺផ្សេងៗ។ ទាំងប្រព័ន្ធឈាមរត់ ទាំងប្រព័ន្ធការពារចុះខ្សោយ តម្រូវឲ្យម៉ាក់ៗយកចិត្តទុកដាក់លើរបបអាហារ លេបថ្នាំវីតាមីន និងជាតិដែកឲ្យបានគ្រប់គ្រាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕