នេះជាចំនួនទឹក​ប្រាក់ ពលរដ្ឋខ្មែរក្រីក្រ និងងាយរងគ្រោះដោយ COVID-19 ទទួលបាន

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 30/06/2020 . 2 បានអាន​ចំនួន
Share now

ថ្មីៗនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​នូវ “កម្មវិធី​ផ្តល់​សាច់​ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ-១៩”។ បើ​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន  សែន ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ COVID-19 នឹង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ទៅ​លក្ខខណ្ឌ​ដូច​ខាងក្រោម។

១. តំបន់​ទី​ប្រជុំជន​ក្នុងរាជធានី​ភ្នំពេញ

បណ្ណ [ក្រ-១] ៖ ក្នុង១គ្រួសារ​ទទួល​បាន​ប្រាក់​ចំនួន ១២ ម៉ឺនរៀល បូក​បន្ថែម ៥២ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម៤ ម៉ឺនរៀល​ម្នាក់​ទៀត សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុក្រោម៥ ឆ្នាំ ជា​ជន​មាន​ពិការភាព ជា​ជន​ចាស់​ជរា​អាយុចាប់​ពី ៦០ ឆ្នាំឡើង និង ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍។

បណ្ណ [ក្រ-២]៖ ក្នុង១​គ្រួសារ ទទួល​បាន​ប្រាក់​ចំនួន ១២ ម៉ឺនរៀល បូក​បន្ថែម ៣៦ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨០០០៛ ម្នាក់​ទៀត សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ឆ្នាំ ជា​ជន​មាន​ពិការ​ភាព ជា​ជន​ចាស់​ជរា​អាយុ​ចាប់ពី ៦០ឆ្នាំឡើង និង​ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍។

២. តំបន់​ទីប្រជុំ​ជន​ក្រៅ​ពី​រាជធានី​ភ្នំពេញ

បណ្ណ [ក្រ-១]៖ ក្នុង១​គ្រួសារ​ទទួល​បាន​ប្រាក់​ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ៤ម៉ឺនរៀល ម្នាក់​ទៀត សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ជន​មាន​ពិការភាព ជន​ចាស់​ជរា​អាយុ​ចាប់​ពី ៦០ ឆ្នាំ​ឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍។

បណ្ណ [ក្រ-២]៖ ក្នុង ១គ្រួសារ​ទទួល​បាន​ប្រាក់​ចំនួន ១២ ម៉ឺន​រៀល បូក​បន្ថែម ២៨ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៨ ០០០៛ ម្នាក់​ទៀត សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ឆ្នាំ ជន​មាន​ពិការ​ភាព ជន​ចាស់​ជរា​អាយុ​ចាប់​ពី ៦០ ឆ្នាំឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ ។

៣. តំបន់​ជនបទ

បណ្ណ [ក្រ-១] ៖ ក្នុង ១គ្រួសារ​ទទួល​បាន​ប្រាក់​ចំនួន ៨ ម៉ឺនរៀល បូក​បន្ថែម ២៤ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិក​នៅក្នុងគ្រួសារ​ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ជន​មាន​ពិការភាព ជន​ចាស់​ជរា​អាយុ​ចាប់ពី ៦០ឆ្នាំឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ ។

បណ្ណ [ក្រ-២]៖ ក្នុង ១គ្រួសារ​ទទួល​បាន​ប្រាក់​ចំនួន ៨ ម៉ឺន​រៀល បូក​បន្ថែម ១៦ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម ១៦ ០០០៛ ម្នាក់​ទៀត សម្រាប់​សមាជិក​នៅ​ក្នុង​គ្រួសារ ដែល​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ជន​មាន​ពិការភាព ជនចាស់​ជរា​អាយុ​ចាប់​ពី ៦០ឆ្នាំឡើង និង​អ្នក​ផ្ទុក​មេរោគ​អេដស៍។

ការ​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ គឺ​ដើម្បី​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋមួយ​រយៈ ​អំឡុងពេល COVID-19 ប៉ុណ្ណោះ មិន​មែន​ជា​ចិញ្ចឹម​ពលរដ្ឋរហូត​នោះ​ទេ រដ្ឋាភិបាល​នឹង​បញ្ឈប់​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​នៅ​ពេល​សភាពការណ៍​បាន​ប្រសើរ​ឡើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

វ៉ាក់សាំង COVID-19 របស់ឥណ្ឌានឹងចាប់ផ្តើមតេស្ដសាកល្បងលើមនុស្សក្នុងខែកក្កដានេះ

COVID-19 - វ៉ាក់សាំង​ជំងឺ COVID-19 ថ្មី​បង្កើត​ដោយ​ក្រុមហ៊ុន Bharat Biotech របស់​ឥណ្ឌា​នឹង​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​នៅ​ខែ​កក្កដា​នេះ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា

វិធីបែងចែកស្នាមអុជក្រហម ដោយសារមូសខាំ និងស្នាមគ្រុនឈាម

គ្រុនឈាម - រដូវ​ធ្លាក់​ភ្លៀង ក៏​ជា​រដូវ​ជំងឺ​គ្រុន​ឈាម​ផង​ដែរ ដែល​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូសខ្លា​ញី ហើយនោះ​ជា​ក្ដី​កង្វល់​របស់​ម៉ាក់​ប៉ា​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

មិនទាន់គ្រប់ខែផង តែបើម៉ាក់ៗមានសញ្ញាទាំងនេះ អាចសម្រាលកូនមុនខែ

សម្រាលកូនមុនខែ - មិន​ទាន់​ទាំង​គ្រប់​ខែ​ផង ម៉ាក់ៗ​ខ្លះ​ពពោះ​បាន​តែ ៦ ៧ ឬ៨ខែ​ប៉ុណ្ណោះ ស្រាប់​ឈឺ​ពោះ​សម្រាល​កូន​មុន​ខែ។ តើសញ្ញា...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
សម្រាលកូន, ពពោះ 30/06/2020 . 2 mins read

ដឹងអត់ ជាទូទៅចង្វាក់បេះដូងមានសុខភាពល្អ លោតមួយនាទីប៉ុន្មានដង?

បេះដូង - លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​សម្រាក​ធម្មតា ចង្វាក់​បេះដូង​មនុស្ស​ធំ​មាន​សុខភាព​ល្អ គឺ​លោត​ចាប់ពី...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

អត្ថបទគួរអាន

ពន្យារកំណើត

មធ្យោបាយពន្យារកំណើតមួយប្រភេទនេះ សក្ដិសមនឹងស្រ្តីទូទៅ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 02/07/2020 . 2 mins read
ថែទាំកូន

កូនមានមេរោគក្នុងទឹកនោម អាចបណ្ដាលមកពីស្លៀកខោទឹកនោមយូរៗពេក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 mins read
ពពោះ

មុនមានកូន ពេលពពោះ ក្រោយសម្រាល ពេលបំបៅដោះកូន ស្រ្តីត្រូវការជីវជាតិអ្វីខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 mins read
COVID-19

ដើមខែថ្មី គ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺ COVID-19 ជាសះស្បើយថែម ១ នាក់ទៀត

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/07/2020 . 1 min read