គ្រោះថ្នាក់បំផុត! បើស្រីៗធ្វើរឿងទាំងនេះ ពេលពពោះត្រីមាសដំបូង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 30/06/2020 . 5 បានអាន​ចំនួន
Share now

អត្ថបទមុន “Hello គ្រូពេទ្យ” ធ្លាប់ណែនាំគ្នាយើងពីអ្វីចាំបាច់ត្រូវធ្វើ ក្រោយដឹងថាពពោះភ្លាមច្រើនហើយ ទន្ទឹមនឹងនេះ គ្នាយើងទើបពពោះ ពិសេសស្រីៗពពោះកូនដំបូង​ក៏ចាំបាច់ត្រូវដឹងច្បាស់ពីអ្វីយើងមិនគួរធ្វើដូចគ្នា ព្រោះ​វា​អាច​ជះឥទ្ធិពលច្រើន​មក​លើ​សុខភាព​យើង​ និង​កូនក្នុងផ្ទៃ អាចឈានដល់រលូត ឬកើតមកស្លាប់ក៏មាន ហេតុនេះត្រូវតែប្រយ័ត្ន ហើយ​អ្វី​ចាំ​បាច់បំផុត​មិន​ត្រូវ​ធ្វើ​រឿង​មួយ​ចំនួន​នេះទេ​។

១- ជក់បារី

“Hello គ្រូពេទ្យ” សង្ឃឹមថា ស្រីៗគ្នាយើងមិនមែនអ្នកជក់បារីទៅចុះ! បើសិនគ្នាយើងណាម្នាក់ជក់បារីវិញនោះ ក៏ជាពេលវេលាស័ក្ដិសមបំផុតត្រូវផ្តាច់បារីហើយ។ វាមិនមែនសម្រាប់តែ​សុខភាពយើងទេ ក៏ដើម្បីអូនៗមានសុខភាពល្អដែរ។ អាច​ព្យាយាមពិភាក្សា​ជាមួយ​គ្រូពេទ្យពី​វិធី​ផ្តាច់​បារី​ល្អបំផុត​សម្រាប់​យើង។​

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លងនៅអាមេរិក CDC ស្រីៗជក់បារីអំឡុងពេលពពោះ កាន់​តែ​​ប្រឈម​​ការរលូត​កូន​ ខណៈគភ៌ក្នុងផ្ទៃក៏ប្រឈមកាន់តែខ្លាំងជាមួយការពិការពីកំណើត​ថែម​ទៀតផង​ ដូចជា ករណី​ឆែប​បបូរមាត់ ឬឆែបក្រអូមមាត់ កើតមុនខែ កើតមិនគ្រប់គីឡូ និងស្លាប់ក្នុងផ្ទៃតែម្តង។ លើសពីនេះ ទារកសម្រាលចេញ​ពីម្តាយ​ជក់បារី កាន់​តែប្រឈម​ខ្លាំង​ជាមួយ​ពិការ​ភាពសតិបញ្ហា​ទៀត​ផង។

ជក់បារីអំឡុងពេលពពោះ និងក្រោយពេលសម្រាល ក៏ជាកត្តានាំឲ្យហានិភ័យកូនស្លាប់ភ្លាមៗ (SIDS) កើនខ្ពស់​ទៀត​ផង។ បន្ថែម​ពី​លើ​នេះ ​បេប៊ីកើត​ចេញ​ពីផ្ទៃម៉ាក់ៗ​ជក់បារី ​កាន់​តែមាន​ទំនោរ​ជក់បារីនៅ​ពេលធំឡើង និង​ឈាន​ទៅ​ដល់​ញៀនជាតិ​នីកូទីន​ក្នុង​បារីតែម្តង។

ក្រៅពីបារី បារីសប្បនិម្មិត ឬបារីអេឡិចត្រូនិក ក៏ត្រូវគេអះអាង បង្កជាបញ្ហាប្រឈមខ្លាំង ដូចគ្នាទៅនឹងបារីដែរ ដោយសារ​បារីអេឡិចត្រូនិក ក៏មានផ្ទុក​ជាតិ​នីកូទីន ដែលគ្មានសុវត្ថិភាពសម្រាប់ស្រីៗកំពុង​ពពោះ​នោះទេ។ សារធាតុនេះ បង្កគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព និងការអភិវឌ្ឍរបស់គភ៌ក្នុងផ្ទៃ អាច​បំផ្លាញ​ការអភិវឌ្ឍខួរក្បាល និងសួត​របស់អូនៗ​បាន។

២- ផឹកគ្រឿងស្រវឹង

គ្មានសារធាតុអាល់កុល ឬគ្រឿងស្រវឹង​ណាមួយមានសុវត្ថិភាពអំឡុងពេលពពោះនោះទេ នេះ​បើ​តាម​ការ​បញ្ជាក់ពី CDC នៅអាមេរិក។ ជាមួយគ្នានេះ អំឡុងពេលពពោះ រាងកាយក៏គ្មានពេលវេលាល្អណា​មួយ​អាច​ជួយ​រំលាយ​ជាតិអាល់កុល​ចេញពីក្នុង​ខ្លួនយើង​ឲ្យ​បាន​ល្អ​នោះ​ដែរ។

ផឹកជាតិអាល់កុលពេលពពោះ អាចបង្កជាបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹងការអភិវឌ្ឍរបស់គភ៌ គ្រប់​ដំណាក់​កាល​នៃ​ការ​ពពោះ សូម្បី​តែ​ទើបដឹងថាមាន​ផ្ទៃពោះ​មួយថ្ងៃ ឬមួយសប្តាហ៍ក្តី។

យោងតាម មជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លងនៅអាមេរិក CDC ផឹកគ្រឿងស្រវឹង​អំឡុង​ពេល​ត្រីមាស​ដំបូង នៃការពពោះ អាច​បង្កឲ្យទារកមានបញ្ហាលើទម្រង់មុខ និងការលូតលាស់ ក៏ដូចជាបញ្ហាលើប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល​ថែមទៀត​ផង​។ ផឹក​គ្រឿង​ស្រវឹង អាចឈាន​ទៅដល់ការ​រលូតកូន កូនកើត​មកស្លាប់ ពិការអាកប្បកិរិយា និងបញ្ហាស្មារតី ពិសេសបញ្ហា Fetal Alcohol Spectrum Disorders ((FASDs) ជាដើម។

ក្មេងមានបញ្ហា (FASDs) ប្រហែលជាប្រឈម​មាន ពិការអាកប្បកិរិយា និងបញ្ហាស្មារតី ខ្សោយលើកិច្ចសហការ​ជាមួយ​ក្មេង​ដទៃ ខ្សោយ​ការចងចាំ ពិបាកផ្តោតលើអ្វីមួយ មិនអាចរៀនសូត្របាន រាប់បញ្ចូលទាំង​យឺតយ៉ាវ​ក្នុងការ​ចេះនិយាយ និង​អភិវឌ្ឍន៍ផ្នែក​ភាសាថែម​ទៀត។

បើគ្នាយើង ជាម្តាយដែលផឹកស្រាអំឡុងពេលពពោះ ក៏មិនទាន់យឺតពេលនោះដែរ ឈប់ផឹកនៅ​ពេលនេះ គឺមានផលល្អចំពោះសុខភាព​យើង ​និងគភ៌​ក្នុង​ផ្ទៃ។

អត្ថបទពាក់ព័ន្ធ៖

៣- ញ៉ាំសាច់ឆៅ

ស្រីៗពពោះដែលញ៉ាំសាច់ឆៅ និងសាច់ចម្អិនមិនឆ្អិនល្អ ឬក៏ស៊ុត សុទ្ធតែប្រឈមឆ្លងបាក់តេរី​ពពួក listeriosis និង toxoplasmosis ដែល​អាច​បណ្តាល​ឲ្យយើងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬប៉ះពាល់ដល់ជីវិតថែមទៀតផង។ ជំងឺទាំង​នេះ អាច​នាំ​ឲ្យ​អូនៗកើត​មកពិការកាយសម្បទា និង​រលូតទៀតផង។ ត្រូវប្រាកដថា គ្រប់​អាហារពីសាច់​ និងស៊ុត សុទ្ធ​តែចម្អិន​ឆ្អិនល្អមុន​នឹង​ញ៉ាំ។

៤- ទៅសូណា

ទម្លាប់ទៅសូណា ឬបន្ទប់ចំហាយក្តៅ សុទ្ធតែធ្វើឲ្យយើងកាន់តែប្រឈមឡើងកម្តៅ​រាងកាយ បាត់​បង់ជាតិ​ទឹក និង​ខ្សោយ​ឈានដល់​សន្លប់​គ្រប់ពេល​ដែលយើង​ទៅ​សូណា អាងទឹកកួច (Whirlpool) បន្ទប់ចំហាយក្តៅ ឬបន្ទប់ស្ទីម ជាដើម។ រាងកាយរបស់យើង គ្មាន​អាចជួយបញ្ចេញកម្តៅតាមរយៈការបែកញើសបាន​នោះទេ ខណៈកម្តៅទាំងនោះនឹងកាន់តែកើនឡើងខ្ពស់ បើសិនជាបន្តទ្រាំក្នុងស្ថានភាពនេះ។

តាមការសិក្សាជាច្រើន ការកើនឡើងកម្តៅរាងកាយ អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់គភ៌ ពិសេសនៅត្រីមាសដំបូងនៃការពពោះ​។ ជាក់​ស្តែង អ្នកស្រាវជ្រាវបានរកឃើញថា ហានិភ័យរលូតកូននឹងមាន​ទ្វេដងនៅអំឡុងត្រីមាសដំបូង។

អត្ថបទពាក់ព័ន្ធ៖

៥- ផឹកកាហ្វេច្រើនពេក

ផឹកកាហ្វេច្រើន នឹង​កាន់​តែជះឥទ្ធិពល​អវិជ្ជមាន​ខ្ពស់​នៅអំឡុង​ពេល​ពពោះត្រីមាសដំបូង ព្រោះ​ជាអំឡុង​ពេល​រាង​កាយ​យើង​ចុះខ្សោយ​ខុស​ធម្មតា។ លើសពីនេះ ជាតិកាហ្វេអ៊ីន អាចឆ្លងកាត់សុក​ទៅ​កាន់អូនៗ​ក្នុងផ្ទៃ នាំឲ្យប៉ះពាល់​ដល់​ចង្វាក់​បេះ​ដូងរបស់​អូនៗ​បាន។

បើសិនជាយើង​ជា​មនុស្សញៀន​កាហ្វេ មិន​អាច​បោះបង់​ចោល​ទាំង​ស្រុងបាន អ្នកវិទ្យាសាស្ត្រណែនាំឲ្យផឹកត្រឹមកម្រិតល្មមបានហើយ ដោយ​អាច​ផឹក​ត្រឹម ២០០ មិល្លីក្រាម/ថ្ងៃ ឬប្រមាណជា ២ពែង។ ប៉ុន្តែការសិក្សាមួយចំនួនលើកឡើងថា ផឹកកាហ្វេច្រើនអំឡុងពេលពពោះ កាន់តែមានទំនាក់ទំនងជាមួយបញ្ហារលូត​កូន​នៅ​ត្រីមាស​ដំបូង​តែម្តង។

៦- ញ៉ាំស្មើមនុស្ស ២នាក់

ទ្រឹស្តីនេះ ត្រូវ​គេប្រើ​ជាច្រើន​ទសវត្សរ៍មកហើយ “ពពោះស្មើនឹងមនុស្ស ២នាក់។ ប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្រ រកឃើញ​ភស្តុតាងជា​ច្រើន អាច​ច្រានទ្រឹស្តីនេះទៅម្ខាងបាន ព្រោះពាក់កណ្តាល​នៃ​ស្រីៗ​កំពុង​ពពោះ​ ប្រកាន់​យក​ទ្រឹស្តី​ញ៉ាំ​សម្រាប់​ចំណែក​ពីរ ​គឺឡើង​ទម្ងន់​ខ្លាំង​អំឡុង​ពេល​ពពោះ ពិសេសអំឡុងពេលត្រីមាសដំបូង។ ពេលយើង​ឡើង​ទម្ងន់​កាន់​តែខ្លាំង​ ហានិភ័យ​កើត​ជំងឺធាត់​ពេញ​មួយ​ជីវិត​ក៏កាន់​តែខ្ពស់។

ជាធម្មតាសម្រាប់ស្រីៗកំពុងពពោះ រាងកាយត្រូវការកាឡូរីបន្ថែម នៅអំឡុងត្រីមាសទី២ និងទី៣ នៃការពពោះ ប៉ុន្តែវេជ្ជបណ្ឌិតជំនាញ ណែនាំដាច់ខាតមិនឲ្យបន្ថែមកាឡូរីខ្ពស់អំឡុងពេលត្រីមាសដំបូងនោះឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ពេលពពោះបើម៉ាក់ៗមានបញ្ហាទាំងនេះ ពេទ្យតម្រូវឲ្យសម្រាលដោយវះកាត់

សម្រាលវះកាត់- ការសម្រាលធម្មជាតិគឺជាជម្រើសល្អ តែបើមានបញ្ហាទាំងនេះ​ ទោះ​ចង់​សម្រាល​តាម​ធម្មជាតិ ក៏​ពេទ្យ​ត្រូវ​ឲ្យ​សម្រាល​ដោយ​ការ​វះកាត់....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
សម្រាលកូន, ពពោះ 25/06/2020 . 2 mins read

ពពោះត្រូវដឹង ពេលមើលអេកូទារក គួរមើលលើ ៣ ចំណុចសំខាន់ៗនេះ

មើលអេកូ - ​ជាទូទៅ នៅ​ពេល​ដែល​ពិនិត្យ​អេកូ​សាស្ត្រ​ដើម្បី​ឲ្យ​ដឹង​ពី​សុខភាព​កូន ខាងគ្រូពេទ្យជំនាញភាគច្រើនតែងមើលលើចំណុចសំខាន់ៗ....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

មានកត្តាទាំងនេះ ស្ត្រីប្រឈមនឹងការបង្ខំឲ្យរំលូតកូនចេញ

រំលូតកូន - ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​ភាគ​ច្រើន​គឺ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ណាស់ តែ​ជា​អកុសល មាន​ស្ត្រី​មួយ​ចំនួន​ជួប​ប្រទះ​នឹង​បញ្ហា​រំលូត​កូន​ដោយ​....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ឮគេថា ម៉ាក់ៗណាប្រើកុំព្យូទ័រច្រើន ចាញ់​កូន​ខ្លាំង​ជាង​ស្រ្តី​ពពោះ​ធម្មតា មែន​ឬ?

ចាញ់កូន​ - មាន​ការលើកឡើងមួយដែលថា ម៉ាក់ៗមាន​ផ្ទៃពោះប្រើកុំព្យូទ័រច្រើន ប្រឈមនឹងការចាញ់កូនខ្លាំងជាងស្រ្តីពពោះមិនប្រើកុំព្យូទ័រ គឺមិន....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

ពពោះក្ដៅខ្លួន

ពេលពពោះដំបូងៗ ម៉ាក់ក្តៅខ្លួនខ្លាំង អាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 02/07/2020 . 2 mins read
មើលមាត់ស្បូន

ម៉ាក់ៗពពោះឆ្ងល់អត់ ហេតុអីពេទ្យត្រូវលូកមើលមាត់ស្បូនពេលជិតសម្រាល?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 30/06/2020 . 1 min read
ពពោះ

ម៉ាក់ៗពពោះ គួរធ្វើរឿងទាំងនេះជាប្រចាំ ដើម្បីការពារជំងឺបម្រុងក្រឡាភ្លើង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 29/06/2020 . 2 mins read
បម្រុងក្រឡាភ្លើង

ពពោះ កើតជំងឺបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរអាចមានគ្រោះថ្នាក់ដល់គភ៌មេ៉ចខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 29/06/2020 . 2 mins read