ម៉ាក់ៗញ៉ាំ​គ្រាប់ជីរ-ល្ង​ ច្រើនពេល​ពពោះ ស្រួល​កើត​កូន?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 13/07/2020 . អាន 2 នាទី
Share now

ចាស់ៗ​ពី​ដើម​តែង​មាន​ទម្លាប់​តៗ​គ្នា​មក​ឲ្យ​កូន​ចៅ​ដែល​មាន​ពោះ​ពុងសម្រុក​ញ៉ាំ​គ្រាប់​ជីរ គ្រាប់ល្ង ដូងទុំ​ជាដើម ដើម្បី​ស្រួល​កើត​កូន មិន​សូវ​ឈឺចាប់ ឬ​ឈឺ​ពោះ​យូរ។ តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ? ការ​ធ្វើតាមក្បួន​បុរាណ​ដូច្នេះ​អាច​នឹង​ប៉ះពាល់​អ្វីខ្លះ?

គ្រាប់ជី​រផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព  ប៉ុន្តែ​ចំពោះ​ស្រី​មាន​ផ្ទៃពោះ ​គ្រូពេទ្យ​ផ្នែក​សម្ភព​មិន​ណែនាំ​ឲ្យ​ញ៉ាំ​ឡើយ។ មក​​ទល់​​ពេល​​នេះ​​មិន​ទាន់​​មាន​​ការ​សិក្សា​​ណា​​បញ្ជាក់​ថា គ្រាប់ជីរ​ល្អចំពោះ​​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ ការ​ញ៉ាំ​គ្រាប់ជីរ គ្រាប់ល្ង ផឹក​ទឹកដូងទុំ ឬ​ថ្នាំ​បុរាណ​ផ្សេង​ៗក្នុងអំឡុង​ពេល​ពពោះ​មិន​ត្រឹម​មិន​បាន​ផល​នោះទេ តែ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​អំឡុង​ពេល​សម្រាល​ និង​ក្រោយ​ពេល​សម្រាល នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

– សុកក្រិន ស្អិត ចាស់មុនអាយុ
– ស្បូន​មិន​បើក
– ទឹកភ្លោះ​មិន​ល្អ
– ធ្លាក់​ឈាម (ក្រោយសម្រាល)
– កូន​ខ្សោយ។

ដើម្បី​ម៉ាក់ៗ និង​កូន​នៅ​ក្នុង​ពោះ​មាន​សុខភាព​ល្អ គ្រូពេទ្យ​ណែនាំ​ស្រីៗ​មានផ្ទៃពោះឲ្យ​​​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ​ចម្រុះ​មុខ មានត្រី សាច់ ស៊ុត បន្លែ​ផ្លែឈើ​ឲ្យ​បាន​គ្រប់គ្រាន់ ចៀស​វាងការ​ញ៉ាំប្រៃ ស្រា បារី និង​ត្រូវ​មាន​អនាម័យ។ ក្រៅ​នោះ​យើង​ត្រូវ​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដើម្បី៖
– តាមដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ (យ៉ាងតិច ៤ដង)
– ចាក់​ថ្នាំ​តេតាណុស
– លេបថ្នាំ​ជាតិ​ដែក​ឲ្យ​បាន​យ៉ាង​តិច ៩០គ្រាប់
– លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    ក្រសួងសុខាភិបាលបដិសេធវិធីព្យាបាល តាមបែបចាប់សរសៃ​របស់គ្រូឱសថបុរាណ ១ នាក់

    ព័ត៌មានជាតិ-នៅ​មុន​នេះ​បន្តិច​ក្រសួង​សុខាភិបាល​បាន​ចេញ​លិខិត​បដិសេធ និង​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​វិធី​ព្យាបាល​ជំងឺ​បែប​ភូតភរ កុហក បោ...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ព័ត៌មាន, ព័ត៌មានជាតិ 16/10/2020 . អាន 1 នាទី

    បើជួបអាការៈឈឺចាប់ទាំង ៣ កន្លែងនេះអំឡុងពពោះ ម៉ាក់ៗមិនបាច់ភ័យពេកទេ

    ឈឺចាប់ពេលពពោះ - ជា​ធម្មតា​ប្រសិនបើ​ស្ត្រី​ពពោះ​មាន​អាការៈ​ឈឺ​ចុកចាប់​មួយ​ចំនួន​ពិតជា​គួរឲ្យ​បារម្ភ ប៉ុន្តែ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    មានផ្ទៃពោះ, ពពោះ 14/10/2020 . អាន 2 នាទី

    កូនមានសុខភាពល្អ ឬអត់ម៉ាក់ប៉ាអាចពិនិត្យ ៤ ចំណុចនេះ

    ថែទាំកូន-សុខភាព​កូន​តូច​ពិតជា​រឿង​សំខាន់​ដែល​យើង​ជា​អាណាព្យាបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​សង្កេត​រៀងរាល់​ថ្ងៃ។ នៅ​ពេល​ចង់​ដឹង​ថា​កូន​លូតលាស់...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ថែទាំកូន, ចិញ្ចឹមកូន 14/10/2020 . អាន 2 នាទី

    ស្របពេលជំនន់ទឹកភ្លៀងកំពុងយាយី ត្រូវប្រយ័ត្នជំងឺឆ្លង និងបញ្ហាសុខភាពទាំងនេះ

    ទឹកជំនន់-ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​ធ្វើឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ពន្ធ​ផ្សេង​ៗ​នោះ យើង​ក៏​ត្រូវ​គិត​ពី​បញ្ហា​សុខភាព​ដែរ។ ដូច...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ព័ត៌មាន, ព័ត៌មានជាតិ 14/10/2020 . អាន 1 នាទី

    អត្ថបទគួរអាន

    ខូចតម្រងនោម

    ពេល​ខូច​តម្រង​នោម មានបញ្ហាអ្វីខ្លះកើតឡើងចំពោះរាងកាយ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 19/10/2020 . អាន 2 នាទី
    បំបៅដោះ

    ចាស់ៗបុរាណថា កូនប្រុសបំបៅដោះឲ្យយូរជាងកូនស្រីទើបមិនបាក់កម្លាំង ចុះពេទ្យយល់ឃើញបែបណា?

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 19/10/2020 . អាន 2 នាទី
    COVID-19

    ទីបំផុតបុរសជនជាតិបារាំង និងស្រ្តីឥណ្ឌាជាសះស្បើយក្រោយព្យាបាលជិត ២ សប្ដាហ៍

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 17/10/2020 . អាន 1 នាទី
    ផឹកស្រាបៀពេលពពោះ

    ឮគេថាផឹកស្រាបៀរពេលទម្ងន់ កូនកើតមកស្អាតល្អ តែពេទ្យថាគ្រោះថ្នាក់ទាំងម្តាយ និងកូន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 16/10/2020 . អាន 2 នាទី