backup og meta

ជំងឺ​សរសៃ​ឈាម​បេះដូង​សម្លាប់​ពលរដ្ឋ​ខ្មែរច្រើន​ជាង​មហារីក​ទៀត ​តើមកពីអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 29, 2023

    ជំងឺ​សរសៃ​ឈាម​បេះដូង​សម្លាប់​ពលរដ្ឋ​ខ្មែរច្រើន​ជាង​មហារីក​ទៀត ​តើមកពីអ្វី?

    ​ជំងឺ​សរសៃ​ឈាម​បេះដូង​នៅក្នុងប្រទេសកម្ពុជាយើងមាន​អត្រាអ្នកស្លាប់​ខ្ពស់​ជាង​គេ បើធៀបនឹងជំងឺផ្សេងៗ ក្នុងនោះមានរួមទាំង​ជំងឺ​កាច​សាហាវ​មហារីក​ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទិនានុប្បវត្តិ PLOS GLOBAL PUBLIC HEALTH កាល​ពី​ឆ្នាំ​ ២០២២។

    ថ្ងៃនេះ​យើង​មក​ដឹង​ទាំងអស់​គ្នា​អំពី​មូលហេតុ រោគសញ្ញា និង​វិធីបង្ការ​ជំងឺ​សរសៃឈា​ម​បេះដូង តើ​មាន​អ្វីខ្លះ?​

    ១- ​ជំងឺ​សរសៃ​ឈាម​បេះដូងជាអ្វី?

    ជំងឺនេះ​កើត​ឡើង​ភ្លាមៗ​នៅ​ពេល​សរសៃ​ឈាម​ដែល​នាំ​ទៅ​ចិញ្ចឹម​បេះដូង ក្រិន ឬស្ទះ ធ្វើឲ្យ​បេះដូង​ខូច ស្លោក​ ឬ​រលួយ។ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    ជំងឺ​​សរសៃ​ឈាម​បេះដូង​​ច្រើន​​កើត​​មាន​​ឡើង​​លើ​​ក្រុម​​មនុស្ស​​​ទាំង​បុរសស្ត្រីដែល​មាន​ជំងឺ​លើស​ឈាម ទឹកនោមផ្អែម ធាត់ខ្លាំង លើស​ជាតិ​ខ្លាញ់ ជក់បារី ឬញ៉ាំស្រាច្រើន។

    ធាត់

    ២- រោគសញ្ញា

    អ្នក​ជំងឺ​សរសៃ​ឈាម​បេះដូង​នឹង​ស្តែង​ចេញ​ជា​រោគ​សញ្ញា ដូចជា​ចុកដើមទ្រូង បែកញើស ថប់ដង្ហើម ឬហត់។ ចំណែក​រោគ​សញ្ញា​ធ្ងន់ធ្ងរ​រួម​មាន៖

    – ស្ទះសរសៃឈាមបេះដូង

    – ស្លោកបេះដូង

    គាំងបេះដូង

    ៣- វិធីការពារ

    – ចៀស​វាងអាហារប្រៃ

    – កាត់បន្ថយការញ៉ាំសាច់ និងអាហារសម្បូរជាតិខ្លាញ់

    – កុំជក់បារី ផឹកគ្រឿងស្រវឹង

    – គ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិស្ករឲ្យបានល្អ

    – រក្សាទម្ងន់ឲ្យបានសមស្រប

    – ហាត់ប្រាណ និងតាមដានសុខភាពឲ្យបានទៀងទាត់។

    ជំងឺ​សរសៃ​ឈាម​បេះដូងជាជំងឺឃាតកទី ១ ដែលឆកយកជីវិតប្រជាពលរដ្ជខ្មែរ ដូច្នេះយើងគួរកែប្រែរបៀបរស់នៅដើម្បីចៀសឱ្យឆ្ងាយពីជំងឺនេះ។

    ចំណុចសំខាន់

    • ជំងឺ​​សរសៃ​ឈាម​បេះដូង​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​ចិញ្ចឹម​បេះដូង ក្រិន ឬស្ទះ ធ្វើឲ្យ​បេះដូង​ខូច ស្លោក​ ឬ​រលួយ។
    • ជំងឺ​​នេះច្រើន​​​​ឡើង​​លើ​​អ្នកមាន​ជំងឺ​លើស​ឈាម ទឹកនោមផ្អែម ធាត់ខ្លាំង លើស​ជាតិ​ខ្លាញ់ ជក់បារី ឬញ៉ាំគ្រឿងស្រវឹងច្រើន។
    • អ្នក​ជំងឺ​សរសៃ​ឈាម​បេះដូងមានរោគ​សញ្ញា ដូចជា​ចុកដើមទ្រូង បែកញើស ថប់ដង្ហើម ឬហត់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម