បើកសាលាឡើងវិញមាន ៣ដំណាក់កាល តែគ្រឹះស្ថានសិក្សាឯកជនចំនួន២០ នឹងបើកមុនគេ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 22/07/2020 . អាន 1 នាទី
Share now

គ្រឹះស្ថាន​ឯកជន​មាន​ស្តង់ដារ​ខ្ពស់ ចំនួន២០ ដែល​មានទីតាំង​នៅរាជធានី​ភ្នំពេញ ក្រុង​សៀមរាម និង​ក្រុង​បាត់ដំបង នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ដំណាក់កាល​ទី១ នា​ដើម​ខែ​សីហា​នេះ។ នេះ​បើ​តាមលិខិត​យល់​ព្រម ចេញ​ដោយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

ក្នុង​លិខិត​នោះ​បាន​បញ្ជាក់​ថា គ្រឹះស្ថាន​សិក្សា​ឯកជន​ទាំង​២០ ដែល​អនុញ្ញាត​ឲ្យសាកល្បង​បើក​​​ដំណើ​ការ​​ឡើង​វិញ​នៅ​ដំណាក់​កាល​ទី១​នេះ ត្រូវ​គោរព​តាមគោលការណ៍​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោក។

ចំពោះ​គោលការណ៍​សុវត្ថិភាព ដែល​ក្រសួង​តែង​តែ​លើក​ឡើង​កន្លង​មក មាន​ដូចជា​ការ​រៀបចំ​បរិស្ថាន​សាលា អគារ​សិក្សា ការ​រៀបចំ​ថ្នាក់​រៀន ចំនួន​សិស្ស ការ​រក្សា​គម្លាត​សុវត្ថិភាព បាញ់​ថ្នាំ​សម្លាប់​មេរោគ គ្រូ​បង្រៀន សិស្ស និង​បុគ្គលិក​គ្រឹះស្ថាន​សិក្សា​ត្រូវ​ធ្វើ​តេស្ត​រក​វីរុស COVID-19 មុន​ដំណើ​រការ​សាលា និង​ចំណុច​សំខាន់ៗជា​ច្រើន​ទៀត។

បើ​តាម​ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន ថ្លែង​ក្នុង​កម្មវិធី​សន្និសីទ​តាម​អនឡាញ ស្តីពី​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ COVID-19 ពិសេស​ការ​ពង្រឹង​គុណភាព​អប់រំ និង​សុខុមាលភាព​កុមារ​តូច កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​មាន​វិធានការ​៣ ក្នុង​បរិបទ​នៃ​វិបត្តិ​នេះ គឺ បង្ការ បន្ត​ការ​អប់រំ និង​បើក​សាលារៀន​ឡើង​វិញ ដែល​ការ​បើក​សាលារៀន​ឡើង​វិញ​នេះ ចែក​ចេញ​ជា ៣​ដំណាក់​កាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ក្រសួងបើកភ្លើងខៀវឲ្យរោងភាពយន្ត ដំណើរការឡើងវិញ

COVID-19-ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្ដី​ប្រកាស​នៅថ្ងៃទី០៦ ខែ​សីហា ឆ្នាំ ២០២០ នេះ បាន​ជូន​ដំណឹង​ពីការ​អនុញ្ញាត​ឲ្យ​បើក....

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

ម៉េចដបទឹកដោះគោខ្លះ ប្រើរួចមានក្លិនជូរផ្អូម ទោះលាង-ស្រុះទឹកក្ដៅហើយក៏ដោយ?

ដបទឹកដោះគោ - កូន​បៅ​ទឹក​ដោះ​គោ​មិន​ត្រឹម​មិន​សូវ​ល្អ និង​នាំ​ឲ្យ​កូន​ឈឺ​ច្រើន​ដូច​ទឹក​ដោះ​ម្ដាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ពិបាក​ក្នុង​ការ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ថែទាំកូន, ចិញ្ចឹមកូន 06/08/2020 . អាន 2 នាទី

៦៦% មូសខ្លាកើតចេញពីជម្រកទាំងនេះ មិនមែនកើតក្នុងពាង ឬអាងទឹកទេ

មូស​ខ្លា - ​មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ច្រើន​មុខ ពិសេស​គឺ​ជំងឺ​គ្រុន​ឈាម និង​គ្រុន​ឈីក។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ​មូស​ខ្លា​ចេញ​ខាំ​ញឹក...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ព័ត៌មាន, ព័ត៌មានជាតិ 06/08/2020 . អាន 2 នាទី

ឮថាមានផ្ទៃពោះញ៉ាំម្រះអត់បានទេ ព្រោះអាចរលូតកូន នោះជារឿងពិតឬអត់?

ម្រះ -កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​តៗ​គ្នា​យូរ​ហើយ​ថា ពេល​មាន​ផ្ទៃ​ពោះ ឬ​អ្នក​បំបៅ​ដោះ​កូន​មិន​អាច​ញ៉ាំ​អាហារ​ចម្អិន​ពី​ផ្លែ​ម្រះ​បាន​ទេ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
មានផ្ទៃពោះ, ពពោះ 06/08/2020 . អាន 2 នាទី

អត្ថបទគួរអាន

បំបៅដោះ

ទារកបានបៅទឹកដោះម៉ាក់ៗ មិនងាយឈឺជំងឺប៉ុន្មានមុខនេះឡើយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 2 នាទី
ពពោះ

ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 2 នាទី
COVID-19

ថ្ងៃនេះអ្នកជាសះស្បើយ COVID-19 ៤ នាក់ថែមទៀត និងគ្មានករណីឆ្លងថ្មី

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 1 នាទី
វ៉ាក់សាំងកូវីដ១៩

ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្សដំណាក់កាលទី៣ សប្ដាហ៍ក្រោយ

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 1 នាទី