ប្រយោជន៍ដ៏អស្ចារ្យ ពេលស្ត្រីពពោះធ្វើចិត្តឲ្យរីករាយ និយាយលេងជាមួយកូនច្រើន

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/02/2020
Share now

ពេល​ពពោះ ស្រីៗ​គ្នា​យើង​ច្រើន​តែង​តាន​តឹង​អារម្មណ៍ មួរម៉ៅ​ច្រើន តែ​បើ​យើង​​នៅបន្ត​ស្ថានភាព​បែប​នេះ​មិន​​ល្អ​នោះ​ទេ ថែម​ទាំង​ជះ​ឥទ្ធិពល​ដល់​កូន​ក្នុង​ផ្ទៃ​ទៀត។ ផ្ទុយ​ទៅ​វិញ បើ​​អំឡុង​ពេល​ពពោះ​ស្ត្រី​អាច​ធ្វើ​ចិត្ត​ឲ្យ​រីក​រាយ និយាយ​​លេង ដើម្បី​អភិវឌ្ឍ​ខួរក្បាល​កូន​ក្នុង​ផ្ទៃ​បាន​ច្រើន នោះ​នឹងផ្តល់ប្រយោជន៍​ច្រើនដល់​កូន​យើង។

នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA លោកស្រី សរ មន្ថា បាន​ពន្យល់​ថា ការ​អភិវឌ្ឍ​ខួរក្បាល​កូន​ត្រូវ​ចាប់​ផ្តើម​តាំង​ពី​នៅ​ក្នុង​ពោះ មិន​មែន​ធ្វើ​នៅ​ពេល​កូន​កើត​មក​នោះ​ទេ។ ក្នុង​នោះ​លោកស្រី​បាន​បញ្ជាក់​ថា បើ​ក្រោម ១៦ សប្តាហ៍ ម្តាយ​ស្ត្រេស មិន​សប្បាយ​ចិត្ត មិន​ចោទ​ជា​បញ្ហា​ចំពោះ​កូន​ក្នុង​ផ្ទៃ​នោះ​ទេ តែ​បើ​ចាប់​ពី ៤ ខែ​ទៅ នឹង​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ។

“នៅ​ក្នុង​ត្រីមាស​ទី១ ជា​ដំណាក់​កាល Set up ម្តាយ​ត្រូវ​ប៉ូវ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​កូន​ពេញលក្ខណៈ ដើម្បី​បង្កើត​ជា​ភ្នែក ច្រមុះ មាត់កូន ហើយ​ក្នុង​ត្រីមាសទី២ ប្រព័ន្ធ​កោសិកា ខួរក្បាល ផ្នែក​អារម្មណ៍ ចាប់​ផ្តើម​មាន​អស់​ហើយ។ អ្វីដែល​យើង​ត្រូវ​ជួយ​គាត់ គឺ​ត្រូវ​ជួយ​តាំង​នៅ​ក្នុង​ពោះ បើ​យើង​ធ្វើ​ឲ្យ​ម្តាយ​សប្បាយ​ចិត្ត ទទួល​បាន​ការ​បណ្តុះ​បណ្តាល​តាំង​ពី​នៅ​ក្នុង​ពោះ​ទៀត កូន​កើត​មក​ស្រួល​ចិញ្ចឹម”។

អត្ថបទពាក់ព័ន្ធ៖

អត្ថ​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​កូន​តាំង​ពី​នៅ​​ក្នុង​ផ្ទៃ

– កូន​​រួសរាយ និង​អត់ធ្មត់​ខ្ពស់
– កូន​មិន​ងាយ​ឆេវ​ឆាវ
– កូន​មិន​ងាយ​យំ​ពេល​យប់
– កូន​ងាយ​ចុះ​សម្រុង​នឹង​សង្គម
– កូន​ងាយ​យល់​ពី​អ្វីៗ​ជុំវិញ​ខ្លួន និង​ស្រូប​យក​ព័ត៌មាន​លឿន
– សមត្ថភាព​ខួរក្បាល​ខាង​​ស្តាំ​កូន​ខ្លាំង។

ចំណែក​លោកស្រី អ៊ួង លីដា នាយ​ផ្នែកសាល បន្ទប់សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ មាតា និង​ទារក ក៏​បាន​លើក​ឡើង​ដូច​គ្នា​ដែរ​ថា តែ​កាលណា​ម្តាយ​ពិបាក​ចិត្ត ស្មុគស្មាញ​ច្រើន នោះ​កូន​ក្នុង​ពោះ​ក៏​ស្មុគ​ស្មាញ ស្ត្រេស​ទៅ​តាម​នោះ​ដែរ អ៊ីចឹង​ហើយ​ពេល​ពពោះ​ទោះ​ជា​លំបាក ឬ​ជួប​បញ្ហា​មិន​សប្បាយ​ចិត្ត ក៏​ម៉ាក់ៗ​ត្រូវ​ចេះ​ទប់​អារម្មណ៍ ធ្វើ​ចិត្ត​ឲ្យ​រីករាយ ទើប​មិន​ប៉ះ​ទង្គិច​ដល់​ផ្លូវ​ចិត្ត​យើង​ផង ផ្លូវ​ចិត្ត​កូន​យើង​ទៀត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ឃ្លាន​ផ្តេស​ផ្តាស​ពេល​ពពោះ ដោយ​សារ​កត្តា​អ្វី មាន​ទាក់​ទង​នឹង​ភេទ​គភ៌​ដែរ​អត់?

    ពពោះ - ចេះ​តែ​ឃ្លាន​នេះ​ឃ្លាននោះអំឡុង​ពេលពពោះ​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ឃ្លាន​នេះ គឺ​មាន​មូលហេតុ​ជាក់លាក់​របស់​វា ពេល​ខ្លះ​គេជឿថា​ពាក់ព័ន្ធនឹងភេទកូនទៀត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ សន សុភា
    មានផ្ទៃពោះ, ពពោះ 25 ខែ​ឧសភា 2020

    សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

    ពពោះ-ស្រ្តី​មាន​ផ្ទៃពោះ​ទាំង​អស់​ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ និង​ផ្លែ​ឈើ​ល្អ​ៗ ដើម្បី​បំប៉ន​សុខភាព ព្រម​ទាំង​ការ​លូតលាស់​ក្នុង​ផ្ទៃ។ ក្នុង​នោះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    មានផ្ទៃពោះ, ពពោះ 25 ខែ​ឧសភា 2020

    កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត?

    តិចនិកចិញ្ចឹមកូន - នាម​ជា​ម៉ាក់ប៉ា​គ្មាន​អ្វី​សប្បាយ​ស្មើ​នឹង​ឃើញ​កូនៗ​មាន​សុខភាព​ល្អ ថែម​ទាំង​ឆ្លាត​វាងវៃ​នោះ​ទេ តែ​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ល្អ​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

    COVID-19 - ករណី​វិជ្ជមាន​ថ្មី​នោះ ជា​ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ៣៩ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    អត្ថបទគួរអាន

    សុកពាំងមាត់ស្បូន

    សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានប្រភេទ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    រលាកសន្លាក់

    លើសជាតិអាស៊ីដជាមូលហេតុចម្បងបណ្ដាលឲ្យរលាកសន្លាក់?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
    COVID-19

    ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020

    ជំនឿផ្សេងៗជុំវិញការពពោះ (វីដេអូ)

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ Chan Vutha
    ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020