ជំងឺលើសឈាម ព្យាបាលជាដាច់ឬអត់?  ត្រូវប្រើថ្នាំ១ជីវិតឬ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/10/2019
Share now

គ្នា​យើង​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ច្បាស់​ទេ​ថា ជំងឺ​​លើស​សម្ពាធ​ឈាម (លើសឈាម) អាច​ព្យាបាល​ជា​ដាច់ ឬ​មិន​ដាច់​នោះ​ទេ។ ឆ្លើយ​ចំពោះ​សំណួរ​នេះនៅ​ក្នុង​កិច្ច​ពិភាក្សាតុមូល ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​​វេជ្ជសាស្ត្រសឹង្ហបុរី ស្តីអំពី ជំងឺ​លើស​ឈាម កាលពីម្សិលមិញនេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​ជំងឺ​ទូទៅ ថា ជំងឺ​លើស​សម្ពាធ​ឈាម ជា​ជំងឺ​រ៉ាំរ៉ៃ ព្យាបាល​មិន​ជា​ដាច់ ១០០% នោះ​ទេ។
លោក​ស្រី​វេជ្ជបណ្ឌិត​បន្ត​ថា គោល​បំណង​ធំ​របស់​ការ​ព្យាបាល​ជំងឺ​លើស​ឈាម ដើម្បី​គ្រប់​សម្ពាធ​ឈាម កុំ​ឲ្យ​ខូច​សរីរាង្គ​ផ្សេងៗ​ទៀត តែ​ក៏​មិន​មែន​មាន​ន័យ​ថា ញ៉ាំ​ថ្នាំ​តែ​ម្តង ត្រូវ​​ឈប់​នោះ​ទេ គឺ​ត្រូវ​លេប​​ថ្នាំ​លើស​ឈាម​ជា​ប្រចាំ ឬ​គេ​អាច​ហៅ​ថា​ញុំា​ថ្នាំ​មួយ​ជីវិត ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម។
ដោយសារ​តែ​ជំងឺ​លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ លោកស្រី​វេជ្ជបណ្ឌិត​បាន​ផ្តល់​ជា​ដំបូង​ថា បើ​យើង​ដឹង​ខ្លួន​ថា មាន​ជំងឺ​លើស​ឈាម​ហើយ ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង និង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដ៏​ត្រឹម​ត្រូវ មិន​ត្រូវ​ប្រើ​ថ្នាំបញ្ចុះ​សម្ពាធ​ឈាម​តាម​គ្នា​នោះ​ទេ។
អត្ថបទពាក់ព័ន្ធ៖ 
ការ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម និង​តាម​ដាន​កុំ​ឲ្យ​សម្ពាធ​ឈាម​ខ្ពស់​ខុស​ប្រក្រតី។ ចំពោះ​កម្រិត​ថ្នាំ​ត្រូវ​ប្រើ​វិញ លោកស្រី​វេជ្ជបណ្ឌិត​ថា ខុស​គ្នា​ពី​អ្នក​ជំងឺ​ទៅ​អ្នក​ជំងឺ​ម្នាក់ ហើយ​មុន​នឹង​គ្រូពេទ្យ​ឲ្យ​ប្រើ​ថ្នាំ​ប្រភេទ​ណា ចាំបាច់​ត្រូវ​វាស់​សម្ពាធ​ឈាម មើល​បេះដូង តម្រង​នោម​ជាដើម។ កម្រិត​ថ្នាំ អាច​ប្រើ​តែ ១មុខ ២មុខបញ្ចូលគ្នា ឬ៣មុខបញ្ចូលគ្នា ទៅ​តាម​កម្រិត​សម្ពាធ​ឈាម និង​ស្ថានភាព​សុខភាព​របស់​មនុស្ស​ម្នាក់ៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

    គ្រុនឈាម-ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​នា​ឆ្នាំ ២០២០ នេះ ហើយ​បញ្ជាក់ពី...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

    សម្រាលកូន - ចាស់ៗ​ពី​ដើម​តឹង​តែង​ខ្លាំង​ណាស់​ចំពោះ​របប​អាហារ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច បារម្ភ​ខ្លាច​ញ៉ាំ​ទៅ​ជា​ទាស់ នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទើប​កើត។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    ទាំងនេះជាមូលហេតុនាំឲ្យកើតផ្កាស្បូន​ និងវិធីព្យាបាល

    ផ្កាស្បូន​ - ផ្កាស្បូន​ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ដែល​ចេញ​ជា​ដុំ​ស​តូចៗ ហើយ​ភាគ​ច្រើន​កើត​នៅ​បរិវេណ​ភ្នែក មាន​លើ​ត្របក​ភ្នែក ក្រោម​ភ្នែក និង​លើ​ទ្រូង។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?

    សម្រាលកូន-ជឿ​ថា​មាន​ម៉ាក់​ៗ​ជាច្រើន​មិន​ដឹង​ទេ​ថា ក្រោយ​សម្រាល​កូន​រួច​ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ចេញ។ លោក​វេជ្ជបណ្ឌិត ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី